ប្រទេសថៃ

ធនាគាររដ្ឋថៃប្រកាសផ្តល់កញ្ចប់មូលនិធិ៥៧លានដុល្លារ ដើម្បីគាំទ្រឧស្សាហកម្មកៅស៊ូក្នុងស្រុក


ធនាគារគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសថៃបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន ២ប៊ីលានបាត ឬជាង ៥៧ លានដុល្លារ ដើម្បីគាំទ្រឧស្សាហកម្មកៅស៊ូ។ កញ្ចប់ប្រាក់កម្ចីនេះនឹងជួយចាប់ពីកសិកររហូតដល់ក្រុមហ៊ុនកែច្នៃកៅស៊ូ ខណៈដែលអ្នកនាំចេញផលិតផលកៅស៊ូកំពុងរំពឹងថា ការនាំចេញនឹងមានកំណើនប្រមាណជា ៥%នៅក្នុងឆ្នាំនេះ ។
ធនាគាររដ្ឋថៃប្រកាសផ្តល់កញ្ចប់មូលនិធិ៥៧លានដុល្លារ ដើម្បីគាំទ្រឧស្សាហកម្មកៅស៊ូក្នុងស្រុក
ដោយ

លោក អាខុម ធើមភីថាយ៉ាបៃសិទ្ធ (Arkhom Termpittayapaisith) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានសន្យាផ្តល់ប្រាក់កម្ចីកាលពីថ្ងៃពុធ នៅពេលដែលលោកធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារចំនួន៩ ដើម្បីគាំទ្រដល់ឧស្សាហកម្មកៅស៊ូ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation ។

ទីភ្នាក់ងារដែលកំពុងតែរួបរួមគ្នាដើម្បីជួយដល់ឧស្សាហកម្មកៅស៊ូនេះរួមមានសភាពាណិជ្ជកម្មថៃ, ធនាគារក្រុងថៃ, ធនាគារកសិកម្មនិងសហករណ៍កសិកម្ម, សាជីវកម្មធានាឥណទានថៃ, និងធនាគារនាំចេញ-នាំចូលរបស់ប្រទេសថៃជាដើម ។

លោក អាខុម បាននិយាយថា ធនាគាររដ្ឋនឹងគាំទ្រមូលនិធិសម្រាប់ឧស្សាហកម្មកៅស៊ូចាប់តាំងពីពីដើមទីរហូតដល់ចុងបញ្ចប់នៃសង្វាក់ផលិតកម្ម ឬរាប់ចាប់តាំងពីកសិករដាំកៅស៊ូ រហូតដល់រោងចក្រកែច្នៃជ័រ និងរោងចក្រផលិតទំនិញធ្វើពីកៅស៊ូ។

ដោយឡែក លោក ឆៃឆាន ឆារ៉េនស៊ុក (Chaicharn Charoensuk) ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ បាននិយាយថា ក្រុមប្រឹក្សានេះរំពឹងថាការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូនឹងកើនឡើង ទោះបីជាការនាំចេញទំនិញផ្សេងទៀតនឹងចុះកិច្ចសន្យានៅឆ្នាំនេះក៏ដោយ។

យោងតាមលោក ឆៃឆាន, ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃរំពឹងថា ការនាំចេញកៅស៊ូនឹងកើនឡើង ៥ ភាគរយ។

បច្ចុប្បន្ន ការនាំចេញកៅស៊ូរបស់ថៃគឺមានតម្លៃ ៦៨០ ប៊ីលានបាត ឬជិត២០ប៊ីលានដុល្លារក្នុងមួយឆ្នាំ ហើយអ្នកដែលពាក់ព័ន្ធនឹងផលិតកម្មកៅស៊ូគឺមានជាង ៦ លាននាក់ នៅលើផ្ទៃដីដាំកៅស៊ូសរុបជិត ៣ លានហិកតា ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើហេតុអ្វីបានជាប្រេសិតពិសេស UN ប្រចាំនៅមីយ៉ាន់ម៉ា នឹងត្រូវចុះចេញពីតំណែង?

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធ ទី ៣១ ខែឧសភាថា បេសកជនពិសេស UN ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា នឹងត្រូវ…

តៃវ៉ាន់ និងអាមេរិកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងនៅក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មី

រដ្ឋាភិបាលតៃវ៉ាន់ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ភាគីទាំងពីរត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងក្រោមក្របខ័ណ្ឌកិច្ចចរចាពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ