អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម សម្ពោធជាផ្លូវការអគារតាំងបង្ហាញថ្មីត្រាក់ទ័រ ចនឌារ សាខាខេត្តតាកែវ ជិតថ្នល់បែកគុស


ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខត្រាក់ទ័រចនឌារ មកកាន់ទីផ្សារកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញថ្មី ត្រាក់ទ័រចនឌារ មជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខាខេត្តតាកែវ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម សម្ពោធជាផ្លូវការអគារតាំងបង្ហាញថ្មីត្រាក់ទ័រ ចនឌារ សាខាខេត្តតាកែវ ជិតថ្នល់បែកគុស
ដោយ
អំពី RMA Cambodia

កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ ឯកឧត្តម ញ៉ែម ស្រស់ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង មន្ទីរ / ស្ថាប័ន ខេត្ត និងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនចនឌារ និងអ្នកសារព័ត៌មាន សរុបប្រមាណជាង២០០នាក់។

អគារតាំងបង្ហាញនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម ដែលបានបង្ហាញពីការរីកចម្រើនក្នុងវិស័យកសិកម្មក្នុងខេត្តតាកែវ និងការគាំទ្របងប្អូនកសិករដែលជឿជាក់លើផលិតផល​ និងត្រាក់ទ័រ ចនឌារ។ អគារតាំងបង្ហាញថ្មីនេះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ​ ដែលត្រូវបានប្តូរពីទីតាំងចាស់ដែលនៅក្នុងក្រុងដូនកែវ។ ទីតាំងថ្មីនេះ មានភាពធំទូលាយ និងផាសុកភាពជាងមុន ដែលនឹងផ្តល់ភាពងាយស្រួលដល់​បងប្អូនប្រជា​កសិករ និងអតិថិជនដែលរស់នៅក្នុងខេត្តតាកែវ និងតាមបណ្តាខេត្តនានាជុំវិញខេត្ត ដើម្បីបំពេញតម្រូវការការងារកសិកម្ម និងប្រើប្រាស់គ្រឿងយន្តកសិកម្មដែលមានគុណភាពខ្ពស់ ជម្រុញដល់ការអភិវឌ្ឍជីវភាពប្រជាកសិករក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិ។ ទីតាំងថ្មីនេះមានដូចជា អគារតាំងបង្ហាញផលិតផលចនឌារ ឧបករណ៍បំពាក់កសិកម្ម ឃ្លាំងស្តុកគ្រឿងបន្លាស់ និងរោងជាងជួសជុល និងសេវាកម្ម ដែលនឹងផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្ម​យ៉ាង​កក់ក្តៅដល់ម្ចាស់ត្រាក់ទ័រ ចនឌារ និងប្រជាកសិករដែលមានតម្រូវការការងារកសិកម្ម។

សូមរំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយអាជីវកម្មក្នុងវិស័យកសិកម្ម យានយន្ត ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូន ដំណោះស្រាយឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងអាជីវកម្មម្ហូបអាហារ។ ជានិច្ចកាល ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងកីឡា នៅប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនបានចុះចែកអំណោយចំនួន៣លើក ដល់បងប្អូនប្រជាជនភាសសឹកចំនួន៣០០០គ្រួសារ នៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាបជាដើម។

បច្ចុប្បន្ន ក្រុមហ៊ុន អ អិម អេ ខេមបូឌាផ្នែកគ្រឿងយន្តកសិកម្ម ចនឌារ មានទីតាំងផ្គត់ផ្គង់ និងចែកចាយផលិតផល សេវាកម្ម និងគ្រឿងបន្លាស់ត្រាក់ទ័រចនឌារ ចំនួន៥កន្លែង ធំៗ ដូចជា ក្រុងភ្នំពេញ ខេត្តតាកែវ កំពង់ធំ ពោធិសាត់ និងខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូនសេវាកម្មជួសជុលដល់ទីកន្លែងជូនអតិថិជន ព្រមទាំងមានដៃគូអាជីវកម្មដែលជាតំណាងជួសជុល និងចែកចាយគ្រឿងបន្លាស់ ទូទាំងប្រទេស សម្រាប់បម្រើជូនដល់អតិថិជនយ៉ាងពេញចិត្ត ដោយមានភាពងាយស្រួល លឿនបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 1800 208 086។




អត្ថបទបន្ទាប់


ជីប ម៉ុង ប្រកាសវិនិយោគទុន ១០០ លានដុល្លារ ពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយ iCAN British International School

ក្រុមហ៊ុនយក្ស ជីប ម៉ុង នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសបោះទុនវិនិយោគ ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់…

អ្នកជំនាញរំពឹងអាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរ ការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ រំពឹងអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា នេះនឹងក្លាយជាមេដែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ