តើពាក្យថា រដ្ឋបាលស្អាតស្អំ និងមានតម្លាភាព ដែលរដ្ឋាភិបាលថៃ តែងតែលើកមកអួតអាងនោះ វាមានតម្លៃស្មើនឹងអ្វីទ

អាជ្ញាធរថៃ រកឃើញមនុស្សជាងកន្លះម៉ឺននាក់ជាប់ពិរុទ្ធក្នុងរឿងអាស្រូវទិញ-លក់ពិន្ទុក្នុងប្រឡងរើសមន្ត្រី


តើពាក្យថា រដ្ឋបាលស្អាតស្អំ និងមានតម្លាភាព ដែលរដ្ឋាភិបាលថៃ តែងតែលើកមកអួតអាងនោះ វាមានតម្លៃស្មើនឹងអ្វីទៅ? បើគ្រាន់តែរឿងប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលមូលដ្ឋានសោះ បែរជាធ្លាយបញ្ជីខ្មៅដាក់ពិរុទ្ធលើមនុស្សរហូតដល់ជាងកន្លះម៉ឺននាក់ ជាប់ពាក់ព័ន្ធនឹងការបន្លំលទ្ធផលប្រឡង។ ពេលនេះ នាយកដ្ឋានរដ្ឋបាលមូលដ្ឋានរបស់ថៃ បានបង្ខំចិត្តបញ្ជូនបញ្ជីឈ្មោះបេក្ខជនខ្យល់ជាង៥,៨០០នាក់ ទៅកាន់គណៈកម្មាធិការប្រឡងកណ្តាល ដើម្បីបោសសម្អាត និងលុបចោលការតែងតាំងទាំងឡាយណា ដែលកើតចេញពីការសូកប៉ាន់។
asdasdasdasdasdasdasdasdasdasdasda
ដោយ

នេះជាវិបត្តិមុខមាត់ និងជារឿងអាស្រូវដ៏គួរឱ្យខ្មាសអៀនមួយ ដែលអាចរុញច្រានឱ្យមន្ត្រីរដ្ឋបាលមូលដ្ឋានរាប់ពាន់នាក់បាត់បង់កៅអី ប្រសិនបើការស៊ើបអង្កេតផ្លូវការរកឃើញថា ពួកគេឡើងកាន់តំណែងដោយសារតែការលួចទិញសន្លឹកពិន្ទុ។
ក្រោយរឿងអាស្រូវដ៏កខ្វក់នេះត្រូវបានលាតត្រដាង នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខបញ្ជាឱ្យបើកការស៊ើបអង្កេតទ្រង់ទ្រាយធំទៅលើបណ្តាញខ្សែរយៈសូកប៉ាន់នេះ ដោយបានប្រកាសចាប់ខ្លួនជនសង្ស័យ ដែលជាមេខ្យល់ចំនួន៣នាក់ពីបទរួមគំនិតក្បត់ប្រព័ន្ធប្រឡង និងរៀបចំទិន្នន័យពិន្ទុខុសប្រក្រតី។ នេះជារឿងអាស្រូវដ៏កក្រើក ដែលមិនត្រឹមតែអង្រួនជំនឿចិត្តរបស់សាធារណជនថៃទៅលើប្រព័ន្ធយុត្តិធម៌ នៃការប្រឡងចូលក្របខណ្ឌរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងរុញច្រានប្រជាប្រិយភាពរបស់លោក អានុទីន និងគណបក្សកាន់អំណាចរបស់លោកឱ្យដាំក្បាលចុះផងដែរ។
មកទល់ពេលនេះជោគវាសនារបស់បេក្ខជនប្រឡងជាប់ទាំង៥,៨១៤នាក់ ដែលកំពុងស្ថិតក្នុងបញ្ជីសង្ស័យកំពុងព្យួរនៅលើសរសៃសូត្រ ហើយពួកគេនឹងត្រូវលុបឈ្មោះចោលភ្លាមៗ ប្រសិនបើភស្តុតាងលួចបន្លំត្រូវបានបញ្ជាក់ជាផ្លូវការ។ ពាក់ព័ន្ធនឹងជោគវាសនារបស់ពួកគេ ការសម្រេចចិត្តចុងក្រោយត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ ខណៈដែលអាជ្ញាធរកំពុងព្យាយាមពង្រីកការស៊ើបអង្កេតស្វែងរកមេខ្លោងធំៗនៅពីក្រោយការកែពិន្ទុខុសពីការពិតនេះ។
លោក អ៊ុនស៊ីត សាំភុនថារ៉ាត់ (Unsit Sampuntharat) លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការផ្ទៃក្នុង បានចេញមុខអះអាងសម្រាលសភាពការណ៍ថា នាយករដ្ឋមន្ត្រីថៃ បានណែនាំដល់គ្រប់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ឱ្យបន្តការស៊ើបអង្កេតរហូតដល់ឫសគល់ ដើម្បីស្វែងរកការពិត និងធានាថា សាធារណជនទទួលបានការពន្យល់ដ៏ច្បាស់លាស់មួយ។
ទោះជាយ៉ាងណារបាំងការពារ នៃការបិទបាំងលែងមានប្រសិទ្ធភាពទៀតហើយ បន្ទាប់ពីគណៈកម្មាធិការបានពិនិត្យឡើងវិញលើការរកឃើញជាក់ស្តែងនៃការប្រៀបធៀបរវាងពិន្ទុប្រឡងពិតប្រាកដ និងលទ្ធផលដែលរដ្ឋបាលប្រកាសជាផ្លូវការ។ ការរកឃើញភាពខុសគ្នានេះត្រូវបានធ្វើឡើង ដោយមានកិច្ចសហការពីស្ថាប័នជំនាញ គណៈកម្មការប្រឆាំងអំពើពុករលួយក្នុងវិស័យសាធារណៈ និងនាយកដ្ឋានស៊ើបអង្កេតពិសេស។
បញ្ហានេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ស្រទាប់រដ្ឋបាលថៃ ដែលមើលទៅហាក់បីដូចជាថ្លៃថ្នូរ និងមានរបៀបរៀបរយពីខាងក្រៅ គឺត្រូវបានស៊ីរូងដោយអំពើពុករលួយជាប្រព័ន្ធ ដែលសូម្បីតែច្រកទ្វារដំបូង នៃការជ្រើសរើសមន្ត្រីបម្រើពលរដ្ឋ ក៏ត្រូវបានគេយកមកធ្វើជាល្បែងដេញថ្លៃយ៉ាងអាណាធិបតេយ្យដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គយថៃ បង្ក្រាបកញ្ឆាក្រៀម និងសារធាតុញៀនដែលឈ្មួញបង្កប់ក្នុងទូកុងតឺន័រត្រៀមនាំចេញបានរាប់តោន

ស្របពេលដែលរដ្ឋាភិបាលថៃ កំពុងវិលវល់ និងដោះស្រាយមិនចេញចំពោះច្បាប់គ្រប់គ្រង«កញ្ឆា» ពេលនេះភាពធូររលុង និងភាពទន់ខ្សោយ នៃប្រព័ន្ធត្រួតពិនិត្យតា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ