Advertisement
ប្រទេស​ថៃ

ចម្រើន​ព្រះជន្ម​ស្ដេច​ថៃ គេ​លែង​អណ្ដើក​​១០៦៦​ក្បាល។ តើ​មាន​អត្ថន័យ​ដូចម្ដេច?


ថ្ងៃ​ទី​២៨ កក្កដា ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ​ប្រកាស​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ថៃ​ថ្មី មហា វិជ្ជារ៉ាឡុងកន គម្រប់​ ៦៥ព្រះវស្សា​យាងចូល ៦៦ព្រះវស្សា។
ព្រះមហាក្សត្រ​ថៃ មហា វិជ្ជារ៉ាឡុងកន។
ដោយ
Advertisement

នៅ​ប៉ុន្មាន​ថ្ងៃ​ មុន​ព្រះរាជ​ពិធី​បុណ្យ​ជា​ផ្លូវការ គេឃើញប្រជាជន​ថៃ​ និង​ឥស្សរជន​មួយ​ចំនួន នាំ​គ្នា​ជួបជុំ​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ថៃ ដើម្បី​លែង​សត្វ​អណ្ដើក ១០៦៦​ក្បាល ទៅ​ក្នុង​សមុទ្រ។ 

តើ​ហេតុ​អ្វី​ «១០៦៦»? តើ​មាន​អត្ថន័យ​យ៉ាងដូចម្ដេច?

ទីភ្នាក់ងារ​ព័ត៌មាន​ រ៉យទ័រ ចុះផ្សាយថា អ្នកស្រុក​ថៃ​ជ្រើសរើស​លេខ ១០៦៦ ដើម្បី​តំណាង​ឲ្យ​លេខ ១០ គឺ​ស្ដេច រាមា ទី១០ ដែល​គេ​ស្គាល់​ថា​ជា ព្រះមហា វិជ្ជារ៉ាឡុងកន ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន និងលេខ ៦៦ គឺ​យក​ព្រះជន្ម​ព្រះមហាក្សត្រ​ថៃ ៦៥ បូន​នឹង​ ១ឆ្នាំ តំណាងឲ្យ​ការ​ថ្វាយ​ព្រះពរ​ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះជន្ម​យឺនយូរ។

គួរ​សម្គាល់ថា ជនជាតិ​ថៃ​ដែល​កាន់​សាសនា​ព្រះពុទ្ធ​មាន​ជំនឿ​ថា ការ​លែង​សត្វ​គឺ​ជា​បុណ្យ​កុសល ហើយ​សត្វ​អណ្ដើក​គឺ​តំណាង​ឲ្យ​អាយុយឺនយូរ។

គួររំឭក​ថា ព្រះមហា វិជ្ជារ៉ាឡុងកន ឡើងគ្រង​រាជ​សម្បត្តិ​នៅ​ខែ​ធ្នូ​ ឆ្នាំ​ទៅមិញ បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សោយ​ទិវង្គត នា​ខែ​តុលា ឆ្នាំ​២០១៦៕




អត្ថបទបន្ទាប់


ឆមាស​ទី​១​ឆ្នាំនេះ មាន​ធនាគារដ៏​​ធំ​២​​ចូល​មក​កម្ពុជា។ តើ​​មក​ពី​ប្រទេស​ណា​ខ្លះ?

ព័ត៌មាន
គិត​ត្រឹម​៦​ខែ​​ដើម​ឆ្នាំ​២០១៧​នេះ យ៉ាង​ហោច​ណាស់​មាន​ធនាគារ​លំដាប់​អន្តរជាតិ​ដ៏​ធំ​ចំនួន​ពីរ ដែល​គេ​ត្រូវ​ថា​គេ​ស្គាល់​ថា ជា​បង...

កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទៅ​អឺរ៉ុប​នៅ​៣​ឆ្នាំ​ទៀត

ព័ត៌មាន
នៅត្រឹម​តែ​រយៈពេល​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​លែង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ