ពន្ធដារធ្លាក់ចំណូល

ពន្ធដារធ្លាក់ចំណូលជាង១៥០លានដុល្លារនៅឆមាសទី១ តើវាបានឆ្លុះបញ្ចាំងយ៉ាងណាពីស្ថានភាពអាជីវកម្មក្នុងស្រុក?


ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង១ពាន់៩រយលានដុល្លារអាម៉េរិកនៅឆមាសទី១ឆ្នាំនេះធ្លាក់ចុះជាង១៥០លានដុល្លារបើធៀបនឹងរយៈពេលដូចកាលពីឆ្នាំមុន ដោយចំណូលនេះស្មើនឹងប្រមាណជាង៤៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤ ប៉ុណ្ណោះ។ តាមរយៈលទ្ធផលដែលទទួលបានមិនគ្រប់តាមផែនការនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា វាជាសញ្ញាណមួយដែលត្រូវតាមដានបន្ថែមទៀត ដ្បិតថា ការប្រមូលចំណូលពន្ធដារនៅឆ្នាំនេះហាក់មិនទាន់ល្អដូចទៅនឹងឆ្នាំមុនៗនោះទេ។
ពន្ធដារធ្លាក់ចំណូល
ដោយ

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង១ពាន់៩រយលានដុល្លារ ស្មើនឹងជាង៤៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ តួលេខចំណូលនេះមានការធ្លាក់ចុះជាង១៥០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចាត់ទុកការធ្លាក់ចុះប្រាក់ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ គឺជាសញ្ញាមួយដែលភាគីពាក់ព័ន្ធត្រូវពិនិត្យ និងតាមដានបន្ថែមទៀត ព្រោះការប្រមូលចំណូលពន្ធដារនៅឆ្នាំនេះហាក់មិនសូវទទួលបានលទ្ធផលល្អដូចទៅឆ្នាំមុនៗនោះទេ។ យ៉ាងណាក៏ដោយ ឯកឧត្តម មិនទាន់អាចវាយតម្លៃបានទេថា ការធ្លាក់ចុះប្រាក់ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផែនការចំណាយរបស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៤នេះ ឬយ៉ាងណានោះទេ ដ្បិតថាការប្រមូលចំណូលនៅក្នុងខែនីមួយៗទទួលបានលទ្ធផលខុសៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា លទ្ធផលនៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនៅឆមាសទី១នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្តរបស់អគ្គនាយកដា្ឋនពន្ធដារ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ។ គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


កម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាស៊ានប្តេជ្ញាអនុវត្តឱ្យបានពេញលេញនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងក…

តើការបន្ធូរបន្ថយលក្ខខណ្ឌលើការចាយក្រដាស់ប្រាក់ដុល្លារចាស់ៗ ឬប្រឡាក់ វាផ្តល់គុណសម្បត្តិ និងវិបត្តិយ៉ាងណាដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ?

ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗបានតម្រូវឱ្យគ្រប់សាខាធនាគារពាណិជ្ជនៅខេត្តសៀមរាបទទួលយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ដោយមិនមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ