មេដឹកនាំតៃវ៉ាន់

ប្រធានាធិបតីតៃវ៉ាន់ថ្មី ចូលកាន់តំណែង ក្រោមក្រសែភ្នែកដាក់ការសង្ស័យពីចិន


លោក ឡៃ ជិងតេ (Lai Ching-te) ប្រធានាធិបតីកោះតៃវ៉ាន់ថ្មី បានចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍នេះ ស្របពេលដែលចិន បានបង្ហាញការខឹងសម្បារ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយគេជឿថា ប្រធានាធិបតីថ្មីរូបនេះជាមេដឹកនាំមានទស្សនវិស័យជាអ្នកបំបែកខ្លួនដូចគ្នានឹងលោកស្រី សៃ អ៊ីង វេន (Tsai Ing-wen) ដែលទើបបញ្ចប់អាណត្តិ។ នៅមុនពិធីស្បថចូលកាន់តំណែងនេះ សារព័ត៌មានរដ្ឋចិន បានព្រមានលោក ឡៃ ខណៈដែលអាជ្ញាធរតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិន មកលើកោះ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ។
មេដឹកនាំតៃវ៉ាន់
ដោយ

លោក ឡៃ ជិងតេ ដែលបានកាន់តំណែងជាអនុប្រធានាធិបតីកោះតៃវ៉ាន់ អស់រយៈពេល៤ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃចន្ទ សប្តាហ៍នេះ ក្រោយឈ្នះការបោះឆ្នោតកាលពីខែមករា ដើម្បីបន្តទស្សនវិស័យឆ្ពោះទៅរកឯករាជ្យភាពស្រដៀងគ្នានឹងលោកស្រី សៃ អ៊ីងវេន ដែលទើបបញ្ចប់អាណត្តិដឹកនាំកាលពីពេលថ្មីៗ។

ពិធីស្បថចូលកាន់តំណែងនេះ បានរៀបចំឡើងនៅការិយាល័យប្រធានាធិបតី ដែលជាអគារចំណាស់សម័យអាណានិគមជប៉ុន នៅកណ្តាលទីក្រុងតៃប៉ិ ហើយលោកបានអំពាវនាវដល់ប្រទេសចិន ឱ្យបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយ និងយោធាមកលើកោះតៃវ៉ាន់ ពង្រឹងការចែករំលែកជាមួយតៃវ៉ាន់ នូវការទទួលខុសត្រូវជាសកលក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ជាពិសេសគឺធានាឱ្យពិភពលោករួចផុតពីការភ័យខ្លាចនៃសង្គ្រាម។

លោកសង្ឃឹមថា ចិននឹងហ៊ានប្រឈមមុខនឹងការពិតនៅកោះតៃវ៉ាន់ គោរពជម្រើសរបស់ប្រជាជនតៃវ៉ាន់ដោយស្មោះត្រង់ ជ្រើសរើសការសន្ទនា ហ៊ានប្រឈមមុខដាក់គ្នាក្រោមគោលការណ៍ស្មើភាព និងថ្លៃថ្នូរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាជនតៃវ៉ាន់ បានបោះឆ្នោតជ្រើសរើស។

ក្រសួងការពារជាតិ តៃវ៉ាន់ បានអះអាងថា នៅមុនរយៈពេល២៤ម៉ោងនៃពិធីស្បថចូលកាន់តំណែងរបស់លោក ឡៃ មានយន្តហោះចំបាំងរបស់ចិន ចំនួន៦គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមរបស់តៃវ៉ាន់ ប៉ុន្តែចិន មិនទទួលស្គាល់ចំពោះការលើកឡើងនេះនោះទេ។

ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់នេះ កាសែត Global Times បានបញ្ចេញនូវបទវិចារណកថាមួយថា លោក ឡៃ អាចនឹងក្លាយទៅជាមេដឹកនាំដែលមានចរិត «ញុះញង់កាន់តែខ្លាំង» នៅពេលលោកចូលកាន់តំណែង ប៉ុន្តែចិននឹងពុះពារបន្តការពារគោលនយោបាយចិនតែមួយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគសេដ្ឋកិច្ចថា កញ្ចប់វិធានការសង្គ្រោះរបស់ចិន មិនគ្រប់គ្រាន់ក្នុងការបញ្ចប់វិបត្តិលំនៅឋានបានឡើយ

វិស័យអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានក្នុងប្រទេសចិន បានសំយ៉ុងក្បាលចុះយ៉ាងខ្លាំង និងបានជាប់ផុងក្នុងវិបត្តិជិត៣ឆ្នាំមកហើយ ហើយដើម្បីស្រោចស្រង់…

តើមានកត្តាអ្វីជួយឱ្យសិង្ហបុរី ជាប់ចំណាប់ថ្នាក់ទី៨ ជាប្រទេស ដែលគេចូលចិត្តទៅធ្វើការខ្លាំងបំផុតនៅលើពិភពលោក?

ការស្ទង់មតិមួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី៨នៅលើពិភពលោក ជាប្រទេសដែលគេចូលចិត្តទៅធ្វើការខ្លាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ