ប្រទេសកូរ៉េខាងត្បូង

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងផ្គត់ផ្គង់ផ្ទះឲ្យបានជិត៣លានខ្នង ដើម្បីបំពេញការខ្វះខាត ដែលកំពុងធ្វើឱ្យតម្លៃផ្ទះកើនខ្ពស់


រដ្ឋាភិបាលថ្មីរបស់ប្រទេសកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃអង្គារទី១៦សីហាថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន ២លាន៧សែនខ្នងនៅទូទាំងប្រទេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្នុងនោះផ្ទះនឹងត្រូវសាងសង់ក្នុងទីក្រុងធំៗ ជាទីដែលមានភាពខ្វះខាតការផ្គត់ផ្គង់ និងស្របពេលដែលតម្លៃលំនៅដ្ឋានក្នុងតំបន់ទាំងនោះ ក៏បានហក់ឡើងយ៉ាងលឿនរហ័សផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងផ្គត់ផ្គង់ផ្ទះជិត៣លានខ្នង!
ដោយ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងនឹងផ្គត់ផ្គង់ផ្ទះចំនួន ៥០ម៉ឺនខ្នងនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងជាង៥២ម៉ឺនខ្នងផ្សេងទៀតក្នុងទីក្រុងធំៗមួយចំនួនក្រៅពីទីក្រុងសេអ៊ូល ក្នុងរយៈពេល៥ ឆ្នាំខាងមុខ។ ចំនួននេះ កើនឡើងជាង ៥០%ពីចំនួនដែលបានផ្គត់ផ្គង់ក្នុងរយៈពេល៥ឆ្នាំកន្លងមក។

ក្រសួងដែនដីកូរ៉េបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងពន្ធផ្សេងៗដល់យុវជន និងអ្នកដែលមានប្រាក់ចំណូលទាបនៅពេលពួកគេសម្រេចទិញ ឬជួលផ្ទះផងដែរ។

ក្នុងចំណោមផ្ទះដែលគ្រោងនឹងសាងសងទាំងអស់ មានផ្ទះចំនួន៥២ម៉ឺនខ្នង នឹងត្រូវបានផ្តល់ជូនតាមរយៈការអភិវឌ្ឍឡើងវិញ ការកសាងឡើងវិញ និងគម្រោងអភិវឌ្ឍន៍ដែលដឹកនាំដោយរដ្ឋបាលនៅតាមទីក្រុង។ ក្រៅពីនោះ លំនៅដ្ឋានសាធារណៈមានចំនួន ៨៨ម៉ឺនខ្នង នឹងមាននៅក្នុងតំបន់ទីប្រជុំជន ហើយផ្ទះចំនួន១,៣លានខ្នងទៀត នឹងត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីអភិវឌ្ឍន៍របស់វិស័យឯកជន។

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងលោក យ៊ូន ស៊ុកយូល (Yoon Suk-yeol) ដែលបានចាប់ផ្តើមអាណត្តិរយៈពេលប្រាំឆ្នាំរបស់លោក កាលពីដើមខែឧសភាបានសន្យាថា នឹងបង្កើនការផ្គត់ផ្គង់ផ្ទះនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ ឱ្យបានគ្រប់គ្រាន់។ លោកថែមទាំងបាន រិះគន់គោលនយោបាយរបស់ប្រធានាធិបតីមុន ដែលមិនលើកទឹកចិត្តឱ្យមានការទិញផ្ទះនៅក្នុងតំបន់ទីក្រុង។

គួរជម្រាបថា តម្លៃនៃអាផាតមិនក្នុងទីក្រុងសេអ៊ូល ដែលជាប្រភេទផ្ទះពេញនិយមច្រើនជាងគេក្នុងបើយោងតាមទិន្នន័យពីធនាគារកូរ៉េ KB Kookmin បានឲ្យដឹងថា តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺកើនពីតម្លៃជិត៥០ម៉ឺនដុល្លារ ដល់ ជិត៩៥ម៉ឺនដុល្លារ ខណៈដែលរបាយការណ៍កាលពីឆ្នាំ២០២១របស់ធនាគារពិភពលោកបង្ហាញថា ពលរដ្ឋកូរ៉េម្នាក់អាចរកចំណូលបានជាមធ្យមក្នុងរង្វង់ជិត ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំ៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញលើកទឹកចិត្តវិនិយោគិនស្វែងយល់ច្បាប់វិនិយោគឲ្យបានច្បាស់មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ

ព័ត៌មាន
ដ្បិតថា វិស័យមូលបត្រនៅកម្ពុជា មានភាពក្មេងខ្ចីនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់ក៏ដោយចុះ ក៏ប៉ុន្តែ នារយៈពេលចុងក្រោយនេះ វិស័យមូលបត្របានបង្ហាញន…

សម្តេចតេជោ ហ៊ុន សែនផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនថៃ CP ALL ឲ្យធ្វើការវិនិយោគផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា

ព័ត៌មាន
នៅចំពោះមុខថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនយក្ស CP ALL របស់ថៃ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុននេះ ឲ្យធ្វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ