មេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន គ្រោងជួបជាមួយប្រធានសភាអាមេរិក

មេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន គ្រោងធ្វើដំណើរឆ្លងកាត់រដ្ឋចំនួន២របស់អាមេរិក មុនជួបជាមួយប្រធានសភាអាមេរិក


មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen គ្រោងនឹងឈប់ចុះចតនៅរដ្ឋ Los Angeles និង New York ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អាមេរិកកណ្តាលដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយនិងត្រូវបានគេរំពឹងដែរថា មេដឹកនាំតៃវ៉ាន់រូបនេះនឹងជួបជាមួយប្រធានសភាអាមេរិកផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNA ដែលយោងប្រភពពីមន្ត្រីតៃវ៉ាន់ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ មីនា។
ប្រធានាធិបតីតៃវ៉ាន់ពិតជាគ្រោងទៅជាន់ដីសហរដ្ឋអាមេរិកមែន! រូបភាព រ៉យទ័រ

ប្រធានសភាអាមេរិក លោក Kevin McCarthy បានបញ្ជាក់កាលពីដើមសប្ដាហ៍នេះថា លោកនឹងជួបជាមួយលោកស្រី តៃ អ៊ីងវេន​ នៅលើទឹកដីអាមេរិកតែម្តង ដោយលោកនឹងមិនត្រូវធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីជួបមេដឹកនាំតៃវ៉ាន់ ដែលអាចនឹងធ្វើឱ្យមានការខឹងសម្បារជាថ្មីពីសំណាក់ទីក្រុងប៉េកាំងនោះឡើយ។

គួរជម្រាបថា មេដឹកនាំតៃវ៉ាន់នាពេលកន្លងមក រួមទាំងលោកស្រី សៃ អ៊ីងវេនផង តែងធ្វើដំណើរទស្សនកិច្ចឆ្លងកាត់ទឹកដីសហរដ្ឋអាមេរិកមួយថ្ងៃ ឬពីរថ្ងៃ មុននឹងបន្តដំណើរទៅកាន់ប្រទេសផ្សេងទៀត បើទោះបីជា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជៀសវាង​ការជួបពិភាក្សាគ្នា​ផ្ទាល់​នៅសេតវិមាន​អាមេរិកក៏ដោយ។

បើយោងតាមលោកស្រី Hsu Chia-ching ដែលជាមន្ត្រីកពូលនៃ​ក្រុមប្រឹក្សាកិច្ចការសហគមន៍ក្រៅប្រទេសរបស់កោះតៃវ៉ាន់​បានគូសបញ្ជាក់ឱ្យដឹងដែរថា លោកស្រី សៃ អ៊ីនវេន នឹងជួបជាមួយពលរដ្ឋតៃវ៉ាន់ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេសផងដែរ។

លោកស្រីបាបន្ថែមថា កិច្ចប្រជុំពិភាក្សាគ្នានឹងមានចំនួនបួនជាមួយពលរដ្ឋតៃវ៉ាន់ រួមទាំងនៅប្រទេសអាមេរិកកណ្តាលដូចជា ប្រទេសក្វាតេម៉ាឡា និងបេលីស ដែលប្រទេសទាំងពីរនេះ មានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ទោះបីជាយ៉ាងណាក៏ដោយ ខាងអាជ្ញាធរតៃវ៉ាន់ បានបដិសេធមិនទាន់បញ្ជាក់ពីការរៀបចំការធ្វើដំណើរណាមួយនៅឡើយទេ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរបស់អាមេរិកលោក Ned Price បានពណ៌នាការធ្វើដំណើររបស់លោកស្រី សៃ អ៊ីងវេនថា «ជាដំណើរឆ្លងកាត់» ជាជាង «ដំណើរទស្សនកិច្ច» មកកាន់សហរដ្ឋអាមេរិក។ លោក ណេដ ប្រ៉ាយស៍ បានលើកឡើងថា «ដំណើរឆ្លងកាត់មកកាន់ទឹកដីសហរដ្ឋអាមេរិកដោយមន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់នេះ គឺស្របទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានរយៈពេលយូរជាមួយនឹងទំនាក់ទំនងក្រៅផ្លូវការ និងរឹងមាំជាមួយកោះតៃវ៉ាន់»។




អត្ថបទបន្ទាប់


អាមេរិកគ្រោងចាប់ដៃគ្នាជាមួយឥណ្ឌាអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប ខណៈព្យាយាមរាំងខ្ទប់ ចិន

សហរដ្ឋអាមេរិក និងឥណ្ឌានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញការសម្របសម្រួលនៃផែនការជំរុញឧស្សាហកម្មបន្ទះឈីបនៃប្រទេសទាំងពីរ ហើយទីក្រុង…

ប្រជាជនថៃជាង ១,៣ លាននាក់ធ្លាក់ខ្លួនឈឺនៅឆ្នាំដើមឆ្នាំ២០២៣ ដោយសារការបំពុលបរិយាកាស

អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានអះអាងថា កម្រិតបំពុលបរិយាកាស ដែលហៅថា PM2.5 បានធ្វើឲ្យពលរដ្ឋថៃប្រមាណជា ១លាន៣សែននាក់កាលពីខែមករា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ