កញ្ចប់ថវិកាប្រមាណ ១ពាន់៦រយលានដុល្លារអាមេរិកនេះ មានមួយភាគធំបានមកពីកម្ចីរបស់រដ្ឋាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគ covid 19 និងទឹកប្រាក់១មួយចំនួនទៀតនឹងដកពីថវិការដ្ឋាភិបាល។
កញ្ចប់ថវិកានេះ ត្រូវបានដាក់ឲ្យប្រើប្រាស់បន្ទាប់ពីមានវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងកាលពីថ្ងៃចន្ទ នៅបណ្តាខេត្តចំនួន ១០ ដែលចាត់ទុកថា តំបន់ក្រហម ដូចជាទីក្រុងបាងកក ណាខនប៉ាថម ណុនថាបូរី ប៉ាទុម ថានី សាមុនប្រាខាន សាមុន សាខន ណារាថីវាត ប៉ាថានី យ៉ាឡា និង សុងក្លា។
លោក នាយករដ្ឋមន្ត្រី Prayut chan ocha បានមានប្រសាសន៍ថា លោក និង រដ្ឋាភិបាលបានស្វែងរកគ្រប់មធ្យោបាយដើម្បីជួយប្រជាពលរដ្ឋទាំងអស់ទៅតាមលទ្ធភាព។ ហើយមិនបោះបង់ប្រជាពលរដ្ឋនៅពេលវេលាលំបាកនោះឡើយ ហើយរដ្ឋាភិបាលនឹងមិនបរាជ័យក្នុងការតទល់សង្គ្រាមប្រឆាំង Covid 19 នោះដែរ។ ទោះស្ថានការណ៍បែបណាកើតឡើងនៅពេលបន្ទាប់ លោកប្រាយុទ្ធប្ដេជ្ញាថា នឹងប្រយុទ្ធរហូតដល់ទទួលជ័យជំនះ។
លោក ដានូឆា ពេជ្រខាយ៉ាណាន់ (Danucha Pichcayanan) អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិ មានប្រសាសន៍ថាវិធានការកញ្ចប់ថវិកាសង្គ្រោះនេះ គឺសម្រាប់ប្រតិបត្តិករអាជីវកម្ម និង កម្មករនៅខេត្តចំនួន ១០នេះ។
កម្មករបានចុះឈ្មោះនឹងទទួលបានប្រហែល ៣០០ដុល្លារក្នុងមួយម្នាក់សម្រាប់មួយខែ ខណៈដែរនិយោជក នឹងទទួលបានជាង៩០ដុល្លារ។
ជាមួយគ្នានេះ តាមរយៈវិធានការដោះស្រាយបញ្ហាអំឡុងពេលបិទខ្ទប់នេះដែរ រដ្ឋាភិបាលថៃក៏មានការបន្ធូរបន្ថយថ្លៃអគ្គិសនីសម្រាប់អាជីវកម្មមួយចំនួនផងដែរ។
គណៈរដ្ឋមន្ត្រីកន្លងមកបានបញ្ចុះថ្លៃការសិក្សា និងតម្លៃពាក់ពាក់នានាផ្សេងទៀតនៅក្នុងឆ្នាំដំបូងនៃការសិក្សានៅឆ្នាំនេះ ហើយក៏បានស្នើទៅដល់ធនាគារកណ្ដាលថៃ ធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ឲ្យជួយបន្ធូរបន្ថយការទូទាត់សងបំណុលរបស់សិស្សនិស្សិតថែមទៀតផង៕