រដ្ឋពន្យារពេលយកពន្ធលើចំណេញមូលធន

រដ្ឋពន្យារពេលយកពន្ធលើចំណេញមូលធន និងពន្ធប្រថាប់ត្រាលើអចលនទ្រព្យមានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារដល់ដំណាច់ឆ្នាំ២០២៥


មកទល់ពេលនេះវិស័យអចលនទ្រព្យកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩ និងបញ្ហាសកលនានា នៅពុំទាន់បានបង្ហាញសញ្ញាវិជ្ជមាន នៃការងើបឡើងវិញគួរឱ្យកត់សម្គាល់នៅឡើយទេ។ កត្តានេះបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវបន្តពន្យារពេលការអនុវត្តយន្តការលើកលែង និងលើកទឹកចិត្តដល់វិស័យនេះបន្ថែមទៀត សំដៅជួយសម្រួល និងបន្ធូរបន្ថយទុក្ខលំបាករបស់អ្នករកស៊ីក្នុងវិស័យនេះ។ តើអ្នកជំនាញយល់យ៉ាងណាចំពោះការបន្តលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើវិស័យអចលនទ្រព្យនៅកម្ពុជា?
រដ្ឋពន្យារពេលយកពន្ធលើចំណេញមូលធន
ដោយ

លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានចាត់ទុកការពន្យារពេលអនុវត្តការយលពន្ធលើចំណេញមូលធន និងលើកលែងពន្ធលើអចលនទ្រព្យមានតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារដល់ដំណាច់ឆ្នាំ២០២៥ គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយសម្រាលបន្ទុកដល់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យដែលកំពុងជួបបញ្ហា។ ហើយតាមរយៈវិធានការនេះ ក៏ជាការជួយផ្តល់ដង្ហើមដកសម្រាប់អ្នកវិនិយោគ ក៏ដូចជាជួយទាក់ទាញវិនិយោគិនឱ្យបោះទុនវិនិយោគក្នុងវិស័យនេះផងដែរ។ បើតាមនាយកប្រតិបត្តិរូបនេះ វិស័យអចលនទ្រព្យនៅកម្ពុជាអាចត្រូវការពេលច្រើនឆ្នាំបន្ថែមទៀត ទើបអាចវិលមករកប្រក្រតីភាពដូចមុនពេលមិនទាន់មានការផ្ទុះការឆ្លងកូវីដ-១៩។

ជាមួយគ្នានេះលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia យល់ឃើញថា ការបន្តលើកទឹកចិត្តរបស់រដ្ឋាភិបាលនឹងជួយជំរុញដល់ការលក់វិស័យអចលនទ្រព្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដោយនឹងផ្ដល់ផលចំណេញដល់អ្នកលក់ និងអ្នកទិញ។ អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះជឿជាក់ថា តាមរយៈគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលនេះ វានឹងជួយធ្វើឱ្យចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យមានភាពល្អប្រសើរថែមទៀត ហើយវានឹងជួយដល់វិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើន ព្រមទាំងជួយទាក់ទាញអ្នកវិនិយោគ និងជួយជំរុញដល់សេដ្ឋកិច្ចជាតិ ឱ្យមានការកើនឡើងផងដែរ។

ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលនឹងបន្តលើកទឹកចិត្តដល់វិស័យអចលនទ្រព្យតាមរយៈការលើកលែងពន្ធលើចំណេញមូលធន និងការអនុញ្ញាតឱ្យបង់ពន្ធជាកញ្ចប់ ព្រមទាំងលើកលែងពន្ធប្រថាប់ត្រាលើលំនៅឋាន ដែលមានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លាររហូតដល់ចុងឆ្នាំ២០២៥ ហើយនឹងមានការពិនិត្យលើយន្តការមួយចំនួនទៀត ដើម្បីជួយសម្រួលដល់វិស័យនេះ៕

None



អត្ថបទបន្ទាប់


វៀតណាម គ្រោងបើកដំណើរការរថភ្លើងក្រោមដីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ ក្រោយពន្យារពេលជាង១០ឆ្នាំ

ក្រោយរង់ចាំយ៉ាងអន្ទះសាអស់រយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ ទីបំផុតវៀតណាម ដែលអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងដាក់ឱ្យដំណើរការខ្សែរថភ្លើងក្រោមដី…

លោក ថាក់ស៊ីន ប្រាប់ឱ្យថៃ ប្រុងជើងការលើការប្រែប្រួលពាណិជ្ជកម្មជាមួយអាម៉េរិក និងដាក់របាំងពាណិជ្ជកម្មដើម្បីទប់ការហូរចូលទំនិញចិន

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលត្រូវជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃទើបឡើងថ្មី បានប្រាប់ឱ្យរដ្ឋាភិបាលថៃ ប្រុងជើងការខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ