ទិញយន្តហោះចម្បាំង

កងទ័ពអាកាសថៃបានទទូចសុំឱ្យសភាអនុម័តថវិកាសម្រាប់ទិញយន្តហោះចម្បាំងក្នុងតម្លៃជាង២០០លានដុល្លារ


គណៈកម្មាធិកាសភាដែលពិនិត្យច្បាប់ថវិកាឆ្នាំ២០២៣របស់ថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងពិចារណាថា តើត្រូវទទួលយកការអំពាវនាវរបស់កងទ័ពអាកាសថៃ (RTAF) ប្រឆាំងនឹងការសម្រេចចិត្តរបស់អនុគណៈកម្មាធិការសភាក្នុងការកាត់ផ្តាច់ថវិកាការទិញយន្តហោះចម្បាំង F-35A ចំនួន២គ្រឿងដែលមានតម្លៃជាង២០០លានដុល្លារ ពីកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២៣ របស់រដ្ឋាភិបាលឬក៏យ៉ាងណា ខណៈដែលខាងកងទ័ពអាកាសថៃ ទទូចឲ្យសភាសម្រេចចិត្តបញ្ជាទិញយន្ដហោះចម្បាំងនេះឲ្យបាកាន់តែឆាប់កាន់តែល្អ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ទិញយន្តហោះចម្បាំង
ដោយ

កងទ័ពអាកាសថៃ បានអះអាងថា ពេលវេលាគឺសំខាន់ណាស់ ខណៈដែលពួកគេមិនចង់ឱ្យមានភាពយឺតយ៉ាវក្នុងការបញ្ជាទិញយន្តហោះចម្បាំង ដែលសមភាគីរបស់ខ្លួននៅក្រៅប្រទេសបានស្នើសុំឱ្យទិញនោះទេ។ ការទិញនេះ អាចដំណើរការបានកាន់តែឆាប់ វាកាន់តែប្រសើរ។

លោក Yuttapong សមាជិកសភាថៃ និងជាអនុប្រធានគណកម្មការសភាដែលពិនិត្យច្បាប់ថវិកាឆ្នាំ២០២៣បាននិយាយថា អនុគណៈកម្មាធិការដែលពិនិត្យលើមុខទំនិញផលិតផលជាប់លាប់ សហគ្រាសរដ្ឋ មូលនិធិទិញឧបករណ៍ ICT បានឈានដល់ការសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការដកសំណើសុំថវិកាទិញយន្តហោះនេះចេញពីផែនការចំណាយសម្រាប់ឆ្នាំ២០២៣។

លោក Yuttapong បានបញ្ជាក់ថា មូលហេតុចម្បងនៃការជំទាស់ការទិញយន្តហោះចម្បាំងនេះគឺដោយសារប្រទេសថៃកំពុងជំពាក់បំណុលដ៏ធំបន្ទាប់ពីជំងឺរាតត្បាតខូវីដ១៩ ដូច្នេះហើយវាមិនសមស្របទេនៅពេលនេះប្រសិនបើត្រូវបង្កើនការខ្ចីបំណុល ដើម្បីតែទិញយន្តហោះចម្បាំងមែននោះ។

លោក Yuttapong ក៏បាននិយាយដែរថា វានឹងចំណាយពេលរហូតដល់ ២០ ខែឯណោះទម្រាំតែសភាសហរដ្ឋអាមេរិកពិចារណាថា តើត្រូវអនុម័តការលក់យន្តហោះចម្បាំងឱ្យប្រទេសថៃដែរ ឬក៏អត់នោះ ហើយថា តាមទស្សនៈរបស់លោក កងទ័ពអាកាសថៃគួរតែរង់ចាំដល់ពេលនោះសិនចាំស្វែងរកមូលនិធិដើម្បីទិញវា ហើយពេលនោះកងកម្លាំងទ័ពអាកាស អាចដាក់សំណើសុំការបែងចែកឡើងវិញពីថវិកាចំណាយសម្រាប់ឆ្នាំ២០២៤។

ក្នុងពេលកន្លងមកលោកសេនាប្រមុខ Panpakdee Pattanakul អគ្គសេនាធិការកងទ័ពអាកាសបាននិយាយថា ការអំពាវនាវមួយត្រូវបានដាក់ជូនប្រធានអនុគណៈកម្មាធិការនេះ ហើយលោកបន្តថា បន្ទាប់មកការអំពាវនាវនេះ នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាសភាដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ។

លោក Pattanakul បាននិយាយថា មានតែថវិកាប្រហែលជិត២០លានដុល្លារប៉ុណ្ណោះ ដែលអាចស្នើសុំពីកញ្ចប់ថវិកាចំណាយសម្រាប់ឆ្នាំ ២០២៣បាន ខណៈដែលនៅខ្វះខាតថវិកាប៉ុន្មានទៀតនឹងត្រូវលើកយកទៅស្នើសុំសម្រាប់ឆ្នាំក្រោយៗទៀតរហូតដល់សារពើពន្ធឆ្នាំ ២០២៦។

សមាជិកសភារូបនេះអះអាងថា ទោះជាដឹងច្បាស់ពីតម្រូវការក្នុងការធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញក៏ដោយ ប៉ុន្តែកងកម្លាំងអាកាសត្រូវបូកសរុបថវិកាចាប់ពីពេលនេះទៅ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកធ្វើការអនុម័តលើការលក់យន្តហោះនេះមកឱ្យទៅប្រទេសថៃ។

ចំណែក លោកសេនាប្រមុខ Napadej Dhupatemiya ជាមេបញ្ជាការកងកម្លាំងអាកាសថៃបាននិយាយពីថ្ងៃអាទិត្យថា កងកម្លាំងអាកាសថៃគ្រាន់តែកំពុងបំពេញភារកិច្ចខ្លួនក្រោមគោលនយោបាយរដ្ឋាភិបាលក្នុងការពង្រឹងអំណាចកងទ័ពអាកាសដើម្បីរក្សាប្រទេសនេះឱ្យមានសុវត្ថិភាពពីការគំរាមកំហែងតែប៉ុណ្ណោះ។

លោកសង្កត់ធ្ងន់ថា ផែនការលទ្ធកម្មទិញយន្ដហោះចម្បាំង គឺស្ថិតនៅក្នុងថវិការបស់កងកម្លាំងទ័ពអាកាសថៃ ហើយ កុំលាយនយោបាយជាមួយបញ្ហាសន្តិសុខ ព្រោះវានឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនោះទេ៕




អត្ថបទបន្ទាប់


របបយោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ៦ខែទៀត ក្រោមហេតុផល «គ្រប់គ្រង និងរក្សាស្ថិរភាព»

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានស្តីបន្ទោសថា អស្ថិរភាពនៅក្នុងប្រទេសបានរារាំងយ៉ាងខ្លាំងដល់ដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួ…

វៀតណាមជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការវិនិយោគ ដើម្បីជួយខ្លួនក្លាយជាមជ្ឈមណ្ឌលនៃខ្សែចង្វាក់តម្លៃពិភពលោក

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវឱ្យធុរកិច្ចកូរ៉េខាងត្បូងពង្រីកការវិនិយោគក្នុងប្រទេសវៀតណាម ដើម្បីជួយឱ្យប្រទេសរបស់ខ្លួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ