សម្ព័ន្ធយោធា NATO

ទីបំផុតស៊ុយអែត ក្លាយជាសមាជិកទី៣២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាផ្លូវការ


នៅទីបំផុតប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី៣២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាផ្លូវការហើយ ដោយបញ្ចប់ជំហរអព្យាក្រឹតភាពជាច្រើនទសវត្សរ៍របស់ខ្លួន បន្ទាប់ពីប្រទេសនេះដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អង្គការនេះអំឡុងខែឧសភា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានពន្យារពេលដោយសារប្រទេសតួកគី និងប្រទេសហុងគ្រី។
ទីបំផុតស៊ុយអែត ក្លាយជាសមាជិកទី៣២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាផ្លូវការ
ដោយ

នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុលហ្វ៍ គ្រីស្ទើស៊ន (Ulf Kristersson) បានប្រគល់លិខិតស្នើសុំបញ្ចូលប្រទេសស៊ុយអែត ជាសមាជិកមួយរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ជូនលោក អ៊ែនថូនី ប្ល៊ីងឃិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាម៉េរិកនៅក្នុងពិធីមួយដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

នៅពេលទទួលលិខិតស្នើសុំពីលោក អ៊ុលហ្វ៍ គ្រីស្ទើស៊ន (Ulf Kristersson) លោក អ៊ែនថូនី ប្ល៊ីងឃិន (Antony Blinken) បាននិយាយថា រឿងល្អៗនឹងមកដល់សម្រាប់អ្នកដែលរង់ចាំចូលជាសមាជិករបស់អង្គការបក្សសម្ព័ន្ធយោធា NATO។

ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុលហ្វ៍ គ្រីស្ទើស៊ន (Ulf Kristersson) បាននិយាយថា លោកដឹងថាប្រាកជានឹងមានថ្ងៃនេះ ហើយថ្ងៃនេះពិតជាបានមកដល់មែន។

ការចូលជាសមាជិករបស់អង្គការបក្សសម្ព័ន្ធយោធានេះកើតមានឡើង ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ីនៅទ្វីបអឺរ៉ុប ក្រោយពីរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា ក្រោយមានការឈ្លានពានប្រទេសអ៊ុយក្រែន បានធ្វើឱ្យប្រទេសចំនួន២ គឺស៊ុយអ៊ែត និងប្រទេសក្បែរខាងហ្វាំងឡង់ ដែលមានព្រំដែនប្រវែងប្រមាណ១.៣៤០គីឡូម៉ែត្រជាប់ប្រទេសរុស្ស៊ី ដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អង្គការ NATO ដើម្បីសុំឱ្យអង្គការនេះជួយការពារសុវត្ថិភាពរបស់ខ្លួន។

ហើយជាលទ្ធផល ប្រទេសហ្វាំងឡង់ បានចូលជាសមាជិករបស់ NATO ក្នុងឆ្នាំ២០២៣

ខណៈប្រទេសស៊ុយអែត ត្រូវបន្តរង់ចាំដោយសារប្រទេសតួកគី និងប្រទេសហុងគ្រី ពន្យារពេលអនុម័តឱ្យស៊ុយអែត ចូលជាសមាជិក ពោលគឺទើបតែបានចូលជាសមាជិកជាផ្លូវការនៅពេលនេះប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនឹងប្រឈមការកសាងសំណុំរឿងទៅតុលាការ បើរកឃើញលក់បន្លំគុណភាព និងបរិមាណម្តងទៀតនៅឆ្នាំនេះ

ព័ត៌មាន
ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈក្រោមរូបភាពលក់បន្លំគុណភាព និងបរិមាណនៅឆ្នាំនេះ អាចប្រឈមនឹង…

កម្ពុជាកំពុងបង្វែរទិសដៅធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ក្រោយការប៉ះទង្គិចនៅសមុទ្រក្រហមធ្វើតម្លៃដឹកជញ្ជូនកើនឡើងទ្វេដង

ព័ត៌មាន
ការប្រឈមមុខរបស់វិស័យដឹកជញ្ជូនដោយការវាយប្រហាររបស់ក្រុមហ៊ួធីនៅសមុទ្រក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ពិសេសធ្វើឱ្យតម្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ