អតិផរណាថៃ

អតិផរណាថៃ នឹងមានដល់ ៣% នៅឆ្នាំ២០២២ ជាអត្រាខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ


អត្រាអតិផរណារបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមានរហូតដល់ ៣% នៅឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។ តើមកពីហេតុអ្វី? បើតាមអ្នកជំនាញ ការកើនឡើងអតិផរណាខ្ពស់យ៉ាងដូច្នេះ ក៏ដោយសារតែប្រទេសថៃ មានការនាំចូលនូវត្ថុធាតុដើមដែលមានតម្លៃថ្លៃ ខណៈមានការងើបឡើងនៃតម្រូវការក្នុងស្រុក គួបផ្សំ នឹងកត្តាតម្លៃប្រេងមានការឡើងថ្លៃខ្ពស់ និងបញ្ហាកង្វះកម្លាំងពលកម្មជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
រូបតំណាងៈ អតិផរណាថៃ នឹងមានដល់ ៣% នៅឆ្នាំ២០២២ ជាអត្រាខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរ៍
ដោយ

អគ្គនាយក នៃការិយាល័យ​គោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម​របស់ថៃ លោក រូន ណារុង ផូលភីផាត់ (Ronnarong Phoolpipat) បាន​និយាយថា អតិផរណាថៃ ទំនងជា​នឹង​កើនដល់ ៣% នៅឆ្នាំ២០២២ ពីកម្រិត​ ០,៨% ទៅដល់ ១,២% នៅឆ្នាំ២០២១នេះ។ ការព្យាករនេះ ដោយសន្មតថា មេរោគបំប្លែងថ្មីអូមីក្រុង គឺមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ ព្រមជាមួយនឹងក្ដីសង្ឃឹមថា ការបើកប្រទេសឡើងវិញនឹងនាំម​កនូវ​ការងើបឡើង​នៃសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ រួមទាំង​​​តម្រូវការក្នុងស្រុក​ និងការចំណាយ​កើនឡើងកាន់តែខ្ពស់ផងដែរ។

កត្តា​ផ្សេងទៀត ដែលរួមចំណែក​ធ្វើឲ្យ​អតិរផរណារបស់ថៃ រីកកាន់តែធំនោះ គឺដោយសារតែ​ការខ្វះខាតកម្លាំងពលកម្ម និងផលប៉ះពាល់​នៃកត្តាខាងក្រៅ ដូចជាការ​​នាំចូល​វត្ថុធាតុដើម​មានកាន់តែខ្ពស់​រួមមាន ​ដែកថែប និង​ជីកសិកម្មជាដើម ខណៈតម្លៃប្រេង​ក៏បន្ដកើនឡើងខ្ពស់ផងដែរ។

អ្នកជំនាញ​សេដ្ឋកិច្ច​ថៃដដែលនេះ ក៏បាន​សង្កត់ធ្ងន់ថា កត្តា​ជំរុញ​ទាំងអស់នេះហើយ ដែលនឹង​ទាញឲ្យប្រទេស​ថៃ មានអតិផរណាកើនឡើងខ្លាំងនៅឆ្នាំ២០២២ ដែលអាចនឹងមានដល់ ៣% ដែលជាអត្រាមួយ​ខ្ពស់មិនធ្លាប់មាន​រាប់ចាប់តាំងពីឆ្នាំ២០១២មក។

តើអតិផរណាប៉ោងឡើង ធ្វើឲ្យប៉ះពាល់អ្វីខ្លះ? ពិតណាស់ គឺវា​នឹង​ជះផលអវិជ្ជមាន​ទៅដល់​ប្រាក់​បៀរវត្សរ៍​កម្មករនយោជិត និងប្រាក់ចំណូល​កសិករ​ជាដើម ដោយសារតែការចំណាយ​លើថ្លៃទំនិញ​មានការឡើងថ្លៃ។

អគ្គនាយក នៃការិយាល័យ​គោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម​របស់ថៃ បានស្នើទៅដល់​រាជរដ្ឋាភិបាល ឲ្យ​មានការ​ដាក់ចេញ​ឡើងវិញ​នូវ​គម្រោង​ឧបត្ថម្ភធន សម្រាប់​ការចំណាយលើថ្លៃទឹក-ភ្លើង និងវិធានការសង្គ្រោះ​ផ្សេងទៀត ដើម្បីជួយកាត់បន្ថយ​ថ្លៃចំណាយ​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន ការិយាល័យ​គោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម​របស់ថៃបាន​ព្យាករថា អតិផរណា ត្រូវបាន​វាស់វែង​ដោយ​សន្ទស្សន៍​តម្លៃទំនិញប្រើប្រាស់​ ដែលនឹងមានដល់​ចន្លោះពី ០,៧% ដល់ ២,៤% ដែលមានជាមធ្យម​ ១,៥% នៅឆ្នាំក្រោយ ប៉ុន្ដែ​ការព្យករនេះ មិនបាន​រាប់បញ្ចូលកត្តា​មេរោគបំប្លែងថ្មី អូមីក្រុង​ នោះទេ។

ការព្យាករនេះទៀតសោត ក៏ផ្អែក​ទៅលើ​កំណើន​សេដ្ឋកិច្ចថៃ ដែលត្រូវបានរំពឹងថា នឹងកើនប្រមាណ ៣,៥ ទៅ៤,៥% នៅឆ្នាំ២០២២ ខណៈ​តម្លៃប្រេង​ឆៅ​នៅទីផ្សារ​​ទីក្រុងឌូបៃជា​មធ្យម​តម្លៃ ៦៣ ទៅ៧៣ដុល្លារក្នុងមួយបារ៉ែល និងអត្រាប្ដូរប្រាក់១ដុល្លារអាមេរិក ដូរបាន​ ៣១,៥ បាត ទៅ៣៣,៥បាត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

ព័ត៌មាន
ដោយសង្កេតឃើញថាទីផ្សារប្រទេសកម្ពុជាមានការពេញនិយមជាមួយនឹងការបំពាក់គ្រឿងតុបតែងលម្អ (Accessories) ឬ កែបន្ថែម (Modified) សម្រាប់ឲ្យរថយន្តមើ…

រៀតណាមចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីជាលើកដំបូងក្នុងតម្លៃជិត១៧៤លានដុល្លារ

ព័ត៌មាន
បន្ទាប់ពីជោគជ័យក្នុងការផលិតរថយន្តអគ្គិសនីនាពេលកន្លងទៅ ពេលនេះក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្តអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ