បញ្ហានាំចូលសាច់ជ្រូកពីអាមេរិកទៅតៃវ៉ាន់

អាមេរិក និងតៃវ៉ាន់ ចាប់ផ្ដើមរកាំរកូសជាថ្មី លើរឿងពាណិជ្ជកម្មសាច់ជ្រូក


កោះតៃវ៉ាន់ត្រូវបានគេមើលឃើញថា អាចនឹងបង្កើនកំដៅសារជាថ្មី លើបញ្ហាចាស់មួយជាមួយនឹងសហរដ្ឋអាមេរិក ដែលទាក់ទងនឹងការនាំចូលសាច់ជ្រូកពីអាមេរិកមកកាន់កោះតៃវ៉ាន់ ហើយបញ្ហានេះ ក៏ទំនងអាចធ្វើឲ្យប៉ះពាល់ដល់បេក្ខភាពរបស់ខ្លួនក្នុងសំណើចូលរួមក្នុងកិច្ចព្រមព្រៀង CP TPPផងដែរ។
បញ្ហានាំចូលសាច់ជ្រូកពីអាមេរិកទៅតៃវ៉ាន់

ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់​កាលពី​ឆ្នាំ​២០២០ បាន​លើក​បម្រាម ដោយ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​សាច់​គោ និង​សាច់​ជ្រូក​ពី​អា​មេ​រិ​ក​ឡើង​វិញ ទោះ​ដឹង​ថា មាន​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក៏​ដោយ​។ ប្រការ​នេះ ត្រូវ​បាន​ពលរដ្ឋ​តៃវ៉ាន់​ខឹងសម្បារ និង​មិន​គាំទ្រ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់ បច្ចុប្បន្ន​បាន​ចេញ​ធ្វើ​បាតុកម្ម និង​ចង់​បោះ​ឆ្នោត​ប្រជាមតិ ដើម្បី​ដាក់​បម្រាម​បិទ​ខ្ទប់​ការ​នាំ​ចូល​នេះ​ឡើង​វិញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។ 

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ពី​មាន​ផ្ទុះ​ជំងឺ​លើ​សត្វ​គោ និង​ជ្រូក នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០០០​មក កោះ​តៃវ៉ាន់​បាន​ដាក់​រនាំង​ហាម​មិន​ឱ្យ​នាំ​សាច់​គោ​អា​មេ​រិ​ក​ចូល​ក្នុង​ដែន​កោះ​របស់​ខ្លួន​ទេ​។ ប៉ុន្តែ​ទើប​នៅ​ចុងឆ្នាំ​២០២០ កោះ​តៃវ៉ាន់​បាន​លើក​បម្រាម​ទាំងនោះ​ចេញ​វិញ​។  ប្រការ​នេះ ធ្វើ​ឲ្យ​សាច់​ជ្រូក​អា​មេ​រិ​ក​ដែល​ចិញ្ចឹម​ដោយ​ប្រើ ថ្នាំ​គីមី រ៉េ​ក​តូ​ប៉ា​មីន (ractopamine) បំប៉ន អាច​ជ្រៀតចូល​ក្នុង​ទីផ្សារ​តៃវ៉ាន់​បាន​ឡើង​វិញ​ដែរ​។

រ៉េ​ក​តូ​ប៉ា​មីន (ractopamine) ជា​សារធាតុ​គីមី​បំប៉ន​សត្វ ដែល​ធ្វើ​ឱ្យ​សត្វ ធាត់​ទ្រ​លក់​ទ្រលន់​សាច់​ពេញ មាន​ប្រើប្រាស់​ច្រើន​ក្នុង​កសិកម្ម​ចិញ្ចឹមសត្វ​នៅ​តំបន់​អា​មេ​រិ​ក​ខាងជើង តែ​ថ្នាំ​នេះ​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​ប្រើប្រាស់​ទេ នៅ​តំបន់​អឺរ៉ុប ប្រទេស​រុ​ស្ស៊ី និង​នៅ​ប្រទេស​ចិន ហើយ​តៃវ៉ាន់​ក៏​ធ្លាប់​ហាមឃាត់​ដែរ ពី​មុន​មក​។ គួរ​រំឭក​ថា តៃវ៉ាន់​ពី​មុន​មក មានច្បាប់​សុវត្ថិភាព​នាំ​ចូល​សាច់​តឹងតែង​ណាស់​។ ជា​ច្បាប់​ដែល​គិតគូរ​ខ្លាំង​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។

ប៉ុន្តែ​ដោយសារ​តែ​ឥទ្ធិ​ល​នយោបាយ និង​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក ក្រុង​តៃប៉ិ ក្រោម​ការ​គ្រប់គ្រង​របស់​លោកស្រី សៃ អ៊ី​ង​វិ​ន កាលពី​ចុងឆ្នាំ​២០២០ បាន​លើក​បម្រាម​នេះ​ចេញ​ខ្លះ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់​ជា​ច្រើន​មិន​សប្បាយចិត្ត និង​បាន​ចេញ​តាម​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​។ មក​ទល់​នឹង​ពេល​នេះ ពលរដ្ឋ​តៃវ៉ាន់​បាន​សម្រេច​ចាប់ផ្តើម​បោះ​ឆ្នោត​ប្រជាមតិ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​សម្រាប់​រយៈពេល ៤​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​ដល់​ចំណាត់ការ​របស់​ក្រុង​តៃប៉ិ និង​ចង់​ស្នើ​ឲ្យ​មានការ​ហាមឃាត់​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​អា​មេ​រិ​ក​ឡើង​វិញ​។

គួរ​កត់​សម្គាល់ថា លទ្ធផល​បាន​ពី​ការ​បោះ​ឆ្នោត​ប្រជាមតិ នឹង​ជះ​ឥទ្ធិពល​មិនល្អ ដល់​សំណើ​របស់​តៃវ៉ាន់ ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CP TPP បើ​ទោះជា អា​មេ​រិ​កលែង​ជា​មា​ជិ​ក​ហើយ​ក្តី ប៉ុន្ដែ​នៅ​មាន​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ជា​ច្រើន​ទៀត​នៅ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​។ បន្ថែម​ពីលើ​នេះ វា​ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​មួយ​ផ្នែក​រវាង​ទីក្រុង​តៃប៉ិ និង​វ៉ា​ស៊ី​ន​តោន​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នកជំនាញ​របស់​តៃវ៉ាន់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសន្យាបង្កើនកងទ័ព និងបន្ថែមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ព័ត៌មាន
អំឡុងពេលទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកអាន់តូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដ…

ADB ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចតំបន់អាស៊ី ខណៈវៀតណាម និងម៉ាឡេស៊ីមានកំណើនយឺតជាងគេ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសចំនួនពីរនៅអាស៊ានក្នុងឆ្នាំ២០២១ គឺប្រទេសវៀតណាម និងម៉ាឡេស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ