កញ្ចប់ថវិកា​គាំទ្រ​ពលរដ្ឋ អំឡុងពេលមានវិបត្តិ Covid-19 នៅវៀតណាម

ទីបំផុត រដ្ឋាភិបាល​វៀតណាម​អនុម័ត​ថវិកា ២,៦​ពាន់​លាន​ដុល្លារ ជួយ​ពលរដ្ឋ​ក្រីក្រ​និង​អាជីវកម្ម​រងគ្រោះ​ព្រោះ Covid-19


នៅទីបំផុត រដ្ឋាភិបាលវៀតណាម បានសម្រេចអនុម័តកញ្ចប់ថវិកា ២,៦ ពាន់លានដុល្លារអាមេរិក សម្រាប់ជួយគាំទ្រដល់ពលរដ្ឋក្រីក្រ និងអាជីវកម្មដែលរងផលប៉ះពាល់ដោយសារតែបញ្ហា Covid-19។ កញ្ចប់ថវិកានេះ ត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក នៅថ្ងៃសុក្រទី ១០ មេសានេះ ដោយមានគោលដៅ ជួយដល់ពលរដ្ឋ និងអាជីវកម្មរងគ្រោះនៅក្នុងផ្នែកចំនួន ៦ ផ្សេងៗគ្នា។
ទីបំផុត រដ្ឋាភិបាលវៀតណាម អនុម័តថវិកា ២,៦ ពាន់លានដុល្លារ ជួយពលរដ្ឋក្រីក្រ និងអាជីវកម្មរងគ្រោះព្រោះ Covid-19 (រូបភាព៖ VN Express)
ដោយ

ក្នុងនោះ ពលរដ្ឋ​ដែលបាត់បង់ការងារ​ធ្វើ ដោយសារតែវិបត្តិ Covid-19 សម្រាប់​រយៈពេល ១៤ ថ្ងៃ ឬច្រើនជាងនេះ នឹង​ត្រូវទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ៧៧ ដុល្លារអាមេរិក។

ចំពោះ​អ្នកធ្វើការងារ​ក្រៅម៉ោង ដែលគ្មានការងារធ្វើ ប៉ុន្ឌែ មិនបានទទួល​អត្ថ​ប្រយោជន៍​ពីការបាត់បង់ការងារ ក៏នឹង​ទទួលបាន​ប្រាក់​ឧបត្ថម្ភប្រចាំខែ ៤៣ ដុល្លារអាមេរិកផងដែរ។

ដោយឡែក សម្រាប់​ពលរដ្ឋក្រីក្រ ឬ​អ្នកជិតធ្លាក់​ទៅក្នុង​ស្ថានភាពក្រីក្រ នឹងទទួលបាន​បាន​ប្រាក់ឧបត្ថម្ភ​១០,៦ ដុល្លារអាមេរិក ក្នុងមួយខែ។ ជាមួយគ្នានេះ សម្រាប់​អាជីវកម្ម​ខ្នាតតូច ដែលមាន​ប្រាក់​ចំណូល ក្រោម​៤.៣០០ ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ ហើយអាជីវកម្មនោះ ត្រូវបាន​ព្យួរប្រតិបត្តិការ​ចាប់ពីថ្ងៃទី ០១ ខែមេសា ដោយសារតែ​វិបត្តិ Covid-19 នោះនឹងទទួលបាន​ការគាំទ្រ​ជាថវិកា ៤៣ ដុល្លារ​ក្នុងមួយខែ។

ការគាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​ពលរដ្ឋ និង​អាជីវកម្មរងគ្រោះខាងលើនេះ គឺ​នឹង​ត្រូវបាន​ផ្ដល់ជូន យ៉ាងហោចណាស់​​សម្រាប់​រយៈពេល ៣ខែ ពោលគឺ​រហូតដល់ខែ មិថុនា។ នៅក្នុងចំណោម​កញ្ចប់ថវិកា ២,៦ ពាន់លាន​ដុល្លារអាមេរិកនោះ មានប្រមាណ ជាង ១,៥ ពាន់លាន​ដុល្លារ នឹងត្រូវដក​យកមកពី​កញ្ចប់ថវិកា​រដ្ឋាភិបាលកណ្ដាល និង​រដ្ឋបាល​ក្នុងស្រុក។

បន្ថែមពីនេះទៀត សម្រាប់​អាជីវកម្ម ដែល​រងផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ដោយសារ​ Covid-19 នឹង​ត្រូវ​បានអនុញ្ញាតិ​ឲ្យ​ខ្ចី​ប្រាក់​ពី​ធនាគារ​គោល​នយោបាយ​សង្គម​វៀតណាម នៅក្នុង​អត្រា​ការប្រាក់​សូន្យភាគរយ ដើម្បី​ចំណាយ​លើ​ការ​បើក​ប្រាក់ខែ​ជូនដល់​កម្មករ​របស់ពួកគេ​ក្នុងរយៈពេល ៣ខែ។ ប្រាក់កម្ចីនេះ គឺនឹង​ផ្ដល់ជូន​សម្រាប់តែ​ច្រើនបំផុត​ ៥០% នៃ​ប្រាក់ឈ្នួល​អប្បរមា​ក្នុងស្រុកប៉ុណ្ណោះ ហើយសល់ប៉ុន្មាន គឺ​ម្ចាស់អាជីវកម្ម​ត្រូវ​ទទួលខុស​ត្រូវ​បើក​ប្រាក់ខែសម្រាប់​បុគ្គលិក​របស់ខ្លួន។

បើតាម​ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម បាន​ប៉ាន់ប្រមាណថា មាន​កម្មករ​និយោជិត ២៥ ម៉ឺននាក់ នឹងបាត់បង់​ការងារ​​ នៅត្រីមាសទី១ ឆ្នាំនេះ ហើយនឹងមាន​រហូតដល់ ១,៥ លាន ទៅ ២លាននាក់​ទៀត ក៏ប្រឈម​នឹង​ការគំរាមកំហែង​បាត់បង់ការងារដែរ នៅខែបន្ទាប់នេះ។​ ​

ក្រសួងផែនការ និងវិនិយោគិវៀតណាម ព្រមានថា បើ​បញ្ហា​រីករាល​នៃ Covid-19 នៅតែបន្ត​កាន់តែអាក្រក់ទៅៗ នោះនឹងមាន​ពលរដ្ឋ​ ៤០ម៉ឺននាក់ បាត់បង់ការងារ។

គិតត្រឹមថ្ងៃសុក្រទី ១០ ខែមេសានេះ វៀតណាម​មាន​អ្នកឆ្លង​ Covid-19 ចំនួន ២៥៥ នាក់ និងមាន ១៣១ នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ៕


ប្រភព៖ VN Express

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល សម្រេចកែសម្រួល​ផ្នែកខ្លះនៃបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១០ ខែមេសានេះ បានចេញសេចក្ដីសម្រេចមួយ ស្ដីពីការកែសម្រួលបទបញ្ជា លេខ ០២ ប.ប ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២០ ស្…

ប្រទេស​ថៃ ប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង រយៈពេល ១០ថ្ងៃ !

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង នៅក្នុងទីក្រុងបាងកក រយៈពេល ១០ថ្ងៃ ដើម្បីការពារ ការប្រមូលផ្តុំ ជួបជុំគ្នានៅក្នុងសង្គម ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ