ប្រទេសថៃ

កត្តាអ្វីខ្លះនាំឲ្យការនាំចេញរបស់ថៃទៅកាន់ទីផ្សារអន្តជាតិបានធ្លាក់ចុះរយៈពេល៨ខែជាប់ៗគ្នា?


ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ៍ថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះ ក្នុងរយៈពេលប្រាំបីខែជាប់ៗគ្នា ដោយគ្រាន់តែខែឧសភាមួយ គឺធ្លាក់ចុះប្រមាណជា ៤,៦ភាគរយ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មនានា។
កត្តាអ្វីខ្លះនាំឲ្យការនាំចេញរបស់ថៃទៅកាន់ទីផ្សារអន្តជាតិបានធ្លាក់ចុះរយៈពេល៨ខែជាប់ៗគ្នា?
ដោយ

ការនាំចេញដែលជាយន្តការ ចម្បងសម្រាប់ធានាកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ៤,៦ ភាគរយកាលពីខែមុន។

ដោយផ្អែកតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ ប្រភពដដែលបានឱ្យដឹងថា តម្លៃនៃការនាំចេញរបស់ថៃនៅក្នុងខែឧសភា គឺមានជាង ២៤ ពាន់លានដុល្លារ បន្ទាប់ពីការធ្លាក់ចុះ ៧,៦ ភាគរយ កាលពីខែមេសា។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។

ក្រសួងពាណិជ្ជកម្មថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាមានសញ្ញាថា វិស័យផលិតកម្មពិភពលោកកំពុងងើបឡើងវិញ បន្ទាប់ពីបានរងការរំខានចំពោះប្រព័ន្ធផលិតកម្មក៏ដោយ ក៏ការបញ្ជានាំចេញថ្មីមិនបានកើនឡើងខ្លាំងនោះទេ ដោយសារគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងរបស់ដៃគូពាណិជ្ជកម្មនានា។

ទិន្នន័យបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មរបស់ប្រទេសថៃ បានកើនឡើង ១,៥ ភាគរយ នៅខែឧសភា ដែលធ្វើឲ្យមានកំណើនជាលើកដំបូង ក្នុងរយៈពេល ៨ ខែ កន្លងមកនេះ។

ទោះជាយ៉ាងណាក៏ដោយ វិស័យដឹកជញ្ជូនផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម បានធ្លាក់ចុះប្រមាណជា ១៦,៣ ភាគរយ បើធៀបនឹងឆ្នាំមុន ជាការថយចុះលើកដំបូងក្នុងរយៈពេលបួនខែចុងក្រោយ។

ទិន្នន័យរបស់ក្រសួងក៏បានបង្ហាញផងដែរថា ការនាំចូលរបស់ថៃកាលពីខែឧសភាបានធ្លាក់ ចុះ ៣,៤ ភាគរយ ដោយមានតម្លៃជាង ២៦ ពាន់លានដុល្លារ ជាហេតុបណ្តាលឲ្យមានឱនភាព ពាណិជ្ជកម្មទំហំជិត ២ ពាន់លានដុល្លារ៕

បើគិតក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះវិញ ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះជាង ៥ ភាគរយ រីឯការនាំចូលបានធ្លាក់ចុះ ២,៥ ភាគរយ ដែលបណ្តាលឲ្យមានឱនភាពពាណិជ្ជកម្មនៅក្នុងតម្លៃជាង ៦ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


តំបន់អភិវឌ្ឍន៍ ២៣០កន្លែងរបស់ចិនបានទាក់ទាញក្រុមហ៊ុនបរទេសរហូតដល់៣ម៉ឺនក្រុមហ៊ុន

ប្រទេសចិននៅពេលនេះមានតំបន់អភិវឌ្ឍន៍សេដ្ឋកិ ច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិសរុបចំនួន២៣០កន្លែង ដែលមានសហគ្រាសសរុបចំនួន ៤ លាន កំពុងតែដំណើរការ…

អាមេរិកកំពុងអូសទាញឥណ្ឌាបន្តិចម្ដងៗឱ្យងាកចេញពីការពឹងផ្អែកទៅលើសព្វាវុធរបស់ប្រទេសរុស្ស៊ី

សហរដ្ឋអាមេរិកកំពុងអូសទាញប្រទេសឥណ្ឌាបន្តិចម្ដងៗឱ្យងាកចេញពីការពឹងផ្អែកទៅលើសព្វាវុធរបស់ប្រទេសរុស្ស៊ី! កាលពីសប្ដាហ៍មុន ទីក្រុងវ៉ាស៊ីងតោនបានធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ