វៀតណាមជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការវិនិយោគ

វៀតណាមជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការវិនិយោគ ដើម្បីជួយខ្លួនក្លាយជាមជ្ឈមណ្ឌលនៃខ្សែចង្វាក់តម្លៃពិភពលោក


នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវឱ្យធុរកិច្ចកូរ៉េខាងត្បូងពង្រីកការវិនិយោគក្នុងប្រទេសវៀតណាម ដើម្បីជួយឱ្យប្រទេសរបស់ខ្លួន ក្លាយទៅជាមជ្ឈមណ្ឌលនៃខ្សែចង្វាក់តម្លៃសកល។ ក្នុងនោះ វៀតណមបានជំរុញឲ្យក្រុមហ៊ុនរបស់កូរ៉េខាងត្បូង គួរតែសម្លឹងមើលវិស័យសក្កានុពលដូចជា បច្ចេវិទ្យាកម្រិតខ្ពស់ និងការបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់ឲ្យក្រុមហ៊ុនវៀតណាម អាចជ្រៀតចូលក្នុងខ្សែចង្វាក់តម្លៃសកលលោកជាដើម។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។
វៀតណាមជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការវិនិយោគ

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម​បាននិយាយនៅក្នុងកិច្ចប្រជុំ​មួយ ជាមួយ​ក្រុមធុរកិច្ចជនកូរ៉េខាងត្បូង​នៅទីក្រុងហាណូយថា អាទិភាពកំពូលរបស់វៀតណាម​នៅពេលនេះ គឺការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច  ការប្រយុទ្ធប្រឆាំង​នឹងវិបត្តិសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ។ នាយករដ្ឋមន្ត្រីរូបនេះ​បានមានប្រសាសន៍ថា លោករំពឹងថា វិនិយោគគិនកូរ៉េខាងត្បូង​នឹងផ្តល់អាទិភាពដល់​ការពង្រីកការវិនិយោគ​នៅប្រទេស​វៀតណាម ជាពិសេសក្នុងវិស័យ​បច្ចេកវិទ្យា​កម្រិតខ្ពស់ និង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនវៀតណាមក្នុងការចូលរួមក្នុងខ្សែចង្វាក់តម្លៃសកលលោកជាដើម។

លោក​ ផាម មិញជីង បាន​បន្ត​ថា ការចូលរួម​វិនិយោគពីប្រទេសកូរ៉េខា​ងត្បូង នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​វៀតណាម​​ក្លាយ​ជា​មជ្ឈមណ្ឌល​​ក្នុងការគ្រប់គ្រងខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់ និង ​ពិភពលោក ហើយវៀតណាមក៏លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ថាមពលស្អាត និងកកើតឡើង ហើយវៀតណាម​ក៏កំពុង​ព្យាយាមជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយ​កូរ៉េខាងត្បូង ដើម្បីបង្កើត​មជ្ឈមណ្ឌល​ថាមពលធំៗ ដែលនឹងជួយសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនរបស់ប្រទេស​នេះ​នៅឆ្នាំ ២០៥០ និង អភិវឌ្ឍទីផ្សារថាមពលប្រកបដោយតម្លាភាព និង ការប្រកួតប្រជែង។

នៅក្នុងជំនួបនោះ ក្រុមធុរជន​កូរ៉េខាងត្បូងបានផ្តល់អនុសាសន៍ជា​បន្តបន្ទាប់​លើការលើកទឹកចិត្តឱ្យមានការ​បន្ធូបន្ថយពន្ធ ការរៀបចំផែនការសម្រាប់វិស័យ​អគ្គិសនី យន្តការសាកល្បង​សម្រាប់ការទិញនិងលក់អគ្គិសនី​ដោយផ្ទាល់ និង ដំណោះស្រាយក្នុងការសាងសង់ និងអភិវឌ្ឍយានយន្ដ​អគ្គិសនីផងដែរ។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអះអាងថា វៀតណាម នឹងធានាមិនឱ្យមានការខ្វះខាតអគ្គិសនី​នៅឆ្នាំ២០២២ និង ឆ្នាំ២០២៣ ជាពិសេសនៅតំបន់ឧស្សាហកម្ម និងផលិតកម្មនោះទេ បើទោះបីជាអាចមានការរំខាន​មួយផ្នែក​ដោយសារអាកាសធាតុក្តៅ​ក៏ដោយ។

កាលពីដើមខែនេះ ប្រព័ន្ធថាមពលវៀតណាម​បានជួបប្រទះ​នឹងការប្រែប្រួល​តង់ស្យុង ដែលបណ្តាលឱ្យមាន​ការដាច់​ចរន្តអគ្គិសនី​នៅក្នុងតំបន់​ភាគខាងជើង​មួយចំនួន ដែលជាកន្លែងតំបន់ឧស្សាហកម្ម និង កន្លែងផលិត របស់ក្រុមហ៊ុន​យក្សៗកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូង គឺជាដៃគូវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅវៀតណាម ដោយបានវិនិយោគលើវិស័យ​សេដ្ឋកិច្ចចំនួន ១៩ នៅក្នុងខេត្ត-ក្រុងចំនួន ៥៩ ជាមួយនឹងគម្រោងចំនួន ជាង ៩ ពាន់ ៣រយគម្រោង ដែលជាមួយដើមទុនចុះបញ្ជីសរុប​ជិត ៨០ ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះ កូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្ម​ធំជាងគេទី ៣ របស់វៀតណាម ដោយទំហំនៃការនាំចូល-នាំចេញកាលពីឆ្នាំមុន​បានកើនឡើងដល់ ៧៨ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


កងទ័ពអាកាសថៃបានទទូចសុំឱ្យសភាអនុម័តថវិកាសម្រាប់ទិញយន្តហោះចម្បាំងក្នុងតម្លៃជាង២០០លានដុល្លារ

ព័ត៌មាន
គណៈកម្មាធិកាសភាដែលពិនិត្យច្បាប់ថវិកាឆ្នាំ២០២៣របស់ថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងពិចារណាថា តើត្រូវទទួលយកការអំពាវនាវរបស់កងទ័ពអាកាសថៃ (RT…

តម្លៃប្រេងឆៅបន្ដធ្លាក់ចុះ ចំពេលសកម្មភាពផលិតនៃរោងចក្រក្នុងប្រទេសចិនត្រូវបានកាត់បន្ថយ

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះក្នុងថ្ងៃចន្ទ ទី ១ ខែ សីហាដើមសប្តាហ៍នេះ ដោយសារតម្រូវការនៃផលិតកម្មធ្លាក់ចុះក្នុងប្រទេសចិន និង ជប៉ុន ក្នុងខែកក្កដា ហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ