វៀតណាម FDI

វៀតណាមឈរលំដាប់ទី ៨ ជាកំពូលប្រទេសទាក់ទាញការវិនិយោគពីក្រៅប្រទេសខ្លាំងជាងគេ


ប្រទេសវៀតណាម ត្រូវបានគេចាត់ថ្នាក់ថា ជាកំពូលប្រទេសទី៨ នៃកំពូលប្រទេសទាំង២៩ ដែលបានទាក់ទាញការវិនិយោគពីក្រៅប្រទេសច្រើនជាងគេ។នេះបើតាមរបាយការណ៍របស់ស្ថាប័ន News & World របស់សហរដ្ឋអាមេរិក ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។
ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ វៀតណាម
ដោយ

បើតាម​សន្ទស្សន៍​អំពី​ប្រទេស​ល្អបំផុត​សម្រាប់ការវិនិយោគ​នៅឆ្នាំ២០១៩ ដែលបាន​ចេញផ្សាយ​ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​អាមេរិក បាន​ឲ្យដឹងថា វៀតណាម បាន​ឈររ​លំដាប់ទី៨ នាំមុខ ប្រទេស​ម៉ាឡេស៊ី​ដែលឈរនៅលំដាប់​លេខ១៣ សិង្ហបុរី​ឈរលំដាប់​ទី១៤ និងឥណ្ឌូនេស៊ី​ឈរលំដាប់​ទី១៨។

ប្រទេស​អ៊ុយរាហ្គាយ​ឈរ​លើកំពូលតារាងលំដាប់លេខ ជាប្រទេស​ល្អបំផុត​ដើម្បីវិនិយោគ តាមពីក្រោយដោយ អារ៉ាប់ប៊ីសាអ៊ូឌីត កូស្ដារីកា និង​លុចសំប៊ួរ។

ការចាត់ចំណាត់ថ្នាក់នេះ គឺផ្អែកលើការ​ស្ទង់មតិ ទៅលើអាជីវកម្ម​ជិត​៧០០០ អាជីវកម្ម ដែលបាន​ផ្ដល់ពិន្ទុ​ទៅលើ​៨ចំណុច គឺ អំពើពុករលួយ សក្ដានុពល ស្ថិរភាពសេដ្ឋកិច្ច ស្មារតី​សហគ្រិនភាព បរិយាកាស​អនុគ្រោះពន្ធ ភាពច្នៃប្រឌិត ពលកម្ម​ជំនាញ និងជំនាញបច្ចេកទេស។

បើតាម​ធនាគារ​សិង្ហបុរី UOB បាន​ឲ្យដឹងថា ការវិនិយោគពីក្រៅប្រទេស​របស់ប្រទេស​វៀតណាម រំពឹងថា នឹងកើនឡើង​ដល់​២០ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំនេះ ដែលជា​ចំនួន​ខ្ពស់​មិនធ្លាប់មាន។

ទោះយ៉ាងណា ការវិនិយោគ​ពីក្រៅប្រទេស​សម្រាប់​​គម្រោងថ្មីៗ bង្កើន​ដើមទុន និងទិញភាគហ៊ុន នៅវៀតណាម បានធ្លាក់ចុះ​ប្រមាណ​១២% មកនៅត្រឹមតែ​ជាង​២២ពាន់លាន​ដុល្លារអាមេរិក​នៅរយៈពេល ៨ខែ​ឆ្នាំនេះ។ នេះបើតាម​របាយការណ៍ ពី​ក្រសួងផែនការ និងការវិនិយោគ​វៀតណាម។

តាមការប៉ាន់ស្មាន ​ការចំណាយ​លើការ​វិនិយោគ​ពីក្រៅប្រទេស​ចាប់ពីខែ​មករា ដល់ខែ​សីហា​មានការកើនឡើង ដល់ ជិត​១២​ពាន់លាន​ដុល្លារ កើនឡើង​ជាង ៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

ប្រទេស​វៀតណាម បាន​និងកំពុង​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់ពិក្រៅប្រទេស​ សម្រាប់​៣ទសវត្សរ៍​ចុង​ក្រោយនេះ មាន​ក្នុងទំហំទឹកប្រាក់ ប្រមាណ​៣៣៤ ពាន់លាន​ដុល្លារអាមេរិក គិតនៅត្រឹមខែ​សីហា​ឆ្នាំមុន។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០ ប្រាក់ឈ្នួលកម្មករនិយោជិតរោងចក្រកាត់ដេរ កើនដល់ ១៩០ ដុល្លារ ទោះបី EBA ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់​

ព័ត៌មាន
បើទោះបីជា បញ្ហាការលើកលែងពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ដែលអាចនឹងឈានដល់ការប្រកាសព្យួរក៏ដោ…

ការប្រកួតប្រជែងសេវា កក់សេវាធ្វើដំណើរតាមអនឡាញ កំពុងដើរដល់ដំណាក់កាលស្លាប់រស់?

ព័ត៌មាន
រយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ អាជីវកម្មផ្ដល់សេវាកក់សេវាធ្វើដំណើរតាមអនឡាញ ដែលគេហៅថា Ride-Hailing Apps កំពុងមានសន្ទុះកើនឡើងខ្លាំងគួរឲ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ