បើតាមតួលេខឆ្នាំ ២០២២ បានឈរលើកំណត់ត្រានៃការលក់កាលពីឆ្នាំ២០២១ ដែលលក់សរុបបានជាង ៩ សែនគ្រឿងប៉ុណ្ណោះ ប៉ុន្តែវានៅតែមិនទាន់ឈានដល់គោលដៅនៅឡើយ ដែលតម្រូវឱ្យលក់បានដល់ ១លាន៤សែនគ្រឿង ឬស្មើនឹងកំណើនប្រចាំឆ្នាំ ៥០% ។
យ៉ាងណាមិញ ការធ្លាក់ចុះនេះបានកើតឡើង បើទោះបីជាមានការជំរុញការលក់បំណាច់ឆ្នាំដ៏សំខាន់ដែលរួមបញ្ចូលការបញ្ចុះតម្លៃដ៏កម្រចំនួនជាង ៧ ម៉ឺនដុល្លារនៅសហរដ្ឋអាមេរិកលើរថយន្តថេស្ល៊ាម៉ូដែល (Y) និង 3 ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនក៏ដោយ។ ការបញ្ចុះតម្លៃនេះ ក៏ដោយសារតែមានការឧបត្ថម្ភធនលើការលើកលែងពន្ធ ពីសំណាក់រដ្ឋាភិបាលអាមេរិកសម្រាប់រថយន្ដអគ្គិសនីដែលផលិតនៅក្នុងស្រុក។
ក្នុងនោះ ក្រុមហ៊ុន Tesla ក៏ត្រូវប្រឈមមុខនឹងករណីកើនឡើងនៃមេរោគឆ្លងថ្មីនៅក្នុងប្រទេសចិនដែរ ព្រោះវាបានកាត់បន្ថយការផលិតនៅរោងចក្រមានមូលដ្ឋានក្នុងទីក្រុង Shanghai របស់ខ្លួន។
គួរជម្រាបដែរថា ជាមួយនឹងការជំរុញបន្ថែមដោយរោងចក្រផលិតនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Tesla បានចែកចាយរថយន្តជាងជាង ៤សែនគ្រឿងនៅទូទាំងពិភពលោកក្នុងត្រីមាសទី៤ឆ្នាំមុន។ ប៉ុន្តែវាបានខុសពីការព្យាករណ៍របស់កាសែត Wall Street ។ អ្នកវិភាគដែលបានស្ទង់មតិដោយយោងលើទិន្នន័យ FactSet រំពឹងថា នឹងមានការចែកចាយលក់រថយន្ដចំនួនជាង ៤២ ម៉ឺនគ្រឿងទៀត ចាប់ពីខែតុលាដល់ខែធ្នូ និងជាង ១,៣ លានគ្រឿងសម្រាប់ពេញមួយឆ្នាំ។
មែនទែនទៅ ការបញ្ចុះតម្លៃដែលផ្តល់ជូនក្នុងអំឡុងពេលពីរសប្តាហ៍ចុងក្រោយនៃឆ្នាំនេះ បានចោទជាសំណួរថា តើតម្រូវការកំពុងបន្ទន់សម្រាប់ផលិតផល Tesla ខណៈដែលធនាគារកណ្តាលសហព័ន្ធបានដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណានោះ។
បើយោងតាមទស្សនាវដ្តី Forbe បានឱ្យដឹងដែរថា វាគួបផ្សំ នឹងអាកប្បកិរិយារបស់លោក Musk បន្ទាប់ពីការទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ បានជួយរុញភាគហ៊ុន Tesla ធ្លាក់ចុះជាង ៦៥% កាលពីឆ្នាំមុន៕