វិបត្តិសេដ្ឋកិច្ចស្រីលង្កា

នាយករដ្ឋមន្ត្រីស្រីលង្កាប្រកាសពីស្ថានភាពអាសន្ន ខណៈដែលប្រទេសអស់ប្រេងសាំងផ្គង់ផ្គង់សម្រាប់ពលរដ្ឋហើយ!


នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កាបាននិយាយថា ប្រទេសស្រីលង្កា ដែលកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ បានធ្លាក់ដល់ថ្ងៃចុងក្រោយនៃការប្រើប្រាស់ប្រេងឥន្ធនៈហើយ ពោលគឺអស់ប្រេងដើម្បីលក់តែម្ដង ខណៈដែលរដ្ឋមន្ត្រីថាមពលរបស់ប្រទេសនេះ ក៏បានប្រាប់ប្រជាពលរដ្ឋកុំឱ្យចូលរួមឈរតម្រង់ជួរចាំទិញប្រេងឥន្ធនៈដ៏វែងអន្លាយតទៅទៀតអី ខណៈដែលកន្លងមក ក្រុមពលរដ្ឋក៏មានការផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនសប្តាហ៍ហើយដែរ ពាក់ព័ន្ធនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់មួយនេះ។ នេះបើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ
ប្រទេសស្រីលង្កាអស់ប្រេងសាំងផ្គង់ផ្គង់សម្រាប់ពលរដ្ឋហើយ!
ដោយ

លោក រ៉ា​នី​ល វិក​រ៉េ​ម៉េ​ស៊ិ​ង (Ranil Wickremesinghe) ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​នោះ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ជនរួមជាតិ​របស់​ខ្លួន​ថា ប្រទេស​ស្រី​លង្កា​ត្រូវការ​ជា​បន្ទាន់​នូវ​រូបិយ​បណ្ណ​បរទេស​ចំនួន ៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទូទាត់​សម្រាប់​ការ​នាំ​ចូល​ទំនិញ​សំខាន់​ៗ​។

លោក រ៉ា​នី​ល បាន​បន្ត​ថា នៅ​ពេល​នេះ​ប្រទេស​ស្រី​លង្កា​នៅ​សល់​កន្លែង​ស្តុក​ប្រេងសាំង ដែល​អាច​ប្រើ​បាន​សម្រាប់​រយៈពេល​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​រយៈពេល​ពីរ​បី​ខែ​ខាង​មុខ​ទៀត​នេះ ប្រជាពលរដ្ឋ​នឹង​ជួប​បញ្ហា​លំបាក​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​នេះ​។ នាយក​រដ្ឋមន្ត្រី​ដែល​ទើប​ឡើង​ថ្មី​រូប​នេះ បាន​ប្រាប់​ពលរដ្ឋ​ទៀត​ថា ត្រូវ​តែ​ត្រៀមខ្លួន​ធ្វើការ​លះបង់ និង​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ៗ​នៅ​ក្នុងអំឡុងពេល​នេះ​។

លោក រ៉ា​នី​ល បាន​បន្ថែម​ថា សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ដោយ​ប្រើ​ឥណទាន​របស់​ប្រទេស​ឥណ្ឌា អាច​ផ្តល់​ការ​សង្គ្រោះ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត​ដែរ ប៉ុន្តែ​ស្រី​លង្កា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ឱសថ​សំខាន់​ៗ​ចំនួន ១៤ មុខ​។

នៅ​ក្នុង​ទីក្រុង​កូ​ឡំ​បូ គេ​បានឃើញ​រ៉ឺ​ម៉ក​កង់​បី​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ទីក្រុង​នេះ បាន​ចត​តម្រៀបជួរ​គ្នា​យ៉ាង​វែង​នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ ប៉ុន្តែ​វា​គឺជា​រង់ចាំ​ចាក់​ប្រេង​ឥតប្រយោជន៍ ដ្បិតថា​ស្ថានីយ​គ្មាន​ប្រេង​លក់​នោះ​ឡើយ​។

អ្នកបើកបរ​ម្នាក់​ឈ្មោះ Mohammad Ali ដែល​ត្រូវ​បាន​សម្ភាសន៍​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​និយាយ​ថា គាត់​បាន​ចត​រ៉ឺ​ម៉ក​រង់ចាំ​ចាក់​ប្រេង​អស់​រយៈពេល​ជាង ៦ ម៉ោង ប៉ុន្តែ​មិន​បាន​ទទួល​ប្រេង​នោះ​ទេ​។ អ្នកបើកបរ​ម្នាក់​ទៀត​ឈ្មោះ Mohammad Naushad បាន​និយាយ​ថា ស្ថានីយ៍​ប្រេងឥន្ធនៈ​ដែល​គាត់​កំពុង​រង់ចាំ​នោះ​អស់​ប្រេងសាំង​ហើយ​។

ប្រទេស​ស្រី​លង្កា​បាន​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​វិធានការ​កាត់​បន្ថយពន្ធ​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក Rajapaksas ប្រធានាធិបតី​ស្រី​លង្កា បាន​ជំរុញ​ឲ្យ​ប្រទេស ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ ហើយ​ពេល​នេះ​ប្រទេស​ចិន និង​ឥណ្ឌា​កំពុង​ប្រទាញប្រទុង​យក​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​កោះ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​កំពុង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​វិបត្តិ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​។

កង្វះខាត​រូបិយប័ណ្ណ​បរទេស​រ៉ាំរ៉ៃ​បាន​នាំ​ឱ្យ​មាន​អតិផរណា និង​កង្វះខាត​ថ្នាំពេទ្យ ប្រេងឥន្ធនៈ និង​សម្ភារៈ​សំខាន់​ៗ​ផ្សេង​ទៀត ដែល​នាំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ចេញ​មក​តវ៉ា​នៅ​តាម​ដងផ្លូវ​រហូត​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ និង​ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​កាលពី​ស​ប្ដា​ហ៍​មុន​នេះ បណ្ដាល​ឱ្យ​មនុស្ស ៩ នាក់​ស្លាប់ និង​ជាង ៣០០ នាក់​ទៀត​រង​របួស​។

ការ​ដឹក​ជញ្ជូន​ប្រេងម៉ាស៊ូត​ដោយ​ប្រើ​ឥណទាន​របស់​ប្រទេស​ឥណ្ឌា​បាន​មក​ដល់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ​ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ចែកចាយ​ពាសពេញ​ប្រទេស​នោះ​ទេ​។ ដូច្នេះ​ហើយ​រដ្ឋ មន្ត្រី​ថាមពល​លោក កាន​ចា​ណា វី​ចេ​សេ​កេ​រ៉ា (Kanchana Wijesekera) កាលពី​ថ្ងៃ​ទី ១៦​ឧសភា បាន​អំពាវនាវ​ឱ្យ​សាធារណជន​កុំ​ទាន់​អាល់​តម្រង់​ជួរ​គ្នា ចាំ​ទិញ​ប្រេង​នេះ​នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​ទៀត​អី គឺ​ត្រូវ​រង់ចាំ​រហូត​ទាល់តែ​គេ​បាន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ជាង​ពាន់​កន្លែង​ឲ្យ​បាន​រួចរាល់​ជា​មុន​សិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេងបម្រុងអាមេរិកកំពុងធ្លាក់ចុះខ្លាំង ខណៈពេលដែលទណ្ឌកម្មទី ៦ របស់សហភាពអឺរ៉ុបដាក់លើរុស្ស៊ីកំពុងជាប់គាំង

ព័ត៌មាន
ទិន្នន័យពីក្រសួងថាមពលសហរដ្ឋអាមេរិក បានបង្ហាញនៅថ្ងៃទី១៦ឧសភាថា បរិមាណប្រេងឆៅនៅក្នុងកន្លែងស្តុកប្រេងលក្ខណៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានធ្លាក…

កងទ័ពអាកាសអាមេរិកអះអាងថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេង៥ដង

ព័ត៌មាន
កងទ័ពអាកាសអាមេរិកបាននិយាយកាលពីថ្ងៃចន្ទទី១៦ឧសភាថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេង ហើយដែលមានសមត្ថភាពហោះក្នុងល្បឿនលឿន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ