ប្រទេសស្រីលង្កា

ស្ថាប័នវាយតម្លៃ S&P ចាត់ចំណាត់ថ្នាក់ប្រទេសស្រីលង្កា «បរាជ័យក្នុងការសងបណ្ណបំណុល»


ក្រុមហ៊ុនវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឥណទានដ៏ល្បីលំដាប់ពិភពលោក S&P នៅថ្ងៃទី ១៦ សីហានេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយចាត់ចំណាត់ថ្នាក់ចំពោះ ស្ថានភាពបណ្ណបំណុលរបស់ប្រទេសស្រីលង្កា ក្នុងកម្រិត D។ កម្រិត D គឺតំណាងឲ្យការបរាជ័យ ក្នុងការសងបណ្ណបំណុល បន្ទាប់ពីប្រទេសដែនកោះនេះ នាពេលកន្លងមក បានខកខានការសងការប្រាក់ និងប្រាក់ដើមបណ្ណបំណុលរបស់ខ្លួនទៅកាន់ម្ចាស់បណ្ណបំណុល។
ចំណាត់ថ្នាក់ប្រទេសស្រីលង្កា «បរាជ័យក្នុងការសងបណ្ណបំណុល»

ជាមួយគ្នានេះដែរ ក្រុមហ៊ុន S&P មិនរំពឹងថា រដ្ឋាភិបាលស្រីលង្កានឹងអាចមានលទ្ធភាពធ្វើការទូទាត់មូលបត្របំណុលក្នុងរយៈពេល ៣០ ថ្ងៃទៀតបានយ៉ាងណានោះទេ បន្ទាប់ពីកាលកំណត់ត្រូវបង់សងបានផុតកំណត់ម្ដងរួចទៅហើយ។ ការចាត់ថ្នាក់ប្រទេសស្រីលង្កា បរាជ័យក្នុងការសងបណ្ណបំណុលនេះ ក៏បានដាក់បន្ទុកកាន់តែធ្ងន់ ទៅដល់ប្រទេសនេះ ក្នុងការលំបាកទៅស្វែងរកប្រភពហិរញ្ញវត្ថុមកសង្គ្រោះសេដ្ឋកិច្ចដែលកំពុងដួលរលំ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

បើទោះបីជា ស្ថានភាពប្រទេសកាន់តែដុនដាបក្ដី ប្រទេសស្រីលង្កានៅតែបន្ដក្ដីសង្ឃឹមថា នឹងអាចទទួលបានមូលនិធិ ៣ពាន់លានដុល្លារពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីយកមកសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ដោយរដ្ឋាភិបាលប្រទេសនេះ គ្រោងនឹងចាប់ផ្ដើមកិច្ចពិភាក្សាអំពីថវិកាសង្គ្រោះបន្ទាន់ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងខែសីហានេះតែម្តង។

ក្រុមហ៊ុន S&P Global ដែលជាទីភ្នាក់ងារវាយតម្លៃសកលរបស់អាមេរិកកាលពីថ្ងៃទី ១៥សីហា បានធ្វើការវាយតម្លៃរបស់ខ្លួនពីមូលបត្របំណុលរបស់ស្រីលង្កាទៅក្នុងកម្រិត «D» ដែលតំណាងឲ្យការបរាជ័យក្នុងការសងបណ្ណបំណុល ខណៈកន្លងមកប្រទេសនេះ បានខកខានសងបំណុលទាំងការប្រាក់ និងប្រាក់ដើមម្ដងរួចហើយ។

ប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនជាង២២លាននាក់មួយនេះ បានខកខានទូទាត់មូលបត្របំណុលកាលពីដើមឆ្នាំនេះ ហើយក៏បានជំពាក់បំណុលបរទេសចំនួន ១២ ពាន់លានដុល្លារ ជាមួយម្ចាស់បំណុលឯកជនផងដែរ ខណៈដែលប្រទេសនេះបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ការបង្កកបំណុលសាធារណៈក្រៅប្រទេសរបស់ប្រទេសស្រីលង្កាបានធ្វើឱ្យរាំងស្ទះដល់ដំណើរការបង់ការប្រាក់ និងសងបំណុលសំខាន់ៗ ដែលត្រូវបង់ទៅឱ្យមូលបត្របំណុលអធិបតេយ្យភាពអន្តរជាតិរបស់រដ្ឋាភិបាលផងដែរ។

ក្រុមហ៊ុន S&P បាននិយាយថា ក្រុមហ៊ុននេះមិនរំពឹងថា រដ្ឋាភិបាលស្រីលង្កាដែលបានខកខានសងបំណុលជារូបិយបណ្ណបរទេសមួយចំនួនរួចទៅហើយនោះ អាចនឹងធ្វើការទូទាត់មូលបត្របំណុលរបស់ខ្លួនបានក្នុងរយៈពេល ៣០ ថ្ងៃនោះទេ បន្ទាប់ពីបានខកខានបង់តាមការកំណត់ម្ដងរួចមកហើយនោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការធ្វើដំណើរបែបធុរកិច្ចសកលលោកអាចងើបឡើងបានពេញលេញឡើងវិញនៅឆ្នាំ២០២៦

ព័ត៌មាន
បើយោងតាមការព្យាករណ៍សមាគមទេសចរណ៍ធុរកិច្ចសកល ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១៥ ខែ សីហា បានបង្ហាញថា ការកើនឡើងអតិផរណា បញ្ហាខ្សែចង្វាក់ផ្គត…

ស្វែងរកអ្នកបង្កើតធុរកិច្ចថ្មីទាំងអស់! កម្មវិធីពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មាន
សហគ្រិនខ្មែរ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសបើកការទទួលពាក្យក្នុងកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ