ការនាំចេញថៃ

ថៃនាំចេញទំនិញធ្លាក់ចុះខ្លាំង រំពឹងថា ប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ!


បើទោះបីជា ការនាំចេញទំនិញរបស់ប្រទេសថៃ បានធ្លាក់ចុះប្រមាណ ៤% ក្នុងខែកុម្ភៈ នេះក៏ដោយ ក្រសួងពាណិជ្ជកម្មថៃ រំពឹងថា វានឹងមានភាពប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខាងមុខ ហើយនៅមានឱកាសសម្រាប់កំណើននាំចេញ ក្នុងឆ្នាំ ២០២០នេះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Bangkok Post។
រូបតំណាង
ដោយ

លោកស្រី ភីមឆាណុក វុន ករ ផុន មន្រ្តី​ជាន់ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្មថៃ បានគូស​បញ្ជាក់ថា ថៃ មានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការគ្រប់គ្រង​ទៅលើការ​នាំចេញ​ផលិតផលពី វិស័យ​ម្ហូបអាហារ វិស័យ​កសិកម្ម និងមុខទំនិញ​សំខាន់ៗ ខណៈវិស័យ​បច្ចេកវិទ្យា​ និងគ្រឿង​អេឡិចត្រូនិក អាចនឹង​ប្រសើរ​ឡើងវិញ ក្នុងពេលឆាប់ៗ។

ក្នុងខែកុម្ភៈ ឆ្នាំនេះ ការនាំចេញ​ទំនិញ​របស់ថៃ ធ្លាក់ចុះ ៤% មកនៅត្រឹម ២០ពាន់លាន​ដុល្លារអាមេរិក ដោយសារតែ​ការធ្លាក់ចុះនូវ តម្រូវកា​រទីផ្សាររថយន្ត និងកុំព្យូទ័រ ហើយតម្លៃ​ប្រេងសាំង ចុះថោក។

យ៉ាងណាក៏ដោយ ក្រសួង​ពាណិជ្ជកម្មថៃ​ អះអាងថា តួលេខនេះ​ គឺល្អជាង ការព្យាករណ៍​តាមរយៈ​ការស្ទង់មតិ​របស់ សារព័ត៌មាន ​Reuters ដែលថា ការនាំចេញ​របស់ថៃ អាចនឹង​ធ្លាក់ចុះ​រហូតដល់ ៧%។

ផលិតផល​កសិកម្ម និងកសិ-ឧស្សាហកម្មថៃ ដែលត្រូវបាន​នាំចេញ ក្នុងខែកុម្ភៈនេះ គឺមានទំហំ​ប្រមាណ ៣ពាន់លាន​ដុល្លារអាមេរិក ថយចុះប្រមាណ ៣% ក្នុងនោះ ការនាំចេញ​អង្ករ​ ធ្លាក់ចុះ ២៦%។

លើសពីនេះ ការនាំចេញ​ផលិតផល​ឧស្សាហកម្ម​របស់ថៃ សម្រេចបាន ១៦ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះ​ប្រមាណ ៥% ដែលក្នុងនោះ ការនាំចេញ​អាវុធ គ្រាប់រំសេវ ហើយនិង​សារធាតុគីមី បាត់បង់​ទីផ្សារ ១០០% តែម្តង។

ដោយឡែក ប្រទេសថៃ ធ្វើការនាំចូល​ទំនិញជាង ១៦ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះ​ប្រមាណ ៤% ផងដែរ។

ក្នុងរយៈពេល ២ខែ​ដំបូងដើមឆ្នាំ ២០២០នេះ ថៃ សម្រេច​ការនាំចេញ​បាន ៤០ពាន់លាន​ដុល្លារអាមេរិក និងសម្រេច​បានអតិរេក​ពាណិជ្ជកម្ម​ជាង ២,៣ ពាន់​លាន​ដុល្លារអាមេរិក ហើយក្រសួង​ពាណិជ្ជកម្ម​ថៃក៏បាន​ព្យាករណ៍ដែរថា ការនាំចេញ នឹងមាន​កំណើនចន្លោះពី ០ ដល់ ២% បើសិនជាការ​ដឹកជញ្ជូន​ជាមធ្យម សម្រេចបាន ២០ ទៅ ២១ពាន់លាន​ដុល្លារ​អាមេរិក ក្នុងមួយខែ។

គួរជម្រាបដែរថា ក្រសួង​ពាណិជ្ជកម្មថៃ ក៏បានកែ​សម្រួល​យុទ្ធសាស្រ្ត​ជំរុញ​ពាណិជ្ជកម្ម ក្នុងអំឡុង​ពេលមាន​វិបត្តិ​មេរោគកូវីដ១៩ ដោយចាប់ផ្តើម​រៀបចំ ពិព័រណ៍​តាម​ប្រព័ន្ធអនឡាញ និងផ្គូរផ្គង​ដៃគូពាណិជ្ជកម្ម តាមប្រព័ន្ធ​អនឡាញ​ដូចគ្នា ចាប់ផ្តើម​ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០នេះ៕

None



អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ៖ អាមេរិក មិនអនុញ្ញាតឲ្យវីរុសកូវីដ ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលយូរនោះឡើយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា អាមេរិក នឹងមិនអនុញ្ញាតឲ្យ វីរុសកូវីដ១៩ ប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងរយៈពេលយូរនោះឡ…

សិង្ហបុរីចាត់វិធានការក្តៅៗ សម្រេចកាត់បន្ថយសមត្ថភាពជើងហោះហើរជាង ៩៦%

ក្រោយពេលដែល រដ្ឋាភិបាលសិង្ហបុរី ចេញវិធានការក្តៅៗ រឹតបន្តឹងលើការធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី រួចមក ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ