គ្រឹះស្ថានហិរញ្ញវត្ថុ

UN ថា ការទិញអាវុធរបស់មីយ៉ាន់ម៉ា តាមរយៈធនាគារថៃ មានការកើនឡើង ខណៈថៃគ្រោងបង្កើតក្រុមជំនាញ ដើម្បីទប់ស្កាត់


ក្រសួងការបរទេសថៃ បានប្រកាសថា ប្រទេសថៃ នឹងបង្កើតក្រុមការងារពិសេសមួយដើម្បីពង្រឹងសមត្ថភាពរបស់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុថៃ ក្នុងការស៊ើបអង្កេតរាល់ប្រតិបត្តិការធនាគារប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ប្រតិបត្តិការធនាគារដែលអាចជួយសម្រួលដល់ការទិញអាវុធ និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
គ្រឹះស្ថានហិរញ្ញវត្ថុ
ដោយ

រដ្ឋាភិបាលថៃ បានជួបប្រជុំជាមួយតំណាងមកពីបណ្ដាធនាគារពាណិជ្ជ និងបណ្ដាទីភ្នាក់ងាររដ្ឋ ដើម្បីស៊ើបអង្កេតរាល់ប្រតិបត្តិការធនាគារ ដែលអាចជួយសម្រួលដល់ការទិញអាវុធ និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមន្ត្រីជំនាញមួយរបស់អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ប្រតិបត្តិការផ្ញើប្រាក់តាមរយៈធនាគារថៃ សម្រាប់ការទិញអាវុធ ដែលត្រូវបានប្រើប្រាស់ដោយរបបយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងប្រជាជនស៊ីវិល មានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ ទី២៤ ខែកក្កដា ថា កិច្ចប្រជុំពិសេសខាងលើនេះបានពិភាក្សាអំពីវឌ្ឍនភាពនៅក្នុងការស៊ើបអង្កេតរាល់ប្រតិបត្តិការធនាគារដែលអាចមានទំនាក់ទំនងជាមួយការទិញអាវុធ ការផ្គត់ផ្គង់យោធា និងរដ្ឋាភិបាលមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ធនាគារកណ្តាលថៃ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ថៃ នឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីស៊ើបអង្កេតប្រតិបត្តិការធនាគារ និងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ លើវិធានការនានា ដើម្បីពង្រឹងសមត្ថភាពរបស់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុថៃ ក្នុងការស៊ើបអង្កេតរាល់ប្រតិបត្តិការធនាគារប្រកបការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីទទួលខុសត្រូវខ្ពស់។

កាលពីដើមខែនេះ តំណាងមកពីធនាគារនានារបស់ថៃ បានប្រាប់គណៈកម្មាធិការសភាថៃ ថា ខ្លួនតែងតែបានអនុវត្តតាមបទប្បញ្ញត្តិច្បាប់រហូតមក ប៉ុន្តែទទួលស្គាល់ថា ខ្លួនខ្វះសមត្ថភាពស៊ើបអង្កេតរាល់ប្រតិបត្តិការធនាគារ ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការទិញអាវុធ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


បំណុលឯកជនបានកើនឡើងដល់ជិត៥៩ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ឆ្នាំនេះ

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ មានប្រជាជនកម្ពុជា ប្រមាណជាង៤លានគណនី កំពុងប្រើប្រាស់កម្ចីឥណទាននៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំ…

កម្ពុជា រំពឹងមានក្រុមហ៊ុនថ្មីចំនួន៦ភ្ជាប់ជើងហោះហើរមកកាន់សៀមរាប នៅត្រឹមដំណាច់ឆ្នាំនេះ តើអ្នកជំនាញមានការយល់ឃើញបែបណា?

មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា នៅចុងឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងទទួលបានការតភ្ជាប់ជើងហោះហើរថ្មីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ