ចំណូលពន្ធប្រចាំឆ្នាំ

ឆ្នាំ២០១៧ អគ្គនាយក​ដ្ឋាន​​ពន្ធដារ​ប្រមូល​ពន្ធ​បានជិត​២ពាន់​លានដុល្លារ​អាមេរិក


គិតត្រឹម​រយៈពេល​៥ឆ្នាំចុង​ក្រោយ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​សម្រេច​គោលដៅ​ប្រមូលពន្ធ​លើសផែនការ​ច្បាប់​បាន​កំណត់ ជាពិសេស គិតពេញ១​ឆ្នាំ​២០១៧ កន្លងទៅនេះ អគ្គនាយ​ដ្ឋាន​ពន្ធដារ បាន​ប្រមូលពន្ធ​បានរហូត​ដល់ជិត ២ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន​ជាង ១១៣% ធៀប​នឹងផែន​ការកំណត់។ នេះបើយោង​តាមរបាយការណ៍​ថ្មី​ចុងក្រោយ​មួយ​របស់​អគ្គនាយក​ដ្ឋានពន្ធដារ។​
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គ​នាយកដ្ឋានពន្ធដារ​

ចំណូល​ពីការ​ប្រមូលពន្ធ​នៅឆ្នាំ​២០១៧ មាន​ប្រមាណ​ជាង ៧៧០០ ពាន់លានរៀល ដែលស្មើ​នឹងជាង​១ពាន់​៩០០​លានដុល្លារ​អាមេរិក ខណៈដែលកាល​ពីឆ្នាំ​២០១៦ ប្រមូល​ពន្ធបាន​ប្រមាណ ១ពាន់​៤០០លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។ 

តាម​របាយការណ៍​បានគូស​បញ្ជាក់​ថា លទ្ធផលនេះ គឺសម្រេចបាន​ដោយមាន​ការគាំទ្រ​ពីប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងកិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​យ៉ាងហ្មត់ចត់ នូវយុទ្ធសាស្ត្រ​កៀរ​គរចំណូល​រយៈពេល​មធ្យម ឆ្នាំ២០១៤-២០១៨ ព្រមទាំង​ការចូលរួម​របស់សហគ្រាស​ជាអ្នក​ជាប់ពន្ធ​ផងដែរ។ 

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា អគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​ពន្ធដារ បានគូសបញ្ជាក់​ដែរថា ឆ្នាំ២០១៨ នេះ គឺជាឆ្នាំចុងក្រោយ​ហើយ សម្រាប់​ការអនុវត្ត នូវយុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ឆ្នាំ២០១៤-២០១៨ ​ដែលអគ្គ​នាយក​ដ្ឋានពន្ធដារ​នៅបន្ត​ពង្រឹង​យ៉ាងខ្ជាប់​ខ្ជួន នូវមុខងារ​រដ្ឋបាល​សំខាន់ៗ​ផ្សេងទៀត។ ក្នុងនោះដែរ អគ្គនាយក​ដ្ឋាន​ពន្ធដារ ក៏​បាន​ដាក់ឲ្យ​ដំណើរ​ការ ការដាក់​លិខិត​ប្រកាស និងបង់ប្រាក់ពន្ធ​តាមប្រព័ន្ធ​អេឡិចត្រូនិក (E-Payment) ដើម្បី​សម្រួល​ដល់អ្នក​មានកាត្វកិច្ចបង់​ពន្ធ​ឲ្យកាន់​តែមាន​ភាពងាយ​ស្រួលថែម​ទៀត។

រូបដ្យាក្រាម នៃរបាយការណ៍ស្ដីពីការប្រមូលពន្ធ របស់អគ្គនាយដ្ឋានពន្ធដារ

លើសពី​នេះទៀត អគ្គនាយក​ដ្ឋានពន្ធដារ ក៏គ្រោង​នឹងដាក់ឲ្យ​ដំណើរការ​នូវការដាក់​លិខិតប្រកាស តាមប្រព័ន្ធ​អេឡិចត្រូនិក E-Filing ឆាប់ៗ​នេះផងដែរ។​ 

យ៉ាង​ណាក៏ដោយចុះ តាមការ​ត្រួតពិនិត្យ​របស់អគ្គនាយក​ដ្ឋានពន្ធដារ ឃើញថា ការបង់ពន្ធ​របស់​ម្ចាស់​សហគ្រាស​មួយចំនួន នៅតែ​មាន​សភាពយឺតយ៉ាវ។ អគ្គនាយក​ដ្ឋាន​ពន្ធដារ ក៏បានក្រើន​រំលឹកផងដែរ ដល់អ្នក​មានកាត្វកិច្ច​បង់ពន្ធ​ទាំងអស់ ត្រូវបំពេញ​កាត្វកិច្ច​សារពើពន្ធ​របស់ខ្លួន ដោយបង់​ប្រាក់ពន្ធជូន​រដ្ឋតាម​ច្បាប់​កំណត់ ដើម្បី​ជៀសវាង​ការពិន័យ ទោសទណ្ឌនានា នៅពេលដែល​រដ្ឋបាល​សារពើពន្ធ​រកឃើញ​នូវកំហុស​នានា ពេលចុះ​ធ្វើសវនកម្ម៕ 

None



អត្ថបទបន្ទាប់


សហគ្រិនស្រ្តីខ្មែរម្នាក់នេះ ទទួលបានជោគជ័យក្នុងមុខជំនួញថែទាំសុខភាពចល័ត

បច្ចុប្បន្ន សេវាថែទាំមនុស្សចាស់ អ្នកជំងឺ និង កុមារ កំពុងមានតម្រូវការ និង មានភាពវិជ្ជមានខ្លាំង នៅក្នុងទីផ្សារកម្ពុជា ដ្បិត និន្នាការរបស់យុ…

តោះ! ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក​ជាមួយ​ការ​ផ្ដល់​ជូន​តម្លៃ​ពិសេស​របស់​ អ៊ែមមឺរឹត!

ទន្ទឹម​នឹង​ការ​ជំរុញ​អ្នក​និយម​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក​ឱ្យ​ស្វែង​យល់​បន្ថែម អំពី​លទ្ធភាព​គ្មាន​ដែន​កំណត់​នៃ​ការ​ធ្វើ​ដំណើរ អ៊ែមមឺរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ