វិស័យអចលនវត្ថុ

តើការបញ្ឈប់ការផ្ដល់តម្លៃបឋមក្នុងការវាយតម្លៃលើវិស័យអចលនវត្ថុអាចបង្កផលប៉ះពាល់ ឬផ្ដល់ប្រយោជន៍បែបណាខ្លះ?


និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឯកភាពគ្នាបិទបញ្ចប់ឈប់ឱ្យប្រើសេវាផ្តល់តម្លៃបឋមគ្រប់ទម្រង់លើវិស័យអចលនវត្ថុ។ ការបិទបញ្ចប់ឈប់ឱ្យប្រើសេវាផ្តល់តម្លៃបឋមគ្រប់ទម្រង់នេះ ដោយសារការផ្តល់សេវាបែបនេះបានបង្កផលប៉ះពាល់មួយចំនួនដល់វិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុ ដែលសុទ្ធសឹងជាវិស័យស្នូលក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ តើការបញ្ឈប់ការផ្ដល់តម្លៃបឋមក្នុងការវាយតម្លៃលើវិស័យអចលនវត្ថុអាចបង្កផលប៉ះពាល់ ឬផ្ដល់ប្រយោជន៍បែបណាខ្លះ?
វិស័យអចលនវត្ថុ
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការបិទបញ្ចប់ឈប់ឱ្យប្រើសេវាផ្តល់តម្លៃបឋមគ្រប់ទម្រង់លើវិស័យអចលនវត្ថុ គឺដើម្បីរក្សានូវទំនុកចិត្តរបស់អតិថិជន និងបញ្ចៀសបញ្ហាមួយចំនួន ដោយសារការកំណត់តម្លៃបឋមកន្លងមកមិនទាន់ភាពគ្រប់ជ្រុងជ្រោយនៅឡើយទេ។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា កន្លងមកតារាងវាយតម្លៃអចលនវត្ថុបឋមនេះ ត្រូវបានអតិថិជនជាគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុយកទៅប្រើប្រាស់ ដើម្បីវាយតម្លៃលើអចលនវត្ថុរបស់កូនកម្ចី ក្នុងការផ្ដល់កម្ចីទៅឱ្យអតិថិជនរបស់ខ្លួន ដែលបង្កឱ្យមានផលប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យ។

បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការវាយតម្លៃមិនគ្រប់ជ្រុងជ្រោយលើអចលនវត្ថុនេះ បានធ្វើឱ្យវិស័យអចលនទ្រព្យមានភាពច្របូកច្របល់ និងប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុផងដែរ។

​ពាក់ព័ន្ធបញ្ហានេះដែរ ​ឧកញ៉ា ចេង ខេង ប្រធានអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL យល់ឃើញថា ការផ្តល់សេវាវាយតម្លៃបឋមលើអចលនវត្ថុមិនបានគ្រប់ជ្រុងជ្រោយ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យអលចនទ្រព្យនោះទេ ថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុផងដែរ។ ប៉ះពាល់ក៏ដោយ​សារការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអាចមានទំហំធំជាងតម្លៃអចលនវត្ថុដែលដាក់ធានា ដែលអាចរួមចំណែកធ្វើឱ្យប្រាក់កម្ចីមិនដំណើរការក្នុងប្រព័ន្ធធនាគារមានការកើនឡើង ដោយសារអ្នកខ្ចីមិនសងត្រឡប់។

តែយ៉ាងណាក្នុងនាមជាក្រុមហ៊ុនឯកជន ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ CPL ប្តេជ្ញាថា ខ្លួននឹងចូលរួមអនុវត្តតាមការសម្រេចខាងលើ ដើម្បីចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យ និងទប់ស្កាត់បញ្ហានានាក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

​បើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ការបិទបញ្ចប់ឈប់ផ្តល់សេវាវាយតម្លៃអចលនវត្ថុបឋមនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤តទៅ។ មូលហេតុនៃការបិទការផ្តល់តម្លៃបឋម ដោយសារវាមានផលប៉ះពាល់ជាអវិជ្ជមានជាខ្លាំង រួមមានការបង្កឱ្យមានភាពច្របូកច្របល់ និងហានិភ័យក្នុងទីផ្សារអចលនវត្ថុ ព្រមទាំងមានហានិភ័យដល់វិស័យហិរញ្ញវត្ថុតាមរយៈការផ្តល់កម្ចីគ្មានតម្លាភាព​៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កម្ពុជា ដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គ…

ស្វែងយល់ពីតំបន់ទេសចរណ៍គជ់លាក់ខ្លួនដ៏ល្អបំផុតជាមួយ Emirates

ភ្នំពេញ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ – ឥឡូវនេះ គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីកក់សំបុត្រធ្វើដំណើរកម្សាន្តពាក់កណ្តាលឆ្នាំដើម្បីសម្រាកកម្សាន្ត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ