កម្ពុជាទទួលបានចំណូលជាង២០លានដុល្លារក្នុងមួយឆ្នាំ ពីក្រុមហ៊ុនមេរបស់ហ្វេសប៊ុក

កម្ពុជា ទទួលបានចំណូលពន្ធអាករលើតម្លៃបន្ថែមជាង ២០លានដុល្លារក្នុងមួយឆ្នាំ ពីក្រុមហ៊ុនមេរបស់ហ្វេសប៊ុក


កម្មវិធីបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន META បានទាញយកប្រាក់ចំណេញរាប់រយលានដុល្លារពីអ្នកប្រើប្រាស់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ក៏ទាញទាញបានចំណូលពន្ធពីក្រុមហ៊ុននេះផងដែរ។ ជាក់ស្ដែង បើតាមសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានបានចំណូលអាករលើតម្លៃបន្ថែមពីក្រុមហ៊ុន META ជាង២០លានដុល្លារ ហើយសម្តេច សង្ឃឹមថា ក្រុមហ៊ុននេះ មានប្រាក់ចំណេញប្រមាណលើស ២០០លានដុល្លារក្នុងមួយឆ្នាំ ពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។
កម្ពុជាទទួលបានចំណូលជាង២០លានដុល្លារក្នុងមួយឆ្នាំ ពីក្រុមហ៊ុនមេរបស់ហ្វេសប៊ុក
ដោយ

និន្នាការប្រើប្រាស់កម្មវិធីបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន META ពីសំណាក់ប្រជាពលរដ្ឋខ្មែរបានក្លាយជាបរិបទថ្មីនៃជំនាន់ឌីជីថល ខណៈកម្មវិធីដ៏ពេញនិយមនេះ ត្រូវបានអ្នកប្រើប្រាស់ទាញយកធ្វើជាប្រយោជន៍សម្រាប់ការផ្សព្វផ្សាយ និងធ្វើអាជីវកម្ម ហើយរដ្ឋាភិបាលក៏ទាញបានចំណូលអាករលើតម្លៃបន្ថែមចំនួនជាង ៣៤លានដុល្លារ គិតក្នុងឆ្នាំ២០២២ មកទល់ជាងពាក់កណ្ដាលឆ្នាំ២០២៣នេះ។
យោងតាមទិន្នន័យដែលបង្ហាញដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា រាជរដ្ឋាភិបាល ទទួលបានចំណូលអាករលើតម្លៃបន្ថែមចំនួន១០% ពីក្រុមហ៊ុន META ( Facebook )។
តាមទិន្នន័យដដែលបានបង្ហាញទៀតថា កាលពីឆ្នាំ២០២២ ចំណូលអាករលើតម្លៃបន្ថែម ដែលកម្ពុជាទទួលបានពីក្រុមហ៊ុន META ( Facebook )មានចំនួនជាង២០លានដុល្លារ ហើយនៅគិតមកទល់ជាងពាក់កណ្ដាលឆ្នាំ២០២៣នេះ ទទួលបានចំណូលអាករលើតម្លៃបន្ថែមចំនួនជាង១៣លានដុល្លារផងដែរ។

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានសង្ឃឹមថា ក្រុមហ៊ុន META ( Facebook ) នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារ ក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០% ដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសប្រាប់អ្នកគាំទ្រថា សម្ដេចសម្រេចប្រើប្រាស់កម្មវិធី Facebook ឡើងវិញ គួបផ្សំជាមួយ twitter,YouTube,TikTok,Telegram ,Instagram បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌ដល់សម្ដេច ដោយមិនបានដាក់ពិន័យលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច។ សម្តេចតេជោ ក៏សង្ឃឹមថា Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៍ផងដែរ។
តាមទិន្នន័យពីគេហទំព័រ napoleoncat.com បានឱ្យដឹងថា ត្រឹមខែឧសភា ឆ្នាំ២០២៣ អ្នកប្រើប្រាស់កម្មវិធី Facebook នៅកម្ពុជា មានចំនួន១៣លាននាក់ ក្នុងនោះមាន ៥៤.៤% ជាបុរស និងក្រុមមនុស្សដែលប្រើធំបំផុត គឺមានអាយុចន្លោះពី ២៥-៣៤ ឆ្នាំ៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្មជំរុញការប្រើប្រាស់ឧបករណ៍ដ្រូន ឬយន្ដហោះគ្មានមនុស្សបើក ដើម្បីទប់ស្កាត់បទល្មើសនេសាទ និងព្រៃឈើ

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មបន្ថែម ពិសេសការប្រើប្រាស់ដ្រូន ឬយន្ដហោះគ្…

កត្តាអ្វីខ្លះធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ឯកជន VietJet ដឹកអ្នកដំណើរអន្តរជាតិបានច្រើនជាងក្រុមហ៊ុនរបស់រដ្ឋវៀតណាម?

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ឯកជនវៀតចេតអ៊ែរ (VietJet Air) ដែលជាក្រុមហ៊ុនមានតម្លៃសេវាថោកជាងគេនោះ ក្នុង រយៈពេល៧ខែដំបូងនៃឆ្នាំនេះ បានដឹកអ្នកដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ