Tesla នឹងសាងសង់រោងចក្រមួយនៅទីក្រុងស៊ាងហៃ

ក្រុមហ៊ុនយក្សTesla គ្រោងបង្កើតរោងចក្រស្តុកថាមពលនៅទីក្រុងស៊ាងហៃ ដើម្បីលក់ចែកចាយទូទាំងពិភពលោក


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួរបស់ប្រទេសចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៩ ខែមេសាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc របស់សហរដ្ឋអាមេរិក គ្រោងនឹងសាងសង់រោងចក្រមួយនៅទីក្រុងស៊ាងហៃប្រទេសចិន ដើម្បីផលិតឧបករណ៍ផ្ទុកថាមពល ដើម្បីដាក់លក់នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
Tesla នឹងសាងសង់រោងចក្រមួយនៅទីក្រុងស៊ាងហៃ

ក្រុមហ៊ុន Tesla នឹងសាងសង់រោងចក្រមួយនៅទីក្រុងស៊ាងហៃ ដើម្បីផលិតអាគុយផ្ទុកថាមពលខ្នាតយក្សរបស់ខ្លួនដែលគេស្គាល់ថា ម៉ាក Megapack។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ កាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារស៊ីនហួរបានរាយការណ៍ថា ក្រុមហ៊ុន Tesla ដែលគ្រប់គ្រងដោយលោក Elon Musk នឹងចាប់ផ្តើមដំណើរការសាងសង់រោងចក្ររបស់ខ្លួននៅទីក្រុងស៊ាងហៃនៅត្រីមាសទី៣ឆ្នាំនេះ ហើយនឹងចាប់ផ្តើមដំណើរការផលិតកម្មនៅត្រីមាសទី២នៅឆ្នាំ២០២៤ ហើយតាមផែនការនឹងមានការផលិតអាគុយយក្សស្ដុកទុកថាមពលនេះរហូតដល់ ១ម៉ឺន Megapack ក្នុងមួយឆ្នាំ ដែលអាចផ្ទុកថាមពលបានដល់ប្រហែល៤០ជីហ្គាវ៉ាត់ម៉ោង ដើម្បីលក់នៅទូទាំងពិភពលោក។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Tesla មានរោងចក្រផលិតឧបករណ៍ផ្ទុកថាមពលនៅក្នុងទីក្រុង Lathrop រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតបាន១ម៉ឺន Megapacks ក្នុងមួយឆ្នាំ។

យ៉ាងណាមិញ ជាមួយរោងចក្រថ្មីដែលគ្រោងនឹងបង្កើតឡើងនៅទីក្រុងស៊ាងហៃនេះ ក្រុមហ៊ុន Tesla នឹងទាញយកអត្ថប្រយោជន៍ពីខ្សែចង្វាក់ផ្គត់ផ្គង់អាគុយឈានមុខគេរបស់ប្រទេសចិន ដើម្បីបង្កើនទិន្នផលនៃការផលិតឧបករណ៍ផ្ទុកថាមពល Megapacks របស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ ដោយសង្ឃឹមថា នឹងអាចបំពេញតម្រូវការពិភពលោកដែលកំពុងកើនឡើងសម្រាប់ការស្តុកទុកថាមពល នៅពេលដែលពិភពលោកងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើនឡើងៗ។

ក្រុមហ៊ុន Tesla បានចាប់ផ្ដើមលក់រថយន្ដរបស់ខ្លួន Model 3 នៅក្នុងទីក្រុងស៊ាងហៃតាំងពីឆ្នាំ២០១៩មក ហើយឥឡូវនេះ មានសមត្ថភាពអាចផលិតបានដល់ប្រមាណ ២ម៉ឺន២ពាន់គ្រឿងក្នុងមួយសសប្ដាហ៍។

សូមបញ្ជាក់ថា កំណើននៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកបានថយចុះមកនៅត្រឹមជាង ២០% ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ ខណៈកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ធ្លាប់មានកំណើនដល់ទៅ ១៥០% ៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ CDC ជំរុញឲ្យរោងចក្រផ្គុំរថយន្ត និងរោងចក្រផ្សេងៗនៅកម្ពុជាប្រើវត្ថុធាតុដើមក្នុងស្រុក

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានគូសបញ្ជាក់ថ្មីៗនេះថា ស្ថានភាពវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ នៅតែបង្ហាញស…

តើឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណដែលលេចធ្លាយនោះ គ្របដណ្តាប់លើរឿងអ្វីខ្លះ អាមេរិកំពុងមានចំណាត់ការបែបណា?

ព័ត៌មាន
ឯកសារយោធានិងចារកម្មសម្ងាត់បំផុតរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលេចធ្លាយតាមរយៈអ៊ីនធឺណិត ដោយមិនទាន់ដឹងពីប្រភពនៃការចែកចាយនៅឡើយ។ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ