ប្រេងឥន្ធនៈ

អ្នកវិទ្យាសាស្ត្រចិន រកឃើញបច្ចេកវិទ្យាអាចចម្រាញ់ប្រេងឥន្ធនៈចេញពីធ្យូងថ្ម


ធ្យូងថ្ម ដែលធ្លាប់តែជាប្រភពថាមពលចំហេះដ៏សំខាន់សម្រាប់បង្កើតកម្តៅ និងអគ្គិសនី ត្រូវបានអ្នកវិទ្យាសាស្ត្រចិន អភិវឌ្ឍបច្ចេកវិទ្យាចម្រាញ់ឱ្យក្លាយទៅជាប្រេងឥន្ធនៈបានយ៉ាងជោគជ័យ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ចិន បានចំណាយពេលជិត២ទសវត្សរ៍ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុកមួយនេះ ដែលកំពុងតែផ្លាស់ប្តូរមុខមាត់រចនាសម្ព័ន្ធថាមពល និងកាត់បន្ថយការព្រួយបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។
ប្រេងឥន្ធនៈ
ដោយ

ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា រោងចក្រប្រែក្លាយធ្យូងថ្មទៅជាសារធាតុរាវដ៏ធំបំផុតនៅលើពិភពលោក កំពុងបង្ហាញវត្តមានយ៉ាងស្កឹមស្កៃនៅក្នុងប្រទេសចិន ដោយមានសមត្ថភាពកែច្នៃធ្យូងថ្មទៅជាប្រេងឥន្ធនៈពិសេសសម្រាប់បម្រើឱ្យប្រតិបត្តិការគ្រាប់រ៉ុក្កែត ព្រមទាំងប្រេងរំអិលម៉ាស៊ីនកម្រិតខ្ពស់។ គម្រោងបច្ចេកវិទ្យាកែច្នៃដ៏ទំនើប ដែលត្រូវបានវិនិយោគ និងប្រតិបត្តិការដោយក្រុមហ៊ុន China Energy Group និង Ningxia Coal Industry នេះមានទីតាំងស្ថិតនៅក្នុងតំបន់ស្វយ័ត និនហ្សា ហួ នៅភាគពាយ័ព្យនៃប្រទេសចិន ដោយបានចាប់ផ្តើមបើកដំណើរការកាលពីខែមុន ហើយត្រូវបានរំពឹងថា នឹងមានសមត្ថភាពកែច្នៃធ្យូងថ្មរហូតដល់២៤លានតោនក្នុងមួយឆ្នាំ។
ក្រុមអ្នកវិភាគបានចាត់ទុកការរកឃើញបច្ចេកវិទ្យាថ្មីរបស់ចិននេះ គឺជាការបោះជំហានយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់សេដ្ឋកិច្ចចិន ស្របពេលដែលតម្រូវការប្រេងឥន្ធនៈក្នុងស្រុករហូតដល់៤០% កំពុងពឹងផ្អែកលើការនាំចូលពីតំបន់មជ្ឈិមបូព៌ា។
លោក ហ៊ី ប៉េង (He Peng) អ្នកគ្រប់គ្រងនៅក្រុមហ៊ុន Ningxia Coal Industry បានលើកឡើងថា បច្ចេកវិទ្យានេះ គឺជាសមិទ្ធផលដ៏មានតម្លៃបំផុតនៅក្នុងវិស័យវិស្វកម្មគីមីធ្យូងថ្មរបស់ចិន។ លោកបានបន្ថែមថា ដើម្បីទប់ទល់នឹងហានិភ័យ និងធានានិរន្តរភាពថាមពលជាតិ កម្មវិធីស្រាវជ្រាវ និងចម្រាញ់ប្រេងចេញពីធ្យូងថ្មនេះត្រូវបានផ្តើមសិក្សាយ៉ាងយកចិត្តទុកដាក់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ៕




អត្ថបទបន្ទាប់


វៀតណាម បំបែកគម្រោងថាមពលដើរដោយនុយក្លេអ៊ែ Ninh Thuan ជា៣ ដើម្បីទម្លុះភាពទល់ច្រក និងពន្លឿនការសាងសង់

វៀតណាម កំពុងបើកផ្លូវច្បាប់សម្រាប់ការវិលត្រឡប់ទៅអភិវឌ្ឍន៍គម្រោងថាមពល​អគ្គិសនី​ដើរ​ដោយ​​នុយក្លេអ៊ែឡើងវិញ។ សភាវៀតណាម បានអនុម័តឱ្យបំបែកគម្…

ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ យោធាថៃ គ្រោងសាងសង់របងព្រំដែនប្រវែងជាង៨ គីឡូម៉ែត្របន្ថែមទៀត ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ

ទោះបីជាជម្លោះព្រំដែនមិនទាន់បានដោះស្រាយ និងខុសពីគោលការណ៍ច្បាប់អន្តរជាតិ យ៉ាងណាក៏ដោយ កងទ័ពជើងទឹកថៃ បានប្រកាសក្ដែងៗពីការបញ្ចប់ការសាងសង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ