កិច្ចប្រជុំពិសេស

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ត្រៀមចាប់ផ្ដើមឡើងនៅរសៀលថ្ងៃចន្ទនេះ


តាមផែនការដែលបានគ្រោងទុក រដ្ឋមន្ត្រីការបរទេស និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត មកពីបណ្ដាប្រទេសអាស៊ាន ត្រៀមនឹងជួបជុំគ្នានៅរដ្ឋធានីកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃចន្ទនេះ សម្រាប់កិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយស្ថានការណ៍ជម្លោះព្រំដែន ដែលកំពុងឆេះឆួលក្ដៅគគុករវាងកម្ពុជា និងថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី។
កិច្ចប្រជុំពិសេស
ដោយ

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុក សេរី ម៉ូហាម៉ាដ ហាសាន់ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីមន្ត្រីសរុបចំនួន ២៣ រូប រួមទាំងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ផងដែរ។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូសម្រាប់ការចូលរួមនៅក្នុងកិច្ចប្រជុំនេះ ខណៈខាងភាគីថៃ មានការចូលរួមពីលោក ស៊ីហាសាក់ ភូងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ និងមន្ត្រីមួយចំនួនទៀត។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស នៃសមាជិកអាស៊ានផ្សេងទៀតរួមមាន ឥណ្ឌូណេស៊ី ឡាវ សិង្ហបុរី ទីម័រលេស្ដ និងហ្វីលីពីន បានបញ្ជាក់ពីការចូលរួមរួចហើយដែរ ប៉ុន្ដែសម្រាប់ ព្រុយណេ វិញ ត្រូវបានរំពឹងថា នឹងមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសទី២, វៀតណាមចូលរួមដោយអនុរដ្ឋមន្ត្រីការបរទេស និងមីយ៉ាន់ម៉ា ចូលរួមតាមប្រព័ន្ធវីដេអូអនឡាញ។

ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំពិសេសនេះ នឹងត្រូវកោះប្រជុំស្របតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ។

កិច្ចប្រជុំនេះនឹងផ្តល់វេទិកាមួយ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិចារណាលើជំហានដែលអាស៊ានអាចធ្វើបាន ជុំវិញស្ថានភាពបច្ចុប្បន្ននៃជម្លោះព្រំដែនកម្ពុជា និងថៃ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការបញ្ឈប់អរិភាព ដើម្បីផលប្រយោជន៍នៃសន្តិភាព និងស្ថិរភាពរវាងរដ្ឋសមាជិកអាស៊ានទាំងពីរ និងតំបន់ទូលំទូលាយ។




អត្ថបទបន្ទាប់


ទីបំផុតចិន សម្រេចលក់អាជីវកម្ម TikTok នៅលើទឹកដីអាម៉េរិក ឱ្យក្រុមហ៊ុនក្នុងស្រុកហើយ ដើម្បីចៀសវាងការបិទចោល

នៅទីបំផុតក្រុមហ៊ុនយក្សចិន ByteDance បានយល់ព្រមលក់អាជីវកម្ម TikTok ដ៏ល្បីទៅឱ្យក្រុមហ៊ុនអាម៉េរិកហើយ ដើម្បីចៀសផុតពីការបិទ App វីដេអូខ្លី…

តើការដើរចូលលុកលុយផ្ទះរបស់ពលរដ្ឋខ្មែរពីសំណាក់ក្រុមយោធាថៃ នៅឃុំថ្មដា អាចរំលោភច្បាប់អន្តរជាតិ យ៉ាងណាដែរ?

កាលពីពេលថ្មីៗនេះ យោធាថៃមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃបានឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីកម្ពុជា និងបានដើរចូលលុកលុយក្នុងលំនៅឋានពលរដ្ឋខ្មែរន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ