Advertisement
Advertisement
Advertisement
វៀតណាម​នាំចេញគ្រឿង​សមុទ្រ

វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ


ប្រទេសវៀតណាម បានបង្ហាញពីក្តីរំពឹងខ្ពស់ ក្នុងការនាំចេញផលិតផលគ្រឿងសមុទ្រ ក្នុងឆ្នាំ ២០១៩ ដែលគិតជាទឹកប្រាក់ប្រមាណ ៣ពាន់ ៥រយលានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងឆ្នាំ ២០១៨កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ កាលពីពេលថ្មីៗនេះ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ (www.vietnamnet.vn)
ដោយ
Advertisement

លោកស្រី ង្វៀន ធី ធូសាក់ អនុ​ប្រធាន​សមាគម​អ្នកនាំចេញ​ និងផលិតគ្រឿង​សមុទ្រ​វៀតណាម​ បានឲ្យ​ដឹងថា ការនាំចេញ​គ្រឿង​សមុទ្រ ក្នុងឆ្នាំ ២០១៩ អាច​នឹងជួប​ឧបសគ្គ​ខ្លះ​ ក៏ប៉ុន្តែ ការនាំចេញ​ត្រីធូណា នៅមាន​ឱកាស​លូតលាស់​ខ្លំាង​ណាស់ ដោយសារតែ វៀតណាម បានចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ បណ្តា​ប្រទេស​មួយចំនួន។

លោកស្រី បន្តថា ការនាំចេញ​ត្រីធូណា ត្រូវបាន​ព្យាករណ៍ថា នឹងកើន​ដល់ ១ពាន់​លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដែលកើន​ឡើង ៣៥០លាន​ដុល្លារ​អាមេរិក ច្រើនជាង​ឆ្នាំ​មុន ខណៈដែរ ផលិតផល​គ្រឿងសមុទ្រ​ដទៃ​ទៀត ដូចជា ត្រី មឹក កើនឡើង​បន្តិច​ប៉ុណ្ណោះ។

សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន និងកូរ៉េខាង​ត្បូង នឹងមាន​ការកើន​ឡើង​ប្រមាណ ២៧ភាគរយ​ដូចគ្នា ដែលក្នុង​នោះ ការនាំ​ចេញ​ទៅជប៉ុន គិតជា​ទឹកប្រាក់​ប្រមាណ ៩០០លាន​ដុល្លារ​អាមេរិក ហើយការ​នំាចេញ​ទៅកូរ៉េខាង​ត្បូង មាន​ប្រមាណ ៦០០លាន​ដុល្លារ​អាមេរិក ដែលមាន​កិច្ចព្រមព្រៀង​ពិសេស ផ្តោតទៅ​លើ ការនាំចេញ​ផលិតផល​គ្រប់មុខ ជាពិសេស មឹក និងក្តាម។

រីឯទីផ្សារអាមេរិក និងទីផ្សារ​អាស៊ី​អាគ្នេយ៍ ត្រូវបាន​រំពឹងថា នឹងកើន​ឡើង​ដល់ ៤៨០លានដុល្លារ​អាមេរិក​ដូចគ្នា ដែលក្នុង​នោះ អាមេរិក ភាគច្រើន​នាំចូល មឹក និងក្តាម ហើយ​បណ្តាប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍ នាំចូល​ត្រីធូណា មឹក និងប្រភេទ​ផ្សេងៗ​ទៀត។

យ៉ាងណាមិញ កាលពី​ឆ្នាំ ២០១៨ ប្រទេស​វៀតណាម​ ក៏បាន​នាំចូល​គ្រឿង​សមុទ្រ​ឆៅ ដែលមាន​តម្លៃ​ជាង ១ពាន់លាន​ដុល្លារ​អាមេរិក ដើម្បី​កែច្នៃ​សម្រាប់​នាំចេញ​វិញ​ផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករកម្ពុជា ដាំក្បាលចុះ បន្ទាប់ពីអឺរ៉ុបកំណត់ដកហូតពន្ធនាំចូលទីផ្សារអឺរ៉ុប!

ព័ត៌មាន
ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ១ខែដំបូងឆ្នាំ២០១៩ គឺជាឆ្នាំដែលគណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការក្នុងការ...

អ្នកជំនាញអាមេរិក៖ ការយល់ដឹងពីនិន្នាការសកល នាំឱ្យរបរកសិពាណិជ្ជកម្មមិនដួលរលំ

ព័ត៌មាន
អ្នកជំនាញសិក្សាស្រាវជ្រាវនៃអង្គការផលិតភាពអាស៊ី (Asia Productivity Organization) និងជាសាស្រ្តាចារ្យ សកលវិទ្យាល័យ Cornell University...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ