អ្នកធុរកិច្ច

ក្រុមហ៊ុន Samsung, Hyundai និងក្រុមហ៊ុនកូរ៉េខាងត្បូងជាង១០ផ្សេងទៀតបានមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា


ក្រុមហ៊ុនធំៗជាង១០ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង រួមមាន ក្រុមហ៊ុន Samsung, Hyundai និងកុ្រមហ៊ុន LG បានមកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលមួយចំនួននៅកម្ពុជា។
អ្នកធុរកិច្ច
ដោយ

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជឿជាក់ថា ក្រុមហ៊ុនទាំងនោះនឹងទទួលបានផលប្រយោជន៍ជាច្រើនពីឱកាសវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជាគ្រឿងបង្គុំអគ្គិសនី ការដំឡើងយានយន្ត និងឧបករណ៍បច្ចេកវិទ្យាជាដើម ដើម្បីសម្រេចឱ្យបានតាមចក្ខុវិស័យរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចស្វែងយល់ពីការវិនិយោគរបស់ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង នៅកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ដ្បិតថា នេះជាលើកទី១ ដែលកម្ពុជាទទួលអ្នកវិនិយោគិនកូរ៉េ ក្នុងចំនួនដ៏ច្រើន និងសុទ្ធតែជាក្រុមហ៊ុនធំៗបែបនេះមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំ។ ឯកឧត្តម ជឿជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនោះមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានោះ ក្រុមហ៊ុនទាំងនេះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសតាមរយៈការលើកលែងពន្ធនាំចេញតែម្តង។

​ជាមួយគ្នានេះឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញអ្នកវិនិយោគធំៗរបស់កូរ៉េទាំងនេះ បោះទុនវិនិយោគលើវិស័យអេឡិចត្រូនិក យានយន្ត និងបច្ចេកវិទ្យាជាដើម ដ្បិតថា ការវិនិយោគលើវិស័យទាំងនេះ នឹងទទួលបានផលកម្រៃពីការវិនិយោគកាន់តែខ្ពស់ សម្រាប់ជំរុញឱ្យកម្ពុជាឈានទៅសម្រេចផែនការសេដ្ឋកិច្ចជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានបង្ហាញពីសក្ដានុពលមួយចំនួន ដែលវិនិយោគិនបរទេសគួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគផងដែរ ពោលគឺកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភាពបើកចំហរនៃច្បាប់វិនិយោគដែលមានការលើកទឹកចិត្តខ្ពស់។

​ជុំវិញរឿងនេះដែរលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនកូរ៉េទាំងនោះសម្រេចចិត្តមកវិនិយោគលើវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្ត និងចង់បានមែននោះ លោកជឿជាក់ថា វានឹងជួយទ្រទ្រង់ដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងផងដែរ។

​​សូមជម្រាបថា គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េទាំងនោះ រួមមានក្រុមហ៊ុន Samsung Electronics, Hyundai Motor, LG Electronics និងក្រុមហ៊ុនធំៗរបស់កូរ៉េផ្សេងទៀតសរុបចំនួន១៣ក្រុមហ៊ុន ដែលដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា៕

None



អត្ថបទបន្ទាប់


កម្ពុជា-ប្រេស៊ីល កំពុងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នា ខណៈប្រេស៊ីលនឹងបង្កើតស្ថានទូតនៅកម្ពុជា

កម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសប្រេស៊ីល ដែលគ្រោងបង្កើតស្ថានទូតនៅកម្ពុជា ក្នុងឱកាសខួប៣…

តើមានកត្តាអ្វីនាំឱ្យការជួញដូរភាគហ៊ុននៅកម្ពុជាធ្លាក់ចុះមកនៅត្រឹមជាង១០ម៉ឺនដុល្លារក្នុង១ថ្ងៃនៅដើមឆ្នាំនេះ?

ចូលមកដល់ឆ្នាំ២០២៤នេះ ទីផ្សារភាគហ៊ុននៅកម្ពុជា ហាក់បង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២៣ កន្លងទៅ។ ជាក់ស្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ