ស៊ុយអែត

ក្រសួងការបរទេសកម្ពុជាអះអាងថា ទោះបីស៊ុយអែតបិទការិយាល័យស្ថានទូតនៅភ្នំពេញ តែស្ថានកុងស៊ុលនៅតែបន្តដំណើរការ


អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីបំភ្លឺនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាលកន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួនដូចជាការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣, ការបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលីក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាបក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
ស៊ុយអែត
ដោយ

បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស កាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែត បានជូនដំណឹងអំពីការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងបានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចបែបនេះ ក្រោមហេតុផលនៃការរៀបចំឡើងវិញនៅចំណុចអាទិភាព ដោយសារត្រូវផ្ដល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ចសន្តិភាព និងសន្តិសុខនៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោកបន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ទន្ទឹមនេះ តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្តផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។ ជាមួយគ្នានេះក្រសួងការបរទេស បានប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយលើករណីការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


និយ័តករមូលបត្រកម្ពុជាចាប់ដៃគ្នាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យភាគហ៊ុននៅកម្ពុជា

និយ័តករមូលបត្រកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាស្ដីពី«កិច្ចសហប្រតិបត្តិការលើការលើកកម្ពស…

សម្ព័ន្ធធនាគារ មេយប៊ែង ចូលរួមលើកកម្ពស់ការរស់នៅរបស់សហគមន៍សរុប ជាង១៨.០០០នាក់ទូទាំងពិភពលោក ក្នុងទិវាទំនួលខុសត្រូវសង្គមជាសកលឆ្នាំ២០២៤

និយោជិតធនាគារ មេយប៊ែង ជាង២២.០០០នាក់ នៅទូទាំងពិភពលោក បានរួមរួមគ្នាប្រារព្ធធ្វើកម្មវិធីលើកទី១២ នៃទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ