ការងារ-បច្ចេកវិទ្យា

ប្រទេសតំបន់អាស៊ីអាគ្នេយ៍ អាចនឹងត្រូវបាត់បង់ការងារជាង ៦លាននាក់ ដោយសារឥទ្ធិពលបច្ចេកវិទ្យា


កំណើននៃការប្រើប្រាស់បច្ចេកវិទ្យា តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិនៅក្នុងវិស័យឧស្សាហកម្ម នៅត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឲ្យបាត់បង់ចំនួនការងារដោយប្រើប្រាស់កម្លាំងមនុស្ស ប្រមាណជាង ៦លាននាក់ នៅក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍ថ្មីមួយ ដែលបានផ្សព្វផ្សាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តិទៅនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។
រោងចក្រផលិត​ដោយប្រើប្រាស់បច្ចេកវិទ្យា (https://www.investors.com/)
ដោយ

របាយការណ៍​របស់​ស្ថាប័ន Cisco and Oxford Economics បានឲ្យ​ដឹងថា ការងារ​របស់​មនុស្ស​ប្រមាណ ៦,៦ លាននាក់ នៅក្នុង​បណ្ដាប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ ទំនង​ជាអាច​នឹងត្រូវ​បាត់បង់​នៅក្នុង​រយៈ​ពេល ១ទសវត្សរ៍ ដោយ​សារតែ​ការវិវត្ត​នៃវិស័យ​បច្ចេក​វិទ្យា។

អ្នកជំនាញ បានព្រមានថា ប្រទេស​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គួរតែ​​បង្កើន​​ល្បឿន​នៃការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ប្រជាជន​របស់​ខ្លួន ប្រសិន​បើមិនចង់​​ប្រឈម​មុខ​នឹង​បញ្ហាធំ ទាក់ទង​នឹងភាព​គ្មានការងារ​ធ្វើនៅ​ពេល​ខាងមុខ។ ក្នុងនោះ ប្រទេស​វៀតណាម ឥណ្ឌូនេស៊ី និងថៃ គឺជាប្រទេស​​ដែលត្រូវ​ប្រឈម​នឹង​បញ្ហានេះ ខ្លាំង​ជាងគេ ខណៈដែល​​វិស័យ​ផលិត​នៅក្នុង​ប្រទេស​ទាំងនេះ បាននិង​កំពុង​ជំរុញ​យ៉ាងខ្លាំង​ដល់កំណើន​លូតលាស់​សេដ្ឋកិច្ច។ 

អ្នកជំនាញ បានគូស​បញ្ជាក់ថា ប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ប្រហែល​រកឃើញ​ច្រកចេញ ពីបញ្ហា​គំរាម​កំហែង​​​ពីវិស័យបច្ចេកវិទ្យានេះ ក្នុងរយៈ​ពេល១០ឆ្នាំ ដោយត្រូវ​ផ្លាស់ប្តូរ​ទៅរក​ការ​ផលិត ដែលមាន​តម្លៃបន្ថែម​ខ្ពស់។ ហើយដើម្បី​អាចអាច​សម្រេច​​គោលដៅ​នេះបាន ប្រទេស​ក្នុងតំបន់​អាគ្នេយ៍ ចាំបាច់​ត្រូវ អប់រំ និង​បង្កើន​ជំនាញ​បន្ថែម​អំពីបច្ចេក​វិទ្យា​ដល់ពលរដ្ឋ​របស់​ខ្លួន បើមិន​ដូច្នេះទេ ប្រទេស​ទាំងនោះ មិនអាច​ទប់ទល់​នឹងការ​ប្រកួតប្រជែង​សកល​បានឡើយ៕ 

None



អត្ថបទបន្ទាប់


រៀន​មិន​ចប់​បាក់ឌុប តែ​ឥឡូវ​ក្លាយ​ជា​ថៅកែ​ហាងស៊ុប​មាន​លុយ​ច្រើនជាង​គេបំផុត​​នៅ​ចិន

លោក Zhang Yong កើត​នៅ​ឆ្នាំ​1969 ជា​អ្នក​ស្រុក​ Jianyang នៃ​ខេត្ត​ស៊ីឈួន ប្រទេស​ចិន។ បុរស​វ័យ​ ៤៩ឆ្នាំ​រូប​នេះ រៀនសូត្រ​មិន​បាន​ចប់…

ផ្សារទំនើបខ្នាតធំ២ ជាប់ឈ្មោះ​សាងសង់​យូរ​ជាងគេ និងមិនទាន់​មាន​តម្រុយ​បើកដំណើរការ!

រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា គឺជាបណ្ដុំនៃចរន្ដអភិវឌ្ឍន៍ដ៏ក្ដៅគគុកជាងគេមួយ នៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ អគារខ្ពស់ៗរាប់ពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ