អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនផ្លូវការ GAC Motor Cambodia ប្រកាសចាត់វិធានការលើអ្នកគ្មានសិទ្ធនាំចូលរថយន្ត GN8


ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណជនអំពីសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត GAC និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម នាព្រឹក​ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥ នេះ។
អត្ថបទពាណិជ្ជកម្ម
ដោយ
អំពី GAC

បើតាមសន្និសីទសារព័ត៌មាន ស្ដីអំពី “GAC GN8  សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ” ក្រុមហ៊ុនម៉ាកយីហោ GAC នៅកម្ពុជា បានបញ្ជាក់ថា ការនាំចូល និងចែកចាយរថយន្តនីមួយៗរបស់ក្រុមហ៊ុនផ្លូវការត្រូវមានស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ស្របតាមស្ថានភាព និងអាកាសធាតុរបស់ប្រទេសនីមួយៗ។ ចំពោះ ម៉ាករថយន្ត GAC គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់ដែលបានទទួលសិទ្ធពីក្រុមហ៊ុន GAC Motor ប្រទេសចិន និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម។

ទន្ទឹមនេះ ក្រុមហ៊ុនក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងចំពោះផលប៉ះពាល់ដែលបានកើតឡើងកន្លងមកនេះ ដោយអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលរថយន្ត GAC GN8 បានបំពានយ៉ាងធ្ងន់ធ្ងរមកលើម៉ាកយីហោមួយនេះ។ ជាក់ស្ដែងក្រុមហ៊ុនផ្លូវការ GAC ទទួលបានព័ត៌មានពីអតិថិជនដែលបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលទាំងនោះ បង្កឲ្យមានផលរំខានអារម្មណ៍ដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង ដោយពួកគេបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលមិនផ្លូវការ រថយន្តគ្មានស្តង់ដារត្រឹមត្រូវទាំងនោះ បន្ទាប់ពីពួកគេបានប្រើប្រាស់រថយន្ត បានជួបនូវបញ្ហារអាក់រអួល Error នៅ លើប្រព័ន្ធ Software និងគ្មានការទទួលខុសត្រូវដោយត្រឹមត្រូវ។

បើតាមការអះអាងរបស់ ក្រុមហ៊ុន GAC កម្ពុជា វាជាផ្នែកមួយដ៏ធ្ងន់ធ្ងរដែលអាចបំផ្លាញលើម៉ាកយីហោមួយនេះ ដែលធ្វើឲ្យក្រុមហ៊ុន GAC ប្រទេសចិន និងក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយឱ្យក្រុមអ្នកនាំចូលទាំងនោះ ដែលគ្មានសិទ្ធ បំពានលើម៉ាកសញ្ញានៅក្នុងទីផ្សារ និងម៉ាកយីហោក្រុមហ៊ុនបន្ថែមទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុន GAC កម្ពុជា បានលើកទឹកចិត្តដល់អតិថិជនដែលមានបំណងចង់ប្រើប្រាស់រថយន្ត GAC GN8 សេរីថ្មី សូមងាកមកជ្រើសរើសរថយន្តដែលនាំចូល និងចែកចាយដោយក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវពីរោងចក្រ និងមានតម្លៃសមរម្យ។ ក្រុមហ៊ុន GACកម្ពុជាបានបន្តថា រថយន្ត GAC GN8 កម្រិត Master (ប្រភេទ Full Options) ដែលនាំចូល និងចែកចាយដោយក្រុមហ៊ុនផ្លូវការ មានតម្លៃពិសេសត្រឹមតែ ៦ម៉ីន៥ពាន់ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ចំពោះអាជីវករលក់រថយន្តដែលមានបំណងចង់ទិញលក់បន្ត ក៏អាចទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។

យោងតាម GAC Motor Cambodia បានព្រមានជាថ្មីថា ដើម្បីជូនដំណឹងដល់អ្នកនាំចូលដែលគ្មានសិទ្ធទាំងអស់ ឲ្យឈប់ជាបន្ទាន់រាល់ការនាំចូលរថយន្តម៉ាក GAC គ្រប់ម៉ូឌែលទាំងអស់ ជាពិសេសម៉ូឌែល GAC GN8 ហើយប្រសិនបើបន្តបំពានលើសិទ្ធស្របច្បាប់នេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕




អត្ថបទបន្ទាប់


ក្រសួងការបរទេសអាម៉េរិក ផ្អាកផែនការទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla របស់លោក អេឡិន ម៉ាស់ ក្នុងតម្លៃ៤០០លានដុល្លារ

ក្រសួងការបរទេសអាម៉េរិក បានពិភាក្សាជាមួយនឹងក្រុមហ៊ុន Tesla របស់លោក អេឡិន ម៉ាស់ តាំងពីឆ្នាំមុនមកម្ល៉េះ ដើម្បីទិញរថយន្តអគ្គិសនីរបស់ក្រុម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ