វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ស្រីលង្កាកំពុងចរចាខ្ចីលុយ ១០០លានដុល្លារពីធនាគាររដ្ឋចិន AIIB ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច


ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ដែលជាធនាគាររដ្ឋចិន កំពុងពិចារណាផ្ដល់ប្រាក់កម្ចី១០០លានដុល្លារក្នុងក្របខណ្ឌបន្ទាន់ ដើម្បីគាំទ្រដល់ប្រទេសស្រីលង្កា ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចកាន់តែដុនដាប។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុស្រីលង្កា ដែលត្រូវបានចុះផ្សាយនៅលើបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លង្កា ចរចាខ្ចីលុយពីធនាគាររដ្ឋចិន AIIB បន្ថែម។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ របស់​រដ្ឋាភិបាល​ប្រទេស​ស្រី​លង្កា បាន​បញ្ជាក់​ថា ប្រទេស​នេះ បាន​ស្នើ​សុំ​សាច់ប្រាក់​ងាយស្រួល​សម្រាប់​អត្រា​ប្ដូរ​ប្រាក់​បរទេស ពី​ស្ថាប័ន​ផ្ដល់​កម្ចី​ជា​ច្រើន ដើម្បី​គាំទ្រ​ដល់​ធនាគារ​រដ្ឋ​របស់​ខ្លួន​អាច​មាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​ខ្វះខាត​ទុនបម្រុង​អន្តរជាតិ​សម្រាប់​គាំទ្រ​ដល់​ការ​នាំ​ចូល​ទំនិញ​សំខាន់​ៗ​។

ហេតុ​អ្វី​ក៏​ស្រី​លង្កា​ដុនដាប​ខ្លាំង​ម្ល៉េះ?

មែនទែន​ទៅ តាំងពី​មានការ​វាយប្រហារ​ខ្លាំងក្លា​ដោយ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩​មក គួប​ផ្សំ​នឹង​វិបត្តិ​តម្លៃ​ប្រេង​កើនឡើង និង​វិធានការ​កាត់​បន្ថយពន្ធ​របស់​រដ្ឋាភិបាល​ស្រី​លង្កា បាន​រុញច្រាន​ឲ្យ​ប្រទេស​ដី​កោះ​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន ដោយសារ​តែ​រដ្ឋាភិបាល​មិន​មាន​ទុនបម្រុង​គ្រប់គ្រាន់​ដើម្បី គាំទ្រ​ដល់​ការ​នាំ​ចូល​ផលិតផល​នានា ពោល​គឺ​មក​ទល់​ពេល​នេះ ទុនបម្រុង​របស់​ប្រទេស​ស្រី​លង្កា​នៅ​មាន​ត្រឹមតែ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក អា​លី សា​ប្រ៊ី កាលពី​ស​ប្ដា​ហ៍​មុន​។

បញ្ហា​កង្វះខាត​ការ​នាំ​ចូល​ផលិតផល​ចំណីអាហារ ប្រេងឥន្ធនៈ និង​ឱសថ បាន​នាំ​ឲ្យ​មាន​ប្រជាជន​ចេញ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​រាប់​ពាន់​នាក់ និង​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី រា​ចា​ប៉ាក់​សា ចុះ​ចេញពី​តំណែង​ផង​ដែរ​។​ប្រការ​នេះ បាន​ធ្វើ​ឲ្យ​លោក​រា​ចា​ប៉ាក់​សា កាលពី​ថ្ងៃ​ទី​៦ ឧសភា​សម្រេចចិត្ត​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជា​លើក​ទី​២ ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​។

ប្រទេស​ចិន គឺជា​ប្រទេស​ម្ចាស់បំណុល​ទ្វេភាគី​ដ៏​ធំ​បំផុត​សម្រាប់​ស្រី​លង្កា ដោយ​មាន​បំណុល​ជំពាក់​មិន​ទាន់​សង​សរុប ៦​ពាន់​៥​រយ​លាន​ដុល្លារ ដែល​ភាគច្រើន​បាន​ខ្ចី​កាល​ក្នុង​អំឡុង​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ផ្លូវ​ល្បឿន​លឿន កំពង់​ផែ អាកាសយានដ្ឋាន និង​គម្រោង​រោងចក្រ​ថាមពល​ធ្យូងថ្ម​។

ទីក្រុង​កូ​ឡំ​បូ ប្រទេស​ស្រី​លង្កា ក៏​បាន​អះអាង​ក្នុង​ខែ​នេះ​ដែរ​ថា កិច្ចចរចា​លើ​ការ​រៀបចំ​បំណុល​ឡើង​វិញ​ជាមួយ​ប្រទេស​ចិន គ៏​បាន​ចាប់ផ្ដើម​ហើយ បន្ទាប់​ពី​ប្រទេស​ស្រី​លង្កា​បាន​ផ្អាក​ការ​ទូទាត់​សងបំណុល​របស់​ខ្លួន​កាលពី​ខែមេសា​កន្លង​ទៅ​នេះ​។

កន្លង​មក ស្រី​លង្កា​ក៏​មានការ​ចរចា​ស្នើ​សុំ​ខ្ចី​លុយ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ​ជា​ច្រើន​ផង​ដែរ ដូច​ជា IMF ធនាគារពិភពលោក និង​ធនាគារ ADB ជាដើម ប៉ុន្ដែ ថ្មី​ៗ​ទើបតែ​មាន​ធនាគារពិភពលោក​មួយ​ប៉ុណ្ណោះ ដែល​បាន​បាន​សម្រេច​នឹង​ផ្ដល់​ថវិកា ៦០០​លាន​ដុល្លារ​ដល់​ប្រទេស​ដែល​កំពុង​ជំពាក់​បំណុល​វណ្ឌ​កមួយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី SmartStart វគ្គ High School Edition រដូវកាលទី១ បង្កើនសក្តានុពលច្នៃប្រឌិតសម្រាប់សិស្សវិទ្យាល័យនៅតាមបណ្ដាខេត្ត

ព័ត៌មាន
ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យបានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High Sch…

សហភាពអឺរ៉ុបគួរតែរឹបអូសទុនបម្រុងរបស់រុស្ស៊ីយកទៅកសាងប្រទេសអ៊ុយក្រែនឡើងវិញ?

ព័ត៌មាន
សហភាពអឺរ៉ុបគួរតែពិចារណាពីការរឹបអូសយកទុនបម្រុងអន្តរជាតិរបស់រុស្ស៊ីដែលគេបានបង្កកទុកប្រហែលជាង ៣០០ពាន់លានដុល្លារអាមេរិកនោះ ដើម្បីយកទៅទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ