សម្តេចតេជោ ហ៊ុន សែនផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនថៃ CP ALL

សម្តេចតេជោ ហ៊ុន សែនផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនថៃ CP ALL ឲ្យធ្វើការវិនិយោគផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា


នៅចំពោះមុខថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនយក្ស CP ALL របស់ថៃ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុននេះ ឲ្យធ្វើការវិនិយោគលើការផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា ដ្បិតថា ផលិតផលទាំងនេះ សុទ្ធសឹងជាផលិតផលចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែនផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនថៃ CP ALL ឲ្យធ្វើការវិនិយោគផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា រូបភាព៖ SPM PAGE

សម្តេចតេជោ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន CP ALL បន្ដធ្វើការជាមួយឯកឧត្តមសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូ និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជានេះផងដែរ។ ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) នៅថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួបជាមួយពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២២ លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងរកសក្ដានុពលវិនិយោគ ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ដោយក្នុងនោះ លោកក៏បានស្នើសុំអនុសាសន៍ពីសម្តេចតេជោ លើទិសដៅ ដែលលោកគួរតែធ្វើការវិនិយោគនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ពាក់ព័ន្ធនឹងការវិនិយោគនេះ សម្តេចតេជោ ហ៊ុន សែនក៏បានគូសបញ្ជាក់ទៅកាន់ប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL ដែរថា ក្រុមហ៊ុនគួរតែពិចារណាធ្វើការវិនិយោគលើការផលិតក្រដាស នៅកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ ។

បន្ថែមពីនេះ សម្តេចតេជោ បានណែនាំឲ្យលោក កស័ក្ដិ ប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL គួរតែបន្តធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្ដាសោភា ពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុន CP ALL គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន CP Group ហើយបច្ចុប្បន្នក្រុមហ៊ុន CP ALL ក៏មានវិនិយោគហាងលក់រាយយីហោលំដាប់អន្តរជាតិ 7-Eleven នៅកម្ពុជាផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន CP ក៏មានការវិនិយោគជាច្រើននៅកម្ពុជារួមទាំងក្នុងវិស័យកសិកម្មដូចជាការចិញ្ចឹមសត្វ ផលិតចំណីសត្វ និងថ្មីៗនេះក្រុមហ៊ុនយក្សរបស់ថៃមួយនេះ ក៏ទើបតែបានវិនិយោគរាប់លានដុល្លារ បង្កើតរោងចក្រកែច្នៃផលិតចំណីអាហារនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងជំនួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន លោក កស័ក្ដិ នាយកប្រតិបត្តិក្រុមហ៊ុន CP ALL ក៏បានលើកឡើងអំពី ការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ និងបចេ្ចកទេសជាច្រើនកន្លែងផងដែរ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងផ្គត់ផ្គង់ផ្ទះឲ្យបានជិត៣លានខ្នង ដើម្បីបំពេញការខ្វះខាត ដែលកំពុងធ្វើឱ្យតម្លៃផ្ទះកើនខ្ពស់

ព័ត៌មាន
រដ្ឋាភិបាលថ្មីរបស់ប្រទេសកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃអង្គារទី១៦សីហាថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន ២លាន៧សែនខ្នងនៅទូទាំងប្រទេសក្នុងរយៈពេល៥…

វិបត្តិអតិផរណាទាញឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីវិបត្តិកូវីដ១៩មក

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោកក្នុងត្រីមាសទីពីរឆ្នាំនេះ បានកត់ត្រាពីកំណើនអវិជ្ជមានប្រចាំត្រីមាស ជាលើកដំបូង រាប់ចាប់តាំងពីការរាតត្បាតនៃជំងឺឆ្លងកូវីដ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ