ថៃប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង

ប្រទេស​ថៃ ប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង រយៈពេល ១០ថ្ងៃ !


រាជរដ្ឋាភិបាលថៃ បានប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង នៅក្នុងទីក្រុងបាងកក រយៈពេល ១០ថ្ងៃ ដើម្បីការពារ ការប្រមូលផ្តុំ ជួបជុំគ្នានៅក្នុងសង្គម ដែលវាជាឱកាសនៃការឆ្លងរីករាលនៃមេរោគកូវីដ១៩ ហើយការហាមឃាត់នេះ គឺមានរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ២០ ខែមេសា។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ថៃ ប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង រយៈពេល ១០ថ្ងៃ (រូបភាព៖thethaiger.com)
ដោយ

អាជ្ញាធរ​ទីក្រុង​បាងកក  បាន​ប្រកាស​ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង សម្រាប់​ប្រជាជន​ទីក្រុង​ប្រមាណ ១៦​លាន​នាក់ ដែល​ជា​វិធានការ​ថ្មី​មួយ ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ដូច​ទៅ​នឹង​វិធានការ​ផ្សេង​ៗ​ទៀត ដែល​ធ្លាប់​បាន​អនុវត្ត​នៅ​ក្នុង​បណ្តា​ខេត្ត​ក្រុង​ទាំង ៧៧ របស់​ប្រទេស​ថៃ​។

លោក ពុង​សា​ខន ក្វា​ន់​មួ​ង អ្នកនាំពាក្យ​រដ្ឋបាល​ទីក្រុង​បាងកក បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ ស្នើ​សុំ ការ​សហការ​ពី​ប្រជាជន​ទាំងអស់ ហើយ​រាជរដ្ឋាភិបាល នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​មេរោគ​កូ​វី​ដ​១៩ ក្នុង​ពេល​ខាង​មុខ​។

បំរាម​លក់​គ្រឿង​ស្រវឹង​នេះ គឺ​អនុវត្ត សម្រាប់​អ្នក​លក់ដុំ និង​លក់រាយ​ទាំងអស់ ហើយ​ចំពោះ​ហាង​លក់​អាហារ និង​ភេសជ្ជៈ ក៏​ដូច​ជា អ្នកលក់​នៅ​តាម​ដងផ្លូវ​នានា អាច​បើក​លក់​ចាប់ពី​ម៉ោង ៤​ព្រឹក ដល់​ម៉ោង ១០​យប់ ដោយ​លក់​សម្រាប់​តែ​ការ​វេច​ខ្ចប់​ប៉ុណ្ណោះ​។

ប្រទេស​ថៃ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ហើយ​តំបន់​មួយ​ចំនួន  ត្រូវ​បាន​បិទ រហូត​ដល់​ដំណាច់​ខែមេសា ហើយ​មន្ត្រី​ជា​ច្រើន​រូប កំពុង​តែ​ព្យាយាម​បង្កើត​គម្លាត​សង្គម ឬ​ហៅ​ថា Social Distancing ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​។

លើស​ពី​នេះ រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស​រួច​ជា​ស្រេច​ថា នឹង​ពន្យារពេល​ប្រារព្ធ​ពិធីបុណ្យ​សង្ក្រាន្ត​ចូល​ឆ្នាំ ទៅ​ពេលវេលា​សម​ស្រប​ណាមួយ នៅ​ក្នុងឆ្នាំនេះ ក៏​ប៉ុន្តែ​នៅ​តែ​មាន​ប្រជាជន​ថៃ​មួយ​ចំនួន រឹងទទឹង​មិន​ព្រម​ស្តាប់ និង​ព្យាយាម​ប្រារព្ធ​ពិធី​ថែម​ទៀត​ផង​៕

None



អត្ថបទបន្ទាប់


ទីបំផុត រដ្ឋាភិបាល​វៀតណាម​អនុម័ត​ថវិកា ២,៦​ពាន់​លាន​ដុល្លារ ជួយ​ពលរដ្ឋ​ក្រីក្រ​និង​អាជីវកម្ម​រងគ្រោះ​ព្រោះ Covid-19

នៅទីបំផុត រដ្ឋាភិបាលវៀតណាម បានសម្រេចអនុម័តកញ្ចប់ថវិកា ២,៦ ពាន់លានដុល្លារអាមេរិក សម្រាប់ជួយគាំទ្រដល់ពលរដ្ឋក្រីក្រ និងអាជីវកម្មដែលរងផលប៉…

ទូត​បរទេស​ធំៗនៅ​កម្ពុជា​សម្ដែង​ការគាំទ្រ​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​របស់​ឧកញ៉ា​ សៀ ឫទ្ធី

ឯកអគ្គរដ្ឋទូត​ប្រទេស​ធំៗ​​ចំនួន​ ៤ រួមមាន សហរដ្ឋ​អាមេរិក បារាំង ឥណ្ឌូនេស៊ី និងសិង្ហ​បុរី និង​តំណាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ