យានយន្តអគ្គិសនី

ក្រុមហ៊ុន Tesla គ្រោងសង់រោងចក្រតម្លៃ៣ពាន់លានដុល្លារនៅឥណ្ឌា ចំពេលប្រទេសនេះចង់ឈ្នះចិនខាងវិស័យយានយន្តអគ្គិសនី


លោក អេឡុន ម៉ាស ប្រធានក្រុមហ៊ុនរថយន្ត Tesla របស់សហរដ្ឋអាម៉េរិក បានបង្ហាញគម្រោងសាងសង់រោងចក្រមួយនៅប្រទេសឥណ្ឌា ក្នុងតម្លៃ៣ពាន់លានដុល្លារ ស្របពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី មានមហិច្ឆតាប្រជែងយកឈ្នះប្រទេសចិនខាងវិស័យយានយន្តអគ្គិសនី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
យានយន្តអគ្គិសនី
ដោយ

កាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនរថយន្ត Tesla ដែលឈានមុខគេនៅសហរដ្ឋអាម៉េរិកគ្រោងនឹងបញ្ជូនតំណាងរបស់ខ្លួនមួយក្រុមទៅប្រទេសឥណ្ឌា នៅចុងខែនេះ ដើម្បីស្វែងរកទីតាំងសម្រាប់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនី Tesla ក្នុងតម្លៃរហូតដល់ទៅ៣ពាន់លានដុល្លារ​។ គម្រោងការរបស់ក្រុមហ៊ុន Tesla នេះ បានកើតឡើងបន្ទាប់ពីមន្ត្រីនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានយល់ព្រមកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុនណា ដែលបានដាក់ទុនវិនិយោគ៥០០លានដុល្លារ ក្នុងប្រទេសក្នុងរយៈពេលបីឆ្នាំ។

ការកាត់បន្ថយពន្ធរបស់រដ្ឋាភិបាលក្រុងញូវដេលី ដែលបានប្រកាសកាលពីខែមីនា នោះ គឺជាតម្រូវការដ៏សំខាន់មួយរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla ហើយទីតាំងសម្រាប់រោងចក្រនេះ អាចស្ថិតនៅតាមមជ្ឈមណ្ឌលផលិតរថយន្តនៅរដ្ឋមួយចំនួនរបស់ឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រឹងប្រែងបង្កើនសមត្ថភាពនៃការផលិតរថយន្តអគ្គិសនីក្នុងស្រុកឱ្យកាន់តែខ្លាំង ដើម្បីប្រជែងយកឈ្នះលើគូប្រជែងក្នុងតំបន់ គឺប្រទេសចិន ខណៈដែលឧស្សាហកម្មមួយនេះកំពុងស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន ស្របពេលដែលក្រុមហ៊ុន Tesla មានរោងចក្រខ្នាតយក្សដ៏ធំបំផុតរបស់ខ្លួននៅក្នុងទីក្រុងសៀងហៃ ស្រាប់ទៅហើយនោះ។

នាយករដ្ឋមន្ត្រីឥណ្ឌា បានតាមអូសទាញលោក អេឡុន ម៉ាស ជាយូរមកហើយ ដើម្បីឱ្យទៅរកស៊ីនៅប្រទេសឥណ្ឌា ដោយកាលពីឆ្នាំមុនមហាសេដ្ឋីរបស់ក្រុមហ៊ុន Tesla រូបនេះ បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងពង្រីកទៅកាន់ប្រទេសនេះ«ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ហើយលោក ម៉ាស បានបន្ថែមថា លោកគឺជា«អ្នកគាំទ្រម្នាក់របស់លោក ម៉ូឌី»។

បើតាមការចុះផ្សាយរបស់កាសែត Economic Times កាលពីឆ្នាំមុនបានឱ្យដឹងថា ក្រុមហ៊ុនជាគូប្រជែងដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Tesla គឺក្រុមហ៊ុន BYD របស់ចិន ក៏បានព្យាយាមពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាដែរ ក៏ប៉ុន្តែផែនការសម្រាប់សាងសង់រោងចក្រតម្លៃ១ ពាន់លានដុល្លាររបស់ក្រុមហ៊ុនចិន នៅក្នុងប្រទេសនេះ ត្រូវបានបដិសេធចោលទៅវិញ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


គ្រោះរញ្ជួយដីដ៏កំណាចបំផុតក្នុងពេល២៥ឆ្នាំមកនេះនៅតៃវ៉ាន់ អាចធ្វើឱ្យវិស័យបន្ទះឈីបពិភពលោកខាងបង់ច្រើនទ្រីលានដុល្លារ

គ្រោះរញ្ជួយដីកាលពីពេលថ្មីៗនៅកោះតៃវ៉ាន់ ដែលជាគ្រោះរញ្ជួយដីដ៏កំណាចបំផុតរបស់កោះនេះក្នុងរយៈពេល២៥ឆ្នាំមកនេះ ទំនងជាធ្វើឱ្យការផ្គត់ផ្គង់គ្រឿងបច្…

Mediam Group by Aleph ក្លាយជាតំណាងផ្នែកលក់តាមប្រព័ន្ធផ្សព្វផ្សាយ Google ផ្លូវការនៅក្នុងប្រទេសកម្ពុជា

Mediam Group by Aleph - ជាផ្នែកនៃ Aleph Group ដែលជាបណ្តាញដ៏ស្វាហាប់នៃដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយដែលដំណើរការដោយអ្នកជំនាញ និងបច្ចេកវិទ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ