អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ដាក់ដំណើរការកម្មវិធី “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ


កម្មវិធីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងការវិនិយោគ (3Ei) ក្រោម ការផ្តួចផ្តើមរបស់សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។ កម្មវិធី 3Ei មានគោលបំណងកៀរគរធនធានវិនិយោគដែលចូលរួមក្នុងការអភិវឌ្ឍសង្គម តាមរយៈការគាំទ្រ អាជីវកម្មធុនតូចនិងមធ្យម (SME) ឲ្យមានលទ្ធភាពទទួលបានការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលនាំឲ្យអាជីវកម្មមានភាពលូតលាស់ និងបង្កើនផលវិជ្ជមានដល់សង្គម និង បរិស្ថាន។
សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ដាក់ដំណើរការកម្មវិធី “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ

កិច្ចផ្តួចផ្តើមនេះ ក៏មានគោលដៅពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងដៃគូរពាក់ព័ន្ធ នៅ ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ កម្មវិធីនេះនឹងក្លាយជាថ្នាលគាំទ្រដ៏សំខាន់ ទៅលើផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់សហគ្រាស ក្នុងស្រុកក្នុងការបង្កើនសក្តានុពលអាជីវកម្មរបស់ពួកគេមួយកម្រិតទៀត។ តាមរយៈកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធរួមជាមួយសកម្មភាពអនុវត្តដូចជា ជំនួយបច្ចេកទេសសម្រាប់ការវិនិយោគ , ការបង្កើនសមត្ថភាពស្ថាប័នគាំទ្រសហគ្រិន ,ការចងក្រងបណ្តាញជាមួយភាគីគាំទ្រ, និងការប្រើប្រាស់ ទិន្នន័យតម្រង់ទិសក្នុងការអនុវត្ត នឹងក្លាយជាកម្លាំងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុ ជា ឲ្យកាន់តែរឹងមាំនិងរស់រវើក ។

កម្មវិធី 3Ei មានគោលបំណងដោះស្រាយបញ្ហាស្នូលចំនួន៤ ក្នុងទិសដៅពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងជំរុញការវិនិយោគ ដល់អាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជា រួមមាន៖ ១) ទំនាក់ទំនងដើម្បីកិច្ចសហការ (Connection for Collaboration) ២) ពង្រឹងសហគ្រិនភាព និងនវានុវត្តន៍ (Strengthen Entrepreneurship and Innovation) ៣) មធ្យោបាយក្នុងការផ្តល់ សហហិរញ្ញប្បទានគាំទ្រ (Blended Finance Facility) និង ៤)ទិន្នន័យ (Data) ។ កិច្ចផ្តួចផ្ដើមនេះ នឹងត្រូវអនុវត្តរួមគ្នារវាងសហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ហើយទទួលបានការសហការឧបត្ថម្ភ ថវិកាគាំទ្រដោយទី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC), ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈសហគ្រិនខ្មែរ (KE) និងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA)។

លោក Markus Buerli នាយកកិច្ចសហប្រតិបត្តិការ នៃ ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) បានមានប្រសាសន៍ថា Agenda 2030 ទទួលស្គាល់សារៈសំខាន់នៃ វិស័យឯកជន ក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាំង ១៧។ តាមរយៈមូលនិធិ នេះ ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) មានគោលបំណងចង់គាំទ្រអាជីវកម្មតូច និង កំពុងលូតលាស់ ឲ្យរីកចម្រើននូវ ឥទ្វិពលវិជ្ជមានរបស់ពួកគេ នៅក្នុងសង្គម និង បរិស្ថាន។

លោក Kim Junsu នាយករងនៃ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបញ្ជាក់ថា កិច្ចផ្ដួចផ្តើម 3Ei គឺស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់ KOICA ក្នុងការគាំទ្រ និង ចូលរួមចំណែកទៅកាន់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំង ការអភិវឌ្ឍ ផ្នែកសង្គម និង សេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា អភិក្រមគ្រប់ជ្រុងជ្រោយ (Holistic Approach) នៃ កិច្ចផ្តួចផ្តើម 3Ei នឹងនាំឲ្យមកនូវ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានប្រសិទ្ធភាព និង ផលវិជ្ជមានកាន់តែខ្លាំង។ កិច្ចការនេះក៏ផ្សារភ្ជាប់ជាមួយនឹងគម្រោង មជ្ឍមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ដែល KOICA ផ្តល់មូលនិធិផងដែរ។

កម្មវិធី 3Ei បានបង្ហាញពីសកម្មភាពគោលចំនួន ៦ រួមមាន Give A Day, Camesco23, EBN, D4I, SEI, and EIS ដែលស្ថិតនៅក្រោមសសរស្ដម្ភទាំង៤។ សកម្មភាពគោលទាំងអស់នេះគឺ ជាយុទ្ធសាស្រ្តក្នុងការអនុវត្តកម្មវិធី 3Ei ដែលមានបំណងផ្តល់ការគាំទ្រដល់ដៃគូអភិវឌ្ឍន៍, ស្ថាប័នរដ្ឋាភិបាល, និងស្ថានប័នផ្តល់មូលនិធិ។ គោលដៅនៃកម្មវិធីនេះគឺ ធានាឲ្យបានថា ស្ថាប័នគាំទ្រសហគ្រិន (Entrepreneurs Support Organizations ESOs) អាជីវកម្មថ្មី (startup) និង សហគ្រាសធុនតូចនិងមធ្យម បានយល់ដឹង និង ស្គាល់ជាមួយ សកម្មភាពគោលទាំង៦ ដែលនឹងក្លាយ ទៅជាមធ្យោបាយក្នុងការផ្តល់កិច្ចគាំទ្រនិងសេវាកម្ម។ សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ នឹងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបង្កើត, សម្របសម្រួល, ការពង្រឹងនិងផ្សព្វផ្សាយសកម្មភាព គោលទាំងនេះនៅក្នុងដំណើរការអនុវត្តកម្មវិធី។




អត្ថបទបន្ទាប់


ទីបំផុត រុស្ស៊ីចាប់ផ្ដើមអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស្សហើយ!

ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ២៥ ឧសភា បានអនុវត្តតាមផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្សហើយ ខណៈដែលមេដឹកនាំ…

ពិធីអនុស្សរណៈស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ