វិស័យអាកាសចរណ៍ថៃ

Thai Airways បញ្ឈប់នាយកប្រតិបត្តិ ២៤០នាក់ក្រោមផែនការស្តារអាជីវកម្មឡើងវិញ


ក្រុមហ៊ុន Thai Airways បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបញ្ឈប់បុគ្គលិក ដែលមានតំណែងជានាយកប្រតិបត្តិចំនួន ២៤០នាក់ហើយ ក្រោមផែនការស្តារអាជីវកម្មឡើងវិញ ជៀសវាងឈានទៅរកការក្ស័យធន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
Thai Airways បញ្ឈប់នាយកប្រតិបត្តិ ២៤០នាក់ (រូបភាព៖ Bloomberg)
ដោយ

ការកាត់បន្ថយ​បុគ្គលិកតំណែងថ្នាក់ដឹកនាំទាំងនេះ ធ្វើឡើងបន្ទាប់ពី Thai Airways ត្រូវបានតុលាការក្ស័យ​ធនកណ្តាល​របស់ថៃ (Central Bankruptcy Court) ស្នើឲ្យបញ្ជូន​ផែនការស្តារនី​តិសម្បទា​អាជីវកម្ម​របស់​ខ្លួន​នៅមុខដើម ខែមិនាខាងមុខ ដែល​ជាថ្ងៃកំណត់ចុងក្រោយ។

ក្រៅពីនោះ ក្រុមហ៊ុន​អាកាសចរណ៍ថៃ​ដ៏ធំមួយនេះ ក៏បាន​ប្រកាស​ពីវិធានកា​នៃការធ្វើកិច្ចព្រមព្រៀង​លាលែង​ពីការងារ​ដោយស្ម័គ្រចិត្ត សម្រាប់​បុគ្គលិកណា ដែលចង់លា​ឈប់​អំឡុងវិបត្តិ​កូវីដ១៩ តែមិនទាន់ដល់​កុងត្រា​ការងារ។ យ៉ាងណាមិញ ក្រុមហ៊ុន​មិនបាន​បញ្ជាក់ទេថា មានបុគ្គលិកប៉ុន្មាននាក់ បានដាក់ពាក្យស្នើសុំនោះ។

គួររំឭកផងដែរថា ប្រសិនបើ​ភាគច្រើន​នៃម្ចាស់​បំណុលរបស់ Thai Airways ឯកភាព​នឹងផែនការ​អាជីវកម្ម​ថ្មីរបស់ក្រុមហ៊ុន នោះតុលាការ​នឹងអនុញ្ញាតឲ្យ ក្រុមហ៊ុន​អាកាសចរណ៍ថៃ​មួយនេះ ដំណើរការ​អាជីវកម្ម​ទៅតាម​ផែនការថ្មី​របស់ខ្លួន ប៉ុន្តែប្រសិនបើ ភាគច្រើន​បដិសេធ នោះបញ្ជាក់ថា Thai Airways នឹងត្រូវ​ប្រកាសក្ស័យ​ធន់ភ្លាមៗ​តែម្តង។

សូមបញ្ជាក់ថា គិតមទល់​ដើមឆ្នាំ២០២១នេះ ថៃមាន​អ្នកបាត់បង់​ការងារ​ក្នុងវិស័យ​ទេសរណ៍​កើនឡើង​១លាននាក់​ថែមទៀត ដោយសារតែ​រលកឆ្លងថ្មី នៃកូវីដ១៩ កំពុងបោកបក់​ក្នុង​សហគមន៍​យ៉ាងខ្លាំង៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករហ្វីលីពីនធ្វើការនៅក្រៅប្រទេសមានការធ្លាក់ចុះ

ព័ត៌មាន
ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ថាជាប្រទេសមានបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសច្រើនជាងគេ។ យ៉ាងណាមិញ នៅឆ្នាំ២០២០ ការផ្ញើប្រាក់មកស្រុកកំណ...

ឧស្សាហកម្មទេសចរណ៍ពិភពលោក ខាតបង់ចំណូលជាង ១,៣ ទ្រីលានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
វិស័យទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថា ខាតបង់ចំណូល ១,៣ ទ្រីលានដុល្លារអាមេរិក ដោយសារតែវិបត្តិកូវីដ-១៩ ធ្វើឲ្យប៉ះពាល់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ