មេដឹកនាំថៃ

រដ្ឋាភិបាលថៃ នឹងចាប់ផ្ដើមចែកលុយដល់ពលរដ្ឋជាង៤ពាន់លានដុល្លារ នៅខែកញ្ញា នេះ


អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាពុន អាម៉នវីវ៉ាត់ (Julapun Amornvivat) បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកញ្ញា ថា រដ្ឋាភិបាលថៃនឹងចាប់ផ្ដើមចែកលុយដល់ពលរដ្ឋដំណាក់កាលទី១ចំនួន៤,២ពាន់លានដុល្លារអាម៉េរិក ពីកម្មវិធីចែកលុយឌីជីថល ដែលមានឈ្មោះថា Digital Wallet របស់ខ្លួន ដើម្បីជួយដល់ក្រុមពលរដ្ឋងាយរងគ្រោះ ហើយបានសង្កត់ធ្ងន់ថា កម្មវិធីចែកលុយដល់ពលរដ្ឋនេះ គឺចាំបាច់ណាស់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរយៈពេលខ្លី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
មេដឹកនាំថៃ
ដោយ

អំឡុងពេលជជែកដេញដោលជុំវិញបញ្ហាថវិកានៅព្រឹទ្ធសភាថៃ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ជូឡាពុន អាម៉នវីវ៉ាត់ (Julapun Amornvivat) បានលើកឡើងថា រដ្ឋាភិបាលថៃ បានត្រៀមថវិកាសរុបចំនួន៤៥០ពាន់លានបាត ឬជិត១៣,៣ពាន់លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីចែកលុយឌីជីថលរបស់ខ្លួន។

នៅក្នុងកម្មវិធីចែកលុយឌីជីថលដែលត្រូវបានផ្ដួចផ្ដើមដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ស៊្រីថា ថាវីស៊ីន នេះ ពលរដ្ឋថៃរហូតដល់ទៅ៥០លាននាក់នឹងមានសិទ្ធិទទួលបានលុយពីកម្មវិធីនេះ ដោយក្នុងម្នាក់ៗទទួលបានលុយឌីជីថលប្រមាណ៣០០ដុល្លារអាម៉េរិក ដែលរដ្ឋនឹងបាញ់លុយឌីជីថលនោះឱ្យតាមកម្មវិធី App សម្រាប់ចាយនៅក្នុងតំបន់មូលដ្ឋានដែលពួកគេរស់នៅ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។

កម្មវិធីចែកលុយដល់ពលរដ្ឋនេះជាផ្នែកមួយ នៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលថៃ ដើម្បីជំរុញសេដ្ឋកិច្ចថៃ ដែលសម្រេចបានកំណើន២,៣% ក្នុងត្រីមាសទី២ ឆ្នាំនេះ។

ទោះជាយ៉ាងណា ការផ្លាស់ប្តូររដ្ឋាភិបាលថៃ កាលពីខែមុន ក្រោយតុលាការធម្មនុញ្ញថៃ បានសម្រេចដកលោក ស៊្រីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីបានធ្វើឱ្យកម្មវិធីចែកលុយនេះមានការកែប្រែខ្លះ។

លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានប្រកាសកាលពីសប្ដាហ៍មុនថា ពលរដ្ឋខ្លះជាពិសេសអ្នកដែលគ្មាន ឬមិនសូវចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននឹងទទួលបានសាច់ប្រាក់តែម្ដងជំនួសឱ្យលុយឌីជីថល។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក ជូឡាពុន អាម៉នវីវ៉ាត់ (Julapun Amornvivat) បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះមានពលរដ្ឋចំនួន៣២លាននាក់ហើយដែលបានចុះឈ្មោះសម្រាប់កម្មវិធីចែកលុយនេះរួមទាំងក្រុមពលរដ្ឋដែលងាយរងគ្រោះផងដែរ ប៉ុន្តែសម្រាប់ពលរដ្ឋដែលគ្មាន ឬមិនសូវចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននឹងទទួលបានសាច់ប្រាក់តែម្ដង។

សូមបញ្ជាក់ថា ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី មានប្រជាជនសរុបជិត៧០លាននាក់៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កោះបាលី ហាមមិនឱ្យសាងសង់សណ្ឋាគារបន្ថែមនៅតំបន់មួយចំនួន ក្រោយការអភិវឌ្ឍលើសកម្រិត

ប្រទេសឥណ្ឌូនេស៊ី នឹងហាមមិនឱ្យមានការសាងសង់សណ្ឋាគារ វីឡា និងក្លឹបរាត្រី នៅតាមតំបន់មួយចំនួននៅលើកោះបាលី ដែលជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់ម…

ការយល់ដឹងប្រកបដោយភាពច្នៃប្រឌិត ស្តីពី សហគ្រិនភាពអាស៊ាន ត្រូវបានរំលេចនៅក្នុងវេទិកា ចំណេះដឹងពិភពលោក

វេទិកាចំណេះដឹងពិភពលោកឆ្នាំ 2024 ដែលប្រារព្ធឡើងនៅ Inspire Entertainment Resort បានចាប់ផ្តើមឡើង ដោយសុន្ទរកថា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ