វិស័យអាកាសចរណ៍

អាកាសយានដ្ឋានអន្តរជាតិ តេជោ គ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៩២%


អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាម៉េរិកសម្រេចការសាងសង់បានជាង៩២%ហើយ ដោយចំណាយថវិកាអស់ប្រមាណជិត១,៣៣៩លានដុល្លារ។ អាកាសយានដ្ឋានប្រភេទ 4F ដែលអភិវឌ្ឍន៍លើផ្ទៃដី២ពាន់៦រយហិកតានេះ គ្រោងសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខណៈកាលពីដំបូងគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ក្នុងឆ្នាំដដែល។ កម្ពុជារំពឹងថា តាមរយៈព្រលានយន្តហោះនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែធ្នូ ២០២៤ ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោជារួមសម្រេចបានជាង៩២%ដែលចំណាយថវិកាអស់ប្រមាណ១,៣៣៩លានដុល្លារ ដោយថវិកាទាំងនេះត្រូវបានចំណាយលើការងារសាងសង់ និងដោះស្រាយផលប៉ះពាល់នានា។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ការងារសំខាន់ៗរបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ។

បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិតម្លៃប្រមាណ១ពាន់៥រយលានដុល្លារអាម៉េរិកនេះ គ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការសមិទ្ធផលដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈតាមផែនការដំឡូងព្រលានយន្តហោះនេះគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ឆ្នាំ២០២៥។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។

បើតាមការលើកឡើងរបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះ គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិ តេជោ មានបុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារនៅការដ្ឋានសាងសង់ សរុបប្រមាណ១៥,៤០០នាក់ ក្នុងនោះជាង៩០%ជាប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤ នេះ

ភ្នំពេញ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤ រួមមាន៖ ពាន…

តើវិនិយោគិនដែលចង់ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ គួរពិចារណាលើវិស័យអ្វីខ្លះ?

ក្នុងនាមជាទីក្រុងកំពង់ផែធំជាងគេរបស់កម្ពុជា ដែលមានការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ខេត្តព្រះសីហនុ បាននិងកំពុងក្លាយជាច្រកទ្វា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ