សមាជិកសភាស្រីលង្កាបានបោះឆ្នោតសំឡេងជំទាស់លើ ១១៩សំឡេង ទល់នឹង ៦៨សំឡង ដើម្បីជំទាស់ ការស្នើឲ្យមានកតាមដានយ៉ាងរហ័សតាមរយៈសភា ដើម្បីដកសេក្ដីទុកចិត្ត និងថ្កោលទោសលោកប្រធានាធិបតី Gotabaya Rajapaksa។ ហើយកិច្ចប្រជុំសភានេះ គឺជាការធ្វើឡើងជាលើកដំបូងបង្អស់មួយចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងកាលពីសប្តាហ៍មុន ដែលបង្ខំឱ្យលោក ម៉ាហ៊ីនដា រាចាប៉ាក់សា ដែលជាបងប្រុសលោកប្រធានាធាបតីស្រីល្ងការ សម្រេចចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ។ ទោះយ៉ាងណា ការចម្រូងចម្រាស់នៃការបោះឆ្នោតនៅក្នុងសភានេះ ពាក់ព័ន្ធនឹនេះ នឹងត្រូវពិភាក្សាបន្តនៅពេលក្រោយទៀតនៅក្នុងសប្តាហ៍នេះ។
ប្រសិនបើចលនាបោះឆ្នោតដកសេចក្ដីទុកចិត្ត និងថ្កោលទោសប្រធានាធិបតី សម្រេចអាចសម្រេចបានមែននោះ វាអាចបង្កើនសម្ពាធកាន់តែខ្លាំងថែមទៀតដល់ប្រធានាធិបតីឱ្យលាលែងពីតំណែង។
លោក Ranil Wickremesinghe នាយករដ្ឋមន្ត្រីថ្មីរបស់ស្រីលង្កា បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃចន្ទថា ប្រទេសកោះមួយនេះត្រូវប្រឈមមុខនឹង«ការពិតដែលអាក្រកក់ និងគួរឱ្យភ័យខ្លាច» ហើយថា នៅពេលនេះ ស្រីលង្កាមានស្តុកប្រេងសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ ហើយពីរបីខែខាងមុខទៀត ពលរដ្ឋនឹងជួបបញ្ហាលំបាកបំផុតមិនធ្លាប់ជួបប្រទះ ។
លោក Ranil បានបន្ថែមថា ទុនបម្រុងអន្តរជាតិដែលមានចំនួន ៧ពាន់៥រយលានដុល្លារអាមេរិកកាលពីខែ វិច្ឆិកា ឆ្នាំ២០១៩នោះបានប្រើជិតអស់ហើយ ហើយឥឡូវប្រទេសនេះត្រូវការថវិកា ៧៥លានដុល្លារទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីរក្សាសេដ្ឋកិច្ចឱ្យដំណើរការ ខណៈដែលឱសថសំខាន់ៗបានអស់ពីឃ្លាំងហើយ។
លោកបានបន្តថា នៅក្នុងរយៈពេលខ្លីនេះ អនាគតរបស់ស្រីលង្កានឹងកាន់តែលំបាកជាងពេលវេលាដ៏លំបាកណាណាទាំងអស់ដែលពួកគេធ្លាប់បានឆ្លងកាត់ទៅទៀត។
រយៈពេលជាងមួយខែនៃការតវ៉ាដោយសន្តិវិធីដ៏ច្រើនលើសលុបប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលពាក់ព័ន្ធវិបត្តិសេដ្ឋកិច្ច បានប្រែក្លាយជាមានអំពើហិង្សាបណ្ដាលឱ្យស្លាប់មនុស្សមួយចំនួនកាលពីសប្តាហ៍មុននៅពេលក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីបានសម្រុកចូលកន្លែងតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងរដ្ឋធានីកូឡុំបូ។
រយៈពេលប៉ុន្មានថ្ងៃនៃការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមបាតុករ ក្រុមអ្នកគាំទ្ររដ្ឋាភិបាល និងមន្ត្រីប៉ូលិសបានបណ្តាលឱ្យមនុស្សចំនួន ៩ នាក់ស្លាប់ និងជាង ៣០០ នាក់រងរបួស។បន្ទាប់មកលោក Mahinda Rajapaksa បានលាលែងពីតំណែងដោយទុកឱ្យលោក Gotabaya ជាប្អូនប្រុសរបស់ខ្លួននៅបន្តកាន់តំណែងជាប្រធានាធិបតីតែម្នាក់ឯង។
ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចាប់ខ្លួនសមាជិកសភាចំនួន ២ រូបមកពីគណបក្សកាន់អំណាចរបស់លោក រ៉ាចាផាកសា ដែលបានពាក់ព័ន្ធនឹងអំពើហិង្សាកើតឡើងកាលពីសប្ដាហ៍មុននោះ។
វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាដ៏អាក្រក់បំផុតមិនធ្លាប់មានតាំងពីទទួលឯករាជ្យភាពនៅក្នុងឆ្នាំ១៩៤៨មក ដែលវាបណ្ដាលមកពីកត្តារួមគ្នាជាច្រើន ដូចជាវិបត្តិជំងឺឆ្លងកូវីដ១៩ ការកើនឡើងតម្លៃប្រេង និងវិធានការកាត់បន្ថយពន្ធរបស់រដ្ឋ ដើម្បីយកប្រជាប្រិយភាពរបស់លោក Rajapaksa ជាដើម៕