ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអាស៊ាន

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៦ចំណុចជំរុញការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអាស៊ាន ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន


ស្របពេលដែលពិភពលោកកំពុងតែដុតដៃដុតជើងដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ជាសកល បញ្ហាប្រែប្រួលអាកាសធាតុ ក៏នៅតែជាបញ្ហាប្រឈមខ្លាំង ដែលទាមទារឱ្យពិភពលោក រួមគ្នាដោះស្រាយផងដែរ។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន៦ចំណុច ទៅកាន់រដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសអាស៊ានទាំងអស់ ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្ត ដើម្បីជំរុញដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅក្នុងតំបន់អាស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិបទបច្ចុប្បន្ន ក្រៅពីការប្រយុទ្ធនិងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការរៀបចំយុទ្ធសាស្រ្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ឡើងវិញ ពិភពលោកក៏បានប្រឈមនឹងបញ្ហារួមជាច្រើន ដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ជាដើម។ សម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ ប្រកបដោយ វិបុលភាព និងជាប្រយោជន៍ដល់តំបន់អាស៊ាន កម្ពុជា យល់ថា អាស៊ានត្រូវប្រកាន់ភ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួមគ្នាជាធ្លុងមួយ។

សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ទៀតថា ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ជាមួយគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និងជាមួយពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន។ ដើម្បីកសាងបណ្តាញតភ្ជាប់នៅក្នុងតំបន់អាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ចំនួន ៦ចំណុច ផងដែរ។

ទី១, សម្តេចតេជោយល់ឃើញថា ជំងឺកូវីដ-១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេល វែងខាងមុខ ដូច្នេះ សម្ដេចបានណែនាំឱ្យរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច។

ទី២, អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញ ពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជាឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ។

ទី៣, អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខា និងដាក់ឲ្យអនុវត្តឲ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងមួយចំនួនស្ដីពីការដឹកជញ្ជូនតាមផ្លូវការអាកាស រវាងប្រទេស និងតំបន់ផ្សេងទៀត ដោយកិច្ចព្រមព្រៀងទាំងនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គម សេដ្ឋកិច្ច និងជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក។

ទី៤, អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។

ទី៥, ជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុ សម្ដេច ហ៊ុន សែន យល់ថា វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ ២០ភាគរយ ដែលជាប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ ដូច្នេះ សម្ដេចស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល ការកកស្ទះចរាចរ ឧស្ម័ន ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗ ទៀត។

និងទី៦ ចុងក្រោយ សម្តេចតេជោ បានគូសបញ្ជាក់ថា អាស៊ានត្រូវខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមដ៏សំខាន់ក្នុងតំបន់ និងពិភបលោក ដែលកំពុងមានការកើតឡើងជាប្រចាំផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១  តាមរយៈប្រព័ន្ធវីដេអូ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដាប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងផ្តល់ស្នាមញញឹមដល់អតិថិជនជានិច្ច

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជខ្មែរនាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូ…

អាស៊ានត្រូវចំណាយថវិកា២១០ពាន់លានដុល្លារក្នុង១ឆ្នាំ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ព័ត៌មាន
ការសិក្សាមួយបានបង្ហាញឲ្យឃើញថា ប្រទេសនៅក្នុងតំបន់អាស៊ានត្រូវការមូលនិធិ ហិរញ្ញវត្ថុជាង ២០០ពាន់លានដុល្លារក្នុង១ឆ្នាំ ឬ ស្មើនឹងជិត៦% នៃ ផលិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ