បច្ចុប្បន្នភាព​ផ្សារភាគហ៊ុន​កម្ពុជា

សកម្មភាពជួញដូរភាគហ៊ុនថមថយកំដៅបន្តិចហើយ បន្ទាប់ពីពុះកញ្ជ្រោលខ្លាំងក្នុងខែឧសភា


ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២០នេះ សកម្មភាពជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរអិលធ្លាក់ចុះមកវិញបន្តិចម្តងៗ បន្ទាប់ពីបានកើនឡើងយ៉ាងខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទីផ្សារភាគហ៊ុនកម្ពុជា នៅពេលដែលធនាគារអេស៊ីលីដាបានចូលទីផ្សារភាគហ៊ុនជួញដូរជាផ្លូវការនៅដើមខែឧសភា ឆ្នាំ២០២០កន្លងមកនេះ។
សកម្មភាពជួញដូរភាគហ៊ុនថមថយកំដៅបន្តិចហើយ បន្ទាប់ពីពុះកញ្ជ្រោលខ្លាំងក្នុងខែឧសភា
ដោយ

អ្នកជំនាញនៅក្នុងវិស័យ​មូលបត្រ​កម្ពុជា បានបញ្ជាក់អះអាងថា ការប្រែប្រួល​ឡើងចុះ នៃសន្ទស្សន៍​ទីផ្សាររបស់ ផ្សារមូលបត្រ​កម្ពុជា គឺជាយន្តការ​ទីផ្សារ​ជាធម្មតា​នោះទេ ពោលគឺ វាតែងតែ​ប្រែប្រួល​ទៅតាម​សកម្មភាព​ទិញលក់ និងតម្លៃ​ភាគហ៊ុន មុននឹងឈាន​ទៅរក​ចំណុច​លំនឹង​មួយ ដែលសន្ទស្សន៍​ទីផ្សារ​ស្ថិតនៅ​កម្រិតមួយថេរ​ក្នុងរយៈពេល​យូរ។

ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បានគូស​បញ្ជាក់ថា សន្ទស្សន៍​ទីផ្សារ មាន​ការកើន​ឡើង នៅពេលដែល​មានចំនួន​អ្នកទិញ​ហ៊ុន​ច្រើនជាង អ្នកលក់​ ដោយសារ​ថ្លៃហ៊ុន​កើនឡើង​ខ្ពស់ ហើយវានឹង​ធ្លាក់ចុះ​មកវិញ នៅពេលដែល​មានអ្នកលក់​ហ៊ុន ច្រើន​ជាង​អ្នកទិញ។

ជាក់ស្តែង វត្តមានរបស់​ធនាគារ​អេស៊ីលីដា នៅលើផ្សារ​ភាគ​ហ៊ុន​ដំបូង បានទាក់ទាញ​ចំនួន​វិនិយោគិន​ថ្មីៗ​ជាច្រើន ដែលបានជំរុញឲ្យ​សន្ទស្សន៍​ផ្សារមូលបត្រ​កម្ពុជា កើនឡើង​ពីក្រោម ៧០០ពិន្ទុ ​រហូតដល់ជាង ៨២៦ពិន្ទុ នៅថ្ងៃ​២៩ ខែឧសភា ដែលពិន្ទុនេះ​ ជាពិន្ទុខ្ពស់បំផុត​ចាប់ពីដើម​ឆ្នាំ ២០២០មក។ នៅថ្ងៃទី ២៩ ឧសភា ភាគហ៊ុន​ធនាគារ​អេស៊ីលីដា​ឡើងខ្ពស់បំផុត ​តម្លៃ​២២.៦០០រៀល ក្នុងមួយហ៊ុន រួចក៏បានធ្លាក់ចុះ​វិញ​បន្តិចម្តងៗ រហូតដល់​ថ្ងៃទី ២៣ មិថុនា តម្លៃ​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា មានតម្លៃ ១៨.១៨០ រៀល​ក្នុង​១ហ៊ុន។

ឯកឧត្តម ហុង សុហួរ ពន្យល់បន្ថែមថា សន្ទស្សន៍ទីផ្សារ​អាចនឹង​ប្រែប្រួលទៀត នៅពេល​ដែលសកម្មភាព​សេដ្ឋកិច្ច សកម្មភា​ពអាជីវកម្ម និងស្ថានភាព​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជី មាន​ការប្រែប្រួល ដែលអាចជំរុញ​ឲ្យ​ថ្លៃភាគហ៊ុន​កើនឡើង ឬថយចុះ។

ដោយឡែក នាពេលបច្ចុប្បន្ន យើងអាច​សង្កេត​ឃើញថា ការប្រែប្រួល​នៃ​សន្ទស្សន៍​ទីផ្សារ​មូលបត្រ ​គឺមានទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយនឹង សកម្មភាព​ជួញដូរ និងថ្លៃភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា គឺដោយសារតែ​អេស៊ីលីដា មានទំហំ​​មូលធនូបនីយកម្ម ធំជាងគេ​ ក្នុងចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​នៅលើទីផ្សារ​មូលបត្រ​កម្ពុជា ដែលជះឥទ្ធិពល​ដល់ មធ្យមភាគ​នៃតម្លៃ​ភាគហ៊ុន​សរុប​នៅលើ​ទីផ្សារមូលបត្រ។

តែយ៉ាងណា នៅពេលដែល​មាន​ក្រុមហ៊ុនថ្មីៗ ចុះបញ្ជី​កាន់តែ​ច្រើន នាពេលខាង​មុខ ឥទ្ធិពល​នៃការប្រែប្រួល​របស់​ភាគហ៊ុន​អេស៊ីលីដា មកលើ​សន្ទស្សន៍​ទីផ្សារ​ទាំងមូល នឹងពុំសូវ​មាន​ទំហំ​ធំទៀតឡើយ។

គួរជម្រាបដែរថា ជាការទាក់ទាញ​ថ្មីមួយ សម្រាប់វិស័យ​មូលបត្រកម្ពុជា គណៈកម្មាការ​មូលបត្រ​កម្ពុជា បានចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង ប្រព័ន្ធ​ផ្តល់លេខ​អត្តសញ្ញាណ​វិនិយោគិន​តាមអនឡាញ​ ដើម្បី​បង្កើននូវ​ប្រសិទ្ធិភាព​ខ្ពស់ ដោយវិនិយោគិន​អាចដាក់ពាក្យ​ស្នើសុំដោយ​ខ្លួនឯង​ផ្ទាល់ កាន់តែ​ឆាប់រហ័ស និងងាយស្រួល៕

None



អត្ថបទបន្ទាប់


ថៃ នឹងបើកទ្វារលើកដំបូងសម្រាប់ទេសចរជាវិនិយោគិន អ្នកជំនួញ និងអ្នកដំណើរស្វែងរកសេវាសុខាភិបាល

ដោយសារតែបញ្ហារីករាលដាលនៃកូវីដ-១៩ ប្រទេសថៃ បានសម្រេចដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នអស់មួយខែហើយមួយខែទៀត ព្រោះតែបារម្ភខ្លាចឆ្លងនូវរលកទី២…

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅតែបង្ហាញសញ្ញាវិជ្ជមាន ទោះមានវិបត្តិកូវីដ-១៩ មករំខាន

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ក្នុងរយៈពេល៤ខែដំបូង ដើមឆ្នាំ ២០២០ នេះ កម្ពុជាសម្រេចការនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ