វិស័យអចលនទ្រព្យនៅវៀតណាម

ឧស្សាហកម្មជួលអចលនវត្ថុនៅវៀតណាមកើនឡើង ស្របពេលមានរោងចក្ររើពីប្រទេសចិនទៅកាន់តែច្រើន


ការជួលដី នៅក្នុងតំបន់ឧស្សាហកម្ម នៅភាគខាងត្បូងប្រទេសវៀតណាម មានការកើនឡើងជាង ៨% នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ បើទោះបីជា ស្ថិតក្នុងស្ថានភាពកូវីដ-១៩រាលដាលក៏ដោយ។ ការកើនឡើងនេះ ក៏ដោយសារតែ មានការរើរោងចក្រផលិតពីប្រទេសចិន ចូលមកក្នុងប្រទេសវៀតណាមកាន់តែច្រើន ហើយវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាមក៏កំពុងស្ទុះងើបឡើងខ្លាំងដែរ។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មាន VN Express។
ឧស្សាហកម្មជួលអចលនវត្ថុនៅវៀតណាមកើនឡើង ស្របពេលមានរោងចក្ររើពីប្រទេសចិនទៅកាន់តែច្រើន (រូបភាព៖ VN Express)
ដោយ

ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​នៅ​វៀតណាម​បាន​រាយការណ៍​ថា តម្លៃ​នៃ​ការ​ជួល​ដី​នៅ​វៀតណាម គិត​ជា​មធ្យម​មានការ​កើនឡើង​ដល់​ដល់ ជាង​១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ក្នុង​នោះ ការ​ជួល​នៅ​ក្នុង​តំបន់​ទីក្រុង​ហូ​ជី​មិ​ញ មាន​ខ្ពស់​ជាងគេ ដែល​កើនឡើង​ដល់ ១៦៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ឧស្សាហកម្ម​ជួល​អចលនវត្ថុ​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​មាន​តម្រូវការ​ដី​ឧស្សាហកម្ម នៅ​គ្រា​ដែល​ការ​រើ​រោងចក្រ​ផលិត​ពី​ចិន​មក​កាន់​វៀតណាម​ក៏​មាន​ច្រើន ហើយ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ការ​នាំ​ចេញ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​វៀតណាម​កំពុង​កញ្ជ្រោល​កើនឡើង​ខ្លាំង​។

សម្រាប់​រោងចក្រ​ដែល​បាន​សាងសង់​រួច នៅ​វៀតណាម​មាន​តម្លៃ​ជួល​ជា​មធ្យម ៤,៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ​ក្នុង​មួយ​ខែ ធៀប​នឹង​ឆ្នាំ​មុន​ឃើញ​ថា បាន​កើនឡើង​ជាង​៣%​។ នេះ​បើ​តាម​តួលេខ​ពី​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​នៅ​វៀតណាម​។

ក្នុង​នោះ​ដែរ ក៏​មាន​តម្រូវការ​ជួល​កើនឡើង ពី​សំណាក់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​កំពុង​ស្វែងរក​ការ​ពង្រីក​ផលិតកម្ម​ផង​ដែរ​។

អាជ្ញាធរ​វៀតណាម មាន​ផែនការ​សាងសង់​តំបន់ឧស្សាហកម្ម​ថ្មី​ៗ​បន្ថែម​ទៀត សរុប​មាន​ផ្ទៃដី​ប្រហែល​ជាង​២​ម៉ឺន​ហិ​កតា នៅ​ជិត​នឹង​ទីក្រុង​ហូ​ជី​មិ​ញ​។

សូម​បញ្ជាក់​ថា នៅ​វៀតណាម នឹង​មាន​រោងចក្រ​សាងសង់​រួច​ក្នុង​ទំហំ​ផ្ទៃក្រឡា​ជិត ៩០​ម៉ឺន​ម៉ែត្រការ៉េ នឹង​ត្រូវ​រួចរាល់​សម្រាប់​ការ​ដាក់​ជួល​នៅ​ក្នុង​ចុងឆ្នាំ​២០២១​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU កំពុងត្រៀមប្ដឹងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ដោយសារផ្គត់ផ្គង់មិនគ្រប់ឲ្យខ្លួន

ព័ត៌មាន
គណៈកម្មការអឺរ៉ុបកំពុងរៀបចំនីតិវិធីផ្លូវច្បាប់ ដើម្បីប្ដឹងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩មួ…

ថៃហក់ឡើងចំនួនអ្នកឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ

ព័ត៌មាន
នៅថ្ងៃទី ២៣ ខែមេសានេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មីរហូតដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាករណីខ្ពស់បំផុតក្នុងប្រទេសថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ