ចិននាំមុខអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប
ប្រទេសចិន នៅឆ្នាំ២០២០ បាននាំមុខសហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់សហភាពអឺរ៉ុប ដោយការនាំចេញ-នាំចូលរវាងចិន និងអឺរ៉ុប នៅតែមា…
តាំងពីមានរលកឆ្លងថ្មីនៃកូវីដ-១៩ ប្រទេសថៃមានការរឹតត្បិតកាន់តែខ្លាំង ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ ដែលវាបានបង្កឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងអាជីវកម្មនានា ពិសេសអ្នករកស៊ីនៅក្នុងវិស័យទេសចរណ៍តែម្ដង។ ដើម្បីដោះស្រាយបញ្ហាទាំងនោះ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចដាក់ចេញវិធានការបន្ថែម ដើម្បីជួយកាត់បន្ថយបំណុលរបស់ពលរដ្ឋ និងអាជីវកម្មខ្នាតតូច និងមធ្យម។
សម្រាប់អត្រាការប្រាក់ចំពោះកម្ចីដែលរដ្ឋាភិបាលថៃនឹងផ្ដល់ជូននេះ គឺមានអត្រាការប្រាក់ថេរ ០,១% ប៉ុណ្ណោះ នៅក្នុងមួយខែ ខណៈដែលរយៈពេលអនុគ្រោះសម្រាប់ការសងប្រាក់ដើម និងការប្រាក់អាចពន្យារបានដល់រយៈពេល ១២ខែ។ រីឯកម្ចីមានរយៈពេល ៣ឆ្នាំ ហើយអ្នកខ្ចីអាចស្វែងរកការទទួលបានកម្ចីនេះរហូតដល់ខែមិថុនាឆ្នាំ២០២១៕