ប្រទេសថៃ

ក្រសួងពាណិជ្ជកម្មថៃកំណត់គោលដៅចំណូល ១៥០០ លានដុល្លារ ពីការលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ


ក្រសួងពាណិជ្ជកម្មថៃបានកំណត់ចក្ខុវិស័យរបស់ខ្លួនលើការបង្កើនការលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ឱ្យឡើងដល់ ៥០ ពាន់លានបាត ឬប្រហែលជិត ១ពាន់៥រយលានដុល្លារអាមេរិកនៅឆ្នាំនេះ ដោយបង្កើនពីជាង ១ពាន់៤រយ លានដុល្លារកាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ក្រសួងពាណិជ្ជកម្មថៃកំណត់គោលដៅចំណូល ១៥០០ លានដុល្លារ ពីការលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ
ដោយ

លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបាននិយាយថា ក្រសួងនេះមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃការលក់ផលិតផលដែលមានបញ្ជាក់ភូមិសាស្ត្ររបស់ប្រទេសនេះ ដោយសារគុណភាពពិសេសនិងប្លែករបស់ផលិតផលទាំងនេះ។

វិញ្ញាបនបត្របញ្ជាក់ភូមិសាស្ត្រត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលមានប្រភពដើមនៅក្នុងទឹកដីនៃប្រទេសឬក៏តំបន់ជាក់លាក់ណាមួយ ដែលមានលក្ខណៈឬគុណភាពពិសេស។ វាអាចបង្កើនតម្លៃផលិតផលលើទីផ្សារក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន។

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មថៃបានចុះបញ្ជី«ផ្លែទុរេនតាឡី»នៅខេត្តក្រាប៊ី (Krabi) ជាផលិតផល ថ្មីបំផុតដែលទទួលបានវិញ្ញាបនប័ត្រសម្គាល់ភូមិសាស្ត្ររបស់ប្រទេសថៃ។

ចម្ការទុរេនគឺស្ថិតនៅក្នុងតំបន់ផ្លៃប្រាយ៉ា និងតំបន់ខៅខេននៅស្រុកផ្លៃប្រាយ៉ា ក្នុងខេត្តក្រាប៊ីដែលមានអាកាសធាតុនិងធនធានទឹកល្អ មានសារធាតុចិញ្ចឹមសំខាន់ៗ និងមិនប្រើសារធាតុគីមី។ ផ្លែធូរេនមកពីតំបន់ទាំងនេះមានគុណភាពនិងរូបរាងល្អប្លែក។

បច្ចុប្បន្ននេះ មានផលិតផលដែលបានចុះបញ្ជីសម្គាល់ភូមិសាស្ត្ររបស់ប្រទេសថៃសរុបចំនួន១៨៥ មុខនៅក្នុងប្រភេទផ្សេងៗគ្នា ដូចជាម្ហូបអាហារ ផលិតផលកសិកម្ម និងឧបករណ៍ប្រើប្រាស់ជាដើម៕




អត្ថបទបន្ទាប់


G7 សម្លឹងមើលវិធានការទប់ស្កាត់ការរលំធនាគារ តាមលំនាំធនាគារ Silicon Valley

ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរមានបំណងបង្កើតផែនការសម្រាប់ដោះស្រាយបញ្ហារលំធនាគារ ពោលគឺបញ្ហាក្នុងប្រភេទដែលនាំឱ្យធនាគារ ស៊ីលីកូន វ…

ចិនបារម្ភថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន អាចបង្កើតសម្ព័ន្ធភាពយោធាថ្មី គំរាមកំហែងដល់ខ្លួន

ទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពបន្តធ្វើឡើងវិញនូវកិច្ចប្រជុំកំពូលត្រីភាគីជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែលត្រូវបានព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ