អត្ថបទ​ពាណិជ្ជកម្ម

តោះ! ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក​ជាមួយ​ការ​ផ្ដល់​ជូន​តម្លៃ​ពិសេស​របស់​ អ៊ែមមឺរឹត!


ទន្ទឹម​នឹង​ការ​ជំរុញ​អ្នក​និយម​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក​ឱ្យ​ស្វែង​យល់​បន្ថែម អំពី​លទ្ធភាព​គ្មាន​ដែន​កំណត់​នៃ​ការ​ធ្វើ​ដំណើរ អ៊ែមមឺរឹត ផ្តល់​ការ​លក់​សំបុត្រ​ពិសេស “Hello 2018” ដើម្បី លើក​ទឹក​ចិត្ត​ដល់​អ្នក​ធ្វើ​ដំណើរ​នានា​ក្នុង​ការ​ចាប់​ផ្តើម​រៀប​គម្រោង​ការ​ធ្វើ​ដំណើរ​ក្នុង​ឆ្នាំ​ថ្មី​នេះ ព្រមទាំង​ផ្តល់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ នូវ​ជម្រើស​ដ៏​អស្ចារ្យ​ជា​ច្រើន ដែល​ស្ថិត​ក្នុង​តម្លៃ​សមរម្យ ដើម្បី​ទៅ​ដល់​ទិសដៅ​ថ្មីៗ​នានា។
ពីថ្ងៃទី៥ ដល់​ថ្ងៃទី២៩ ខែ​មករា ក្រុមហ៊ុន​អាកាសចរណ៍ Emirates ផ្ដល់​ជូន​តម្លៃ​ពិសេស​ដល់​អ្នក​ធ្វើ​ដំណើរ។
ដោយ

រាល់​អ្នក​ធ្វើ​ដំណើរ​ដែល​កក់​សំបុត្រ​ទៅ​មក ចាប់​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​29 ខែ​មករា អាច​ប្រើប្រាស់​ការ​ផ្តល់​ជូន​ពិសេស​នេះ លើ​ថ្នាក់​សន្សំ​សំចៃ និង​ថ្នាក់​អាជីវកម្ម សម្រាប់​ការ​ហោះហើរ​ពី​ទីក្រុង​ភ្នំពេញ ទៅកាន់ ទីក្រុង​យ៉ាំងហ្គូន ទីក្រុង​ឌូបៃ ទីក្រុង​ប៉ារីស និង​ទិសដៅ​ដទៃ​ទៀត ជាច្រើន​ក្នុង​បណ្តាញ​ជា​សកល​របស់​ អ៊ែមមឺរឹត។

សំបុត្រ​យន្តហោះ​ទៅ​មក ពី​ទីក្រុង​ភ្នំពេញ ទៅ​ដល់​ទីក្រុង​យ៉ាំងហ្គូន មាន​តម្លៃ​ចាប់​ពី 235ដុល្លារ សម្រាប់​ថ្នាក់​សន្សំ​សំចៃ និង 750ដុល្លារ សម្រាប់​ថ្នាក់​អាជីវកម្ម; ពី​ទីក្រុង​ភ្នំពេញ ទៅដល់ ទីក្រុង​ឌូបៃ មាន​តម្លៃ​ចាប់​ពី 523ដុល្លារ សម្រាប់​ថ្នាក់​សន្សំ​សំចៃ និង 1642ដុល្លារ សម្រាប់​ថ្នាក់​អាជីវកម្ម; ចំណែក តម្លៃ​សំបុត្រ​ទៅ​មក​សម្រាប់​តំបន់​អឺរ៉ុប​វិញ មាន​ចាប់​ពី 646ដុល្លារ សម្រាប់​ថ្នាក់​សន្សំ​សំចៃ និង 2,306ដុល្លារ សម្រាប់​ថ្នាក់​អាជីវកម្ម; តម្លៃ​សំបុត្រ​ទៅ​មក សម្រាប់​សហរដ្ឋ​អាមេរិក គឺ​ចាប់ពី 909ដុល្លារ សម្រាប់​ថ្នាក់​សន្សំ​សំចៃ និង 3558ដុល្លារ សម្រាប់​ថ្នាក់​អាជីវកម្ម។ ការ​ផ្តល់​ជូន​តម្លៃ​ពិសេស​នេះ មាន​សុពលភាព​សម្រាប់ ការ​ធ្វើ​ដំណើរ​ចាប់​ពី​ថ្ងៃទី 14 ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​14 ខែ​កក្កដា និង ពីថ្ងៃទី 04 ខែសីហា ដល់ថ្ងៃទី 30 ខែវិច្ឆិកា 2018។ 

ចំណាយ​ថវិកា​តិច ប៉ុន្តែ​ស្វែង​យល់​បាន​ច្រើន។ ពី​អឺរ៉ុប​ដល់​តំបន់​មជ្ឈិមបូព៌ា ពី​ទ្វីប​អាមេរិក ទ្វីប​អាហ្រិ្វក ដល់​ទ្វីប​អាស៊ី និង​មហា​សមុទ្រ​ឥណ្ឌា អ៊ែមមឺរឹត នាំ​អ្នក​ទៅ​កាន់​ទិស​ដៅ​ដ៏​អស្ចារ្យ ឆ្លើយតប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​អ្នក​ធ្វើ​ដំណើរ និង​ផ្តល់​អ្នក​គ្រប់​គ្នា​នូវ​ឱកាស​ស្វែង​យល់​ពិភព​លោក ឱ្យ​កាន់​តែ​ច្បាស់​តាម​រយ:​​ទស្សន​វិស័យ​ដើម និង​ថ្មីៗ។ 

តើ​អ្នក​កំពុង​គិត​ចង់​ទៅ​លេង​គ្រួសារ និងមិត្តភក្តិនៅ បុស្តុន ញូយ៉ក ឬកន្លែង​ណា​ផ្សេង នៅ​សហរដ្ឋ​អាមេរិក? មិន​ថា​ជា​ទស្សនកិច្ច​ទាក់ទង​នឹង​រឿង​អាជីវកម្ម ជា​ការ​ដើរ​កម្សាន្ត ឬ​ការ​សិក្សា?

ចុះ​ចំណែក​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​ស្រា​ដែល​មាន​គុណភាព​ល្អ​ឥត​ខ្ចោះ នៅ​ទីក្រុង​ដ៏​រីករាយ ដូចជា​ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡុងដ៏? ទីក្រុង​ទាំងនេះ គឺ​សំបូរ​ទៅ​ដោយ​ភោជនីយដ្ឋាន ថ្នាក់​លំដាប់​ពិភពលោក​កម្រិត Michellin ទន្ទឹម​នឹង​ពេល​ដែល​ទីក្រុង​ឌូបៃ ផ្តល់​អាហារ​បែប​អារ៉ាប់​ដ៏​ប្រណីត និង​ជក់​ចិត្ត។ 

ចំណែក​អ្នក​ដែល​ចូល​ចិត្ត​ទស្សនា​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​វិញ ប្រទេស​ក្រូអាត ពិត​ជា​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ជក់​ចិត្ត​នឹងរឿង​កុន Game of Thrones លង់​អារម្មណ៍​ជាក់​ជា​មិនខាន ហើយ​ទីក្រុង​រ៉ូម ឯណោះ​វិញ ក៏​មាន​ភាព​រ៉ូមិនទិច​មិន​ចាញ់ ទីក្រុង​ដទៃ​ទៀត​ដែរ។ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ឆ្នេរ​សមុទ្រ និង​ទឹក​សមុទ្រ​ថ្លា​ខៀវ​ស្រងាត់ ទីក្រុង ស៊ីបរឹស និង ទីក្រុង នីស វិញ​នោះ ពិតជា​មាន​ឆ្នេរ​សមុទ្រ​ស្អាត​ទាក់ទាញ​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​ដែល​ចូលចិត្ត​គយគន់ ទឹក​សមុទ្រ​ខៀវ​ដាច់​កន្ទុយ​ភ្នែក។ 

ចុះអ្នកដែលចូលចិត្ត ការផ្សងព្រេងវិញ? ទីក្រុងខៃរ៉ូ និង ទីក្រុង​កាសាប្លាំងកា ជា​កន្លែង​ដែល​ផ្តល់​ភាព​កក់ក្តៅ និង​ដំណើរ​ផ្សេង​ព្រេង​ផ្សេងៗ​ជាច្រើន។ 

អ៊ែមមឺរឹត ធ្វើ​ដំណើរ​ទៅកាន់​ទិសដៅ​ជាង150 ក្នុង 84 ប្រទេស ទៅកាន់​និង​តាមរយ​:ទីក្រុង​ឌូបៃ។ សព្វ​ថ្ងៃ​នេះ អ៊ែមមឺរឹត មាន​ចំនួន​យន្តហោះ Airbus A380 និង Boeing 777 ដ៏​ច្រើន​បំផុត នៅ​លើ​ពិភពលោក ដែល​ផ្តល់​ដល់​អ្នក​ធ្វើដំណើរ​ទាំង​ឡាយ នូវ​ភាព​ប្រណីតនិង​កក់ក្តៅ​លើ​យន្តហោះ ដែល​មាន​ទំហំ​ដ៏ធំ មាន​ប្រសិទ្ធ​ភាព​បំផុត និងទំនើបបំផុតផងដែរ  សម្រាប់អ្នកធ្វើដំណើរ​តាម​ផ្លូវ​អាកាស។ 

នៅក្នុងខែកក្កដា ២០១៧  អ៊ែមមឺរឹតបានចាប់ផ្តើម ការហោះហើរត្រង់ ពីទីក្រុងឌូបៃ មក​ទីក្រុង​ភ្នំពេញ តាមរយ: ទីក្រុងយ៉ាំងហ្គូន ដែល​ប្រើប្រាស់​យន្តហោះ Boeing 777 មាន​ប្រភេទ​ថ្នាក់​ចំនួន​២ គឺ​ថ្នាក់​អាជីវកម្ម និង​ថ្នាក់​សន្សំ​សំចៃ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់​ទំនង​មក​កាន់​ការិយាល័យ អ៊ែមមឺរឹត ប្រចាំ​ប្រទេស​កម្ពុជា​តាមរយៈ លេខទូរស័ព្ទ  023 998 168/023 963 201 ឬ អ៊ីម៉ែល: [email protected]។ ដើម្បីធ្វើការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh




អត្ថបទបន្ទាប់


ឆ្នាំ២០១៧ អគ្គនាយក​ដ្ឋាន​​ពន្ធដារ​ប្រមូល​ពន្ធ​បានជិត​២ពាន់​លានដុល្លារ​អាមេរិក

ព័ត៌មាន
គិតត្រឹម​រយៈពេល​៥ឆ្នាំចុង​ក្រោយ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​សម្រេច​គោលដៅ​ប្រមូលពន្ធ​លើសផែនការ​ច្បាប់​បាន​កំណត់ ជាពិសេស គិតពេញ១​ឆ្ន...

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​ស្រួល​ជាង​គេ​ក្នុង​ការ​ខ្ចី​លុយ

ព័ត៌មាន
ទេសាភិបាល​ធនាគារ​ជាតិ លោក ជា ចាន់តូ បាន​និយាយ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភាព​ងាយ​ស្រួល​ជាង​គេ​នៅ​លើ​ពិភព​លោក ក្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ