ប្រទេសចិន

ធនាគារនៅប្រទេសចិនបោះទុនសម្រាលបន្ទុកហិរញ្ញវត្ថុ ៤៦០ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យ


ធនាគារនៅប្រទេសចិនកំពុងបើកដំណើរការឥណទានជាង ៣ ពាន់ពាន់លានយន់ប្រហែល ៤៣១ ពាន់លានដុល្លារនៅក្នុងបន្ទាត់ឥណទានសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលកំពុងខ្វះខាតសាច់ប្រាក់ ដោយស្នើឱ្យមានការផ្ដោតជាបណ្តោះអាសន្នលើការធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច ជុំវិញការកាត់បន្ថយបំណុលរបស់ឧស្សាហកម្មមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ធនាគារនៅប្រទេសចិនបោះទុនសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងវិស័យអចលនទ្រព្យ

ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃ​ប្រទេសចិន​ដែលជាធនាគារគ្រប់គ្រង​ដោយ​រដ្ឋ​ដ៏​ធំបំផុត​របស់ប្រទេស​នេះ ​បានប្រកាស​ផែនការ​ផ្ដល់​ថវិកាជាង ៩៤ ពាន់លាន​ដុល្លារ​​នៅក្នុងបន្ទាត់​ឥណ​ទាន (Credit Lines) សម្រាប់​អ្នកខ្ចីចំនួន ១២ ស្ថាប័ន ​រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំដាប់​​កំពូល​​ Country Garden Holdings ផង​ដែរ​។

បន្ទាត់ឥណទានសរុប ដែលបានប្រកាសដោយ​ធនាគារធំៗ​របស់រដ្ឋ និងក្នុងតំបន់​នេះ​បាន​កើន​ឡើង​ជាង​ ៤៥៨ ពាន់​លាន​ដុល្លារ​​អាមេរិក​។​ ការបង្កើនចំនួនប្រាក់កម្ចីទាំងនេះនឹងជួយសម្រួលដល់​​ប្រាក់កម្ចី​អភិវឌ្ឍន៍អចលនទ្រព្យ ​ដែលមិន​ទាន់​សង​​បាន​ប្រហែល​ ២៥% ពីចំនួនសរុបជិត​ ២ទ្រី​លានដុល្លារ​​នៅចុងខែកញ្ញា​​។

ឥណទានថ្មី​នេះ បានផ្ដល់​នូវការបន្ថូរបន្ថយបន្ទុក​ហិរញ្ញវត្ថុ សម្រាប់វិស័យអចលនទ្រព្យ​ដែលជំពាក់បំណុលគេខ្លាំង ​ដែល​វាបាន​ចោល​ទម្ងន់​យ៉ាងខ្លាំង​ទៅ​លើ​សេដ្ឋកិច្ចរបស់ប្រទេសចិន។​ ដូចគ្នា​​នឹង​ការ​ផ្លាស់​ប្ដូរ​​ថ្មី​ៗ​នេះ ​ក្នុង​ការបន្ធូរ​បន្ថយ​ការរឹតបន្តឹងទាក់ទងនឹងជំងឺ​កូវីដ​នេះ​​ដែរ​ ជំនួយ​ដែល​ជួយ​ដល់​ក្រុម​អ្នកអភិវឌ្ឍអចលនទ្រព្យ​នេះ​បាន​បង្ហាញថា ការ​ដឹកនាំរបស់​ប្រធានា​ធិបតីចិន​​លោក​​ ស៊ី ជីន​ពីង ​​​គឺផ្តោតលើការជួយដល់សេដ្ឋកិច្ច។​​

ធនាគារ China Construction Bank និងធនាគារ​ Agricultural Bank of China ដែលជាធនាគាររដ្ឋដ៏​ធំបំផុតទី២ និងទី៣របស់ប្រទេសនេះ​​មិនបានបង្ហាញពី​ការដាក់ចេញ​បន្ទាត់​ឥណទានជាក់លាក់នោះទេ ​​ដូច្នេះ​ហើយ​ជំនួយ​បន្ថែមទៀត​ដល់​វិស័យនេះ អាចនឹងមាន​ទៀត​​ក្នុង​ពេល​ខាង​មុខ​។​

សូម្បីតែការជំរុញបង្កើន​ដែលបានប្រកាស​នេះ​នឹងមិនដោះស្រាយបញ្ហាបំណុល​បាន​ភ្លាមៗ​នៅក្នុងឧស្សាហកម្ម​​អចលនទ្រព្យ​ក៏​ពិត​មែន ​ប៉ុន្តែ​​ក្រុម​អ្នកអភិវឌ្ឍន៍​មាន​បំណុល​ជាច្រើន​រួមទាំងគណនី​ដែលត្រូវបង់​ និងផ្ទះដែលត្រូវបានលក់​ ប៉ុន្តែមិនទាន់​ប្រគល់​ឱ្យអតិថិជន​ជាដើម។ ​

វិធានការជំនួយថ្មីដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែវិច្ឆិកា​នេះ​បានបន្ទន់​ជំហរតឹងតែងរបស់ទីក្រុងប៉េកាំងលើការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ។ នៅឆ្នាំ​២០២០​ និង២០២១ រដ្ឋាភិបាល​បានប្រកាសពីការរឹតបន្តឹងមួយចំនួនដូចជា«បន្ទាត់ក្រហម​៣»​ ដែលរួមទាំង​ដែនកំណត់​សមាមាត្របំណុលទៅ​នឹង​ភាគ​ហ៊ុន​ និងការ​កម្រិត​លើប្រាក់កម្ចីអចលនទ្រព្យ។

សូមបញ្ជាក់ថា វិស័យ​អចលនទ្រព្យមាបានរួមចំណែក​ប្រហែល ៣០% នៃ​ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន​រួមទាំងឧស្សា​ហ​កម្មពាក់ព័ន្ធផងដែរ។​ រាល់ការផ្លាស់ប្តូរឥណទានចំពោះវិស័យអចលនទ្រព្យ គឺ​មានផលប៉ះពាល់ធំធេងណាស់​សម្រាប់​សេដ្ឋកិច្ចចិន។

គិត​តាមតម្លៃ​ ការលក់លំនៅឋាន​នៅក្រុមហ៊ុនកំពូលទាំង ១០០​ នៅប្រទេសចិន បានធ្លាក់ចុះ​ជាង ២៥% ​បើ​ធៀប​នឹង​​ឆ្នាំ​មុន​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ២០២១ ហើយ​បានធ្លាក់ចុះប្រហែលពាក់កណ្តាលបើធៀបនឹងខែវិច្ឆិកាឆ្នាំ​២០២០​។ នេះបើតាមព័ត៌មានអចលនទ្រព្យរបស់ប្រទេសចិន។ ​ភាពចលាចលនៃទីផ្សារ​លំនៅឋាន​​បានបង្កឱ្យមានភាពចលាចលក្នុងសង្គម​​ដូចជាការធ្វើកូដកម្មប្រឆាំង​កម្ចី​ផ្ទះ​ ​ដោយ​ក្រុម​​អ្នក​ទិញផ្ទះផ្អាកការបង់សងទៅធនាគារ ​ដោយសារ​ការ​សាង​សង់​ផ្ទះ​របស់​ពួកគេ​ត្រូវបានផ្អាក ឬសង់មិនទាន់រួចរាល់តាមកាលកំណត់ជាដើម៕




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមហ៊ុនធំៗនៅអាមេរិករៀបផែនការឆ្នាំក្រោយ កាត់បន្ថយការជួល និងការវិនិយោគ?

ព័ត៌មាន
ក្រុមហ៊ុនសាជីវកម្មធំៗនៅអាមេរិកកំពុងប្រុងប្រៀបខ្លួន សម្រាប់វិបត្តិសេដ្ឋកិច្ចណាមួយ ដែលអាចកើតមាននៅឆ្នាំ២០២៣ ដោយពួកគេកំពុងរៀបចំផែនការសម្រាប…

អេសស៊ីជី(SCG)ប្រារព្ធខួប ៣០ ឆ្នាំ នៃដំណើរការក្នុងប្រទេសកម្ពុជា

ព័ត៌មាន
អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រារព្ធខួបទី ៣០ របស់ខ្លួន នៃដំណើរការអាជីវកម្មដ៏ជោគជ័យនៅក្នុងប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ